នៅព្រឹកថ្ងៃសៅរ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងខួបអនុស្សាវរីយ៍ខួប៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកានៅវិមានឯករាជ្យ។ ព្រះរាជពិធីផ្លូវការនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ […]
Author: Phea ra
សម្តេច ឃួន សុដារី ផ្តាំមន្រ្តីការទូតថ្មីត្រូវជំរុញផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរនៅតាមប្រទេសនានា
សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួនជូនឯកអគ្គរាជទូតទំាងអស់ ត្រូវគិតគូរ និងតម្កល់ប្រយោជន៍ជាតិជាធំ និងចំពោះមុខ។ ត្រូវរក្សា ការពារ ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដី និងលើកគុណតម្លៃជាតិ និងកិត្យានុភាពជាតិជានិច្ច ហើយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលបំផ្លាញកេរ្តិ៍ ឈ្មោះរបស់កម្ពុជា។ ត្រូវមានភាពឈ្លាសវៃ ប៉ិនប្រសប់ ក្នុងការដឹកនាំ ដោយត្រូវធ្វើយ៉ាងណាខិតខំពង្រឹង និងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព […]
នាយឧត្តមសេនីយ៍ ស ថេត ចេញបទបញ្ជាដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែសកម្មបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកកិត្តិយសកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់កម្លាំងនគរបាលជំនាញ ត្រូវបន្ដពង្រឹងកិច្ចសហការជាមួយបណ្ដាប្រទេសដទៃ ដើម្បីផ្លាស់ប្ដូរព័ត៌មានគ្នាទៅវិញទៅមក ពិសេសព័ត៌មានសន្ដិសុខ សំដៅទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសប្រឆាំងការជួញដូរមនុស្ស។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសភាពការណ៍ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំខែតុលា និងលើកទិសដៅបន្ដរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត […]
ទំនាស់ដីធ្លីសល់តែ ៦ភាគរយទៀត កំពុងបន្តដោះស្រាយ ដែលជាវិវាទគ្មានការញុះញង់ខាងនយោបាយនោះឡើយ
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មការសុរិយោដីថ្នាក់ជាតិ និង ជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានដឹកនាំពិគ្រោះពិភាក្សា ដើម្បីជម្រះចោលសំណុំរឿងចំនួន ៣១៥ករណី ដែលជាការជម្រះបន្ថែម។ ក្រសួងរៀបចំដែនដី បានឲ្យដឹងថា មូលដ្ឋាននៃការសម្រេចចិត្តនេះផ្អែកលើ៖១. មានការប្តេជ្ញាចិត្តខ្ពស់ខាងនយោបាយ២. មានយន្តការ និងការចាត់តាំង ៣. កំណត់បាន និងស្គាល់បញ្ហា យល់បានអំពីបញ្ហា និង៤. សកម្មស្មើដៃឆ្ពោះទៅរកគោលដៅរួមតែមួយ។ […]
ឯកឧត្តម ហ៊ុន ម៉ានី៖ ក្រសួងមុខងារសាធារណៈ កំពុងកែទម្រង់ផ្ទៃក្នុង ដោយមិនទាន់មានគម្រោងជ្រើសរើសមន្ត្រីថ្មីនោះទេ
ក្រសួងមុខងារសាធារណៈ មិនមានគម្រោងជ្រើសរើសមន្ត្រីថ្មី ដើម្បីចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួននោះទេ។ ដោយឡែក ប្រសិនជាក្នុងករណីចាំបាច់ ក្រសួងនឹងជ្រើសរើសមន្ត្រីផ្អែកលើមូលដ្ឋានចំនួន៣គឺ៖ (១) ចំនួនដែលត្រូវជ្រើសរើសផ្អែកលើចំនួនមន្ត្រីដែលបានចូលនិវត្តន៍ ចំនួន២៧កន្លែង (២)ជ្រើសរើសតែមន្ត្រីដែលមានជំនាញបច្ចេកទេស ឬស្ថិតក្នុងមូលដ្ឋាននៃបច្ចេកវិទ្យា ឬបរិវត្តកម្មឌីជីថល និង(៣) ជាការជ្រើសរើសមន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ។ ទន្ទឹមនេះ ក្រសួងមុខងារសាធារណៈ បាននិងកំពុងអនុវត្តការកែទម្រង់ផ្ទៃក្នុងរបស់ខ្លួនជាបន្តបន្ទាប់ តាមរយៈការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងផ្ទាល់ ការពង្រឹងវត្តមានមន្ត្រី ការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធកន្លែងការងារជូនមន្ត្រី ការបែងចែកតួនាទីនិងភារកិច្ចស្របតាមគុណវុឌ្ឍិរបស់មន្ត្រី ការពង្រាយមន្ត្រី ការបណ្តុះបណ្តាល […]
កិច្ចប្រជុំកំពូល CLMV៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ និងរួមគ្នាជាប្រទេសបួនគោលដៅតែមួយ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យជំរុញវិស័យកសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថល ដើម្បីជួយដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចថាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្ត ចាំបាច់មិនអាចខ្វះបាន […]
នាយករដ្ឋមន្ត្រីវៀតណាម កោតសរសើរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំកម្ពុជាឆ្ពោះទៅរកការរីកចម្រើនទាំងសេដ្ឋកិច្ច និងកិត្តិសព្ទនៅលើឆាកអន្តរជាតិ
នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្ដម ផាម មិញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជួបពិភាក្សាការងារ នាឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។ […]
បណ្ឌិត យង់ ពៅ៖ ការវិលមកកាន់តំណែងជាថ្មីរបស់លោក ដូណាល់ ត្រាំ នឹងនាំមកនូវការផ្លាស់ប្ដូរដ៏ធំជាថ្មីទៀតចំពោះសណ្ដាប់ធ្នាប់ និងភូមិសាស្ត្រនយោបាយពិភពលោក
ខាងក្រោមនេះ ជាការយល់ឃើញរបស់លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបេក្ខជនលេចធ្លោមកពីគណបក្សធំៗទាំងពីរគឺ លោក ដូណាល់ ត្រាំ បេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋ និងលោកស្រី ខាម៉ាឡា ហារីស បេក្ខភាពប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ។ យោងតាមលទ្ធផលនៃការរាប់សន្លឹកឆ្នោតកំពុងតែបន្ត លោកដូណាល់ត្រាំបានទទួលបានសម្លេងគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលការណ៍នេះបង្ហាញថាលោក ដូណាល់ ត្រាំ នឹងវិលមកកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាម៉េរិកនៅក្នុងអាណត្តិដឹកនាំទីពីររបស់លោក។ […]
សកម្មជនប្រឆាំងដ៏លេចធ្លោនៅអាល្លឺម៉ង់ម្នាក់ទៀត ដកខ្លួនចេញពីក្រុមប្រឆាំង
លោកស្រី Sophy Kay ដែលជាសកម្មជនដ៏លេចធ្លោម្នាក់នៅប្រទេសអាល្លឺម៉ង់ បានប្រកាសដកខ្លួនពីក្រុមប្រឆាំង ហើយស្នើដល់ក្រុមប្រឆាំង ឱ្យឈប់ពាក់ព័ន្ធនឹងលោកស្រីតទៅទៀត។ តាមរយៈវីដេអូមួយជិត ៩នាទី ដែលបង្ហោះនៅលើបណ្តាញសង្គមឈ្មោះ «នាទីអតីតវីរយុទ្ធជន» លោកស្រី បានលើកឡើងថា រយៈពេលកន្លងមក លោកស្រីបានលះបង់ពេលវេលាផ្ទាល់ ដើម្បីជួយដល់គណបក្សប្រឆាំង គឺមិនមានប្រយោជន៍អ្វីទាល់តែសោះ ក្រៅពីរងសម្ពាធ ការមាក់ងាយ និងការមិនឱ្យតម្លៃ។ ដូច្នេះចាប់ពីពេលនេះតទៅ លោកស្រីឈប់ជួយក្រុមប្រឆាំងតទៅទៀតហើយ។ ក្រោយការដកខ្លួនចេញពីប្រឆាំង សកម្មជននៅក្រៅប្រទេសរូបនេះ ក៏បានចូលរួមចែករំលែកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងប្រទេសកម្ពុជា […]
ត្រឹមតែ ៥ខែ អតីតក្រុមប្រឆាំងជាង ១ម៉ឺននាក់ បានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
ចាប់តាំងពីក្រុមការងារចលនាកសាងសមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្សចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់។ នេះបើតាមរបាយការណ៍របស់ […]