សម្តេចតេជោ ហ៊ុន សែន៖ នៅប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូច្នេះកម្ពុជាយើងមាន CoolApp

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះសម្តេចបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ សម្តេចបានលើកឡើងថា គោលដៅរបស់របស់សម្តេច ក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាព សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, […]

មតិមហាជន៖ ក្រុមប្រឆាំងផ្កាប់មុខ ធ្វើនយោបាយដូចក្មេងបៀមដៃ

ក្រុមពួកប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជាតាមគ្រប់រូបភាព ដែលនេះគឺជាផែនការចាស់ក្នុងសកម្មភាពថ្មី ដែលពួកគេតែងតែធ្វើដដែលៗក្នុងពេលដែលសម្តេចតេជោ នៅជាប្រមុខដឹកនាំកម្ពុជាមកម្លេះ។ ក្នុងអត្ថបទចុះផ្សាយដោយវិទ្យុបម្រើបរទេសនៅក្រៅស្រុកមួយ​នាពេលថ្មីៗនេះ មហាជនបានបញ្ចេញមតិប្រតិកម្មខ្លាំងថា៖ មើលទៅមន្ត្រីប្រឆាំងគ្នាគេហ្នឹង គ្មានអ្វីក្រៅពីការចោទប្រកាន់គេទេ នយោបាយធ្វើតែរបៀបហ្នឹងអ៊ីចឹងតើបានជាគ្មានកំណើតសោះ ព្រោះនយោបាយរបស់ក្រុមគ្នាគេនះនៅតែប៉ុណ្ណឹង ទៅមុខមិនរួចទេ។ ហើយខ្ញុំគ្រាន់តែចង់និយាយថា បើក្រុមអស់លោកនៅតែបន្តនយោបាយរបៀបលាបពណ៌ ចោទប្រកាន់ វាយប្រហារគេ បែបនេះទៀត ទោះបីជាធ្វើ១០០ឆ្នាំទៀតក៏វាមិនបានអ្វីដេលប្រយោជន៍ការស្អីដែរ។ ខ្ញុំគិតថាល្មមឈប់ទៅអានយោបាយចេញមកចោទប្រកាន់គ្មានមូលដ្ឋានបែបនេះនោះ អត់មានមើលគំរូអ្នកនយោបាយដែលកំពុងតែដឹកនាំជាតិ ថាគេធ្វើរបៀបម៉េច គេប្រឹងអភិវឌ្ឍជាតិបែបណា គេប្រឹងទៅទាក់វិនិយោគ និយាយដោយខ្លីខ្ញុំឃើញរដ្ឋាភិបាលលោកប្រឹងណាស់ ដើម្បីជាតិ ដោយឡែកមើលមកក្រុមប្រឆាំងផ្កាប់មុខអស់នេះវិញ […]

ទីបំផុត! អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវចោទប្រកាន់ចំនួន ៣បទល្មើស ខណៈបុគ្គល ២នាក់ទៀតមានសេរីភាពវិញ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ចំនួន ៣បទល្មើស គឺពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះការបរិច្ចាគដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពីឧកញ៉ាទាំងអស់

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីដោះស្រាយការត្រួតជាន់គ្នានៃមុខងាររបស់ក្រសួង-ស្ថាប័ន

ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលា ស្តីពី «ឧត្តមានុវត្តនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។ […]

តំណាងកម្មករនិយោជិត ដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើអង្គការសង់ត្រាល់

សហភាពសិទ្ធិកម្មករកម្ពុជា នៅព្រឹកថ្ងៃទី២១​ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ ក្នុងញត្តិដាក់ជូនឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ សហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា យោងរបាយការណ៍សង់ត្រាល់ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤​កន្លងទៅនេះ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សច្ចភាពប្រវត្តិសាស្ត្រមួយដែលប្រជាជនកម្ពុជា និងវៀតណាម ត្រូវចងចាំឱ្យបានច្បាស់លាស់

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សច្ចភាពនៃប្រវត្តិសាស្ត្រដែលប្រជាជន កម្ពុជា និងវៀតណាមត្រូវ ចងចាំឱ្យបានច្បាស់លាស់គឺ កម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិជួយគ្នាទៅវិញទៅមកក្នុងការដណ្ដើម ឯករាជ្យពីរបបអាណានិគម ដោយក្នុងនោះ ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាធ្លាប់បានជួយវៀតណាម ក្នុងបុព្វហេតុរំដោះប្រទេសដែលឈាននាំទៅដល់ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ ដូចគ្នានេះដែរថ្នាក់ដឹកនាំ និងប្រជាជន​វៀតណាម ក៏ធ្លាប់បានជួយកម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត និងការកសាងអភិវឌ្ឍប្រទេសឡើងវិញ។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីនៃកម្ពុជា […]

សម្តេចតេជោ ហ៊ុន សែន៖ ចូលចងចាំថា គ្មានជោគជ័យ ឬលទ្ធផលណាមួយដោយគ្មានការបង់ថ្លៃ ឬការលះបង់នោះឡើយ

ស្ថាបនិកសន្តិភាពកម្ពុជា សម្តេចតេជោ ហ៊ុន សែន អបអរសាទរ ខួបលើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤) តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ សម្តេចតេជោ អតីនាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹក និងរៀបរាប់ពីរឿងរ៉ាវដែលបានជួបប្រទះកាលពី ៤៧ឆ្នាំមុន។ សម្តេចតេជោ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ទោះពេលវេលាបានកន្លងហួសរយៈពេល ៤៧ឆ្នាំទៅហើយក្តី តែនៅពេលដែលខ្ញុំនឹកឃើញដល់រឿងរ៉ាវដែលបានជួបប្រទះកាលពីថ្ងៃ២០មិថុនា១៩៧៧ […]

ប្រមុខរដ្ឋវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ​និងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន

ឯកឧត្ដម តូ ឡឹម (TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធ​និងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ ក្នុងសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេតេជោ ហ៊ុន សែន ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម តូ ឡឹម បានលើកឡើងថា “ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយ នឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោប្រធាន ក្នុងឱកាសខ្ញុំត្រូវបានរដ្ឋសភាបោះឆ្នោត […]

ករណីពិសេស! សេវាធ្វើលិខិតឆ្លងដែននឹងមកដល់ទីតាំងផ្ទាល់ និងមិនអស់កម្រៃសេវាបន្ថែម

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹង ស្ដីពីសេវាបន្ថែមលើការផ្ដល់លិខិតឆ្លងដែន។ ដើម្បីបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែល្អជូនប្រជាពលរដ្ឋ​ទី១. ដើម្បីកាត់បន្ថយពេលវេលារង់ចាំរបស់ប្រជាពលរដ្ឋនៅទីតាំងផ្ដល់លិខិតឆ្លងដែន អគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាផ្តល់លិខិតឆ្លងដែន តាមប្រព័ន្ធអនឡាញ (Online) ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ដោយបងប្អូនប្រជាពលរដ្ឋអាចចូលទៅកាន់គេហទំព័រ សេវាអត្តសញ្ញាណកម្ម ឬស្កេន QR Code ខាងក្រោមដើម្បីបំពេញបែបបទ៖https://online.gdi.gov.kh/login ក្រោយបំពេញបែបបទតាមប្រព័ន្ធអនឡាញរួចសាមីខ្លួនត្រូវអញ្ជើញទៅកាន់ទីស្នាក់ការ ឬ សាខាលិខិតឆ្លងដែនណាមួយតាមការកំណត់ ដើម្បីសម្ភាស ថតរូប […]