អ្នកស្រាវជ្រាវ៖ រដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី បន្តខិតខំទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ

បណ្តាប្រទេសនៅលើពិភពលោក ដែលមានព្រំដែនជាប់សមុទ្រ គឺ សុទ្ធសឹងទទួលផល និងទាញយកផលប្រយោជន៍ពីសមុទ្រទៅតាមលទ្ធភាព ដែលអាចធ្វើទៅបានដូចជា ការយកធនធានធម្មជាតិពី បាតសមុទ្រ (មានប្រេងកាត….ជាដើម) លើសមុទ្រ(មានការនេសាទ ការចិញ្ចឹមត្រី…ជាដើម)។ ចំពោះ ប្រទេសកម្ពុជាវិញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ពីអាណត្តិទី៦ រហូតមកដល់ទី ៧ ដែល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តខិតខំកសាងនូវហេដ្ឋារចនាសម្ព័ន្ធ កំពង់ផែនានា ដើម្បីទាញប្រយោជន៍សេដ្ឋកិច្ចពីសមុទ្រ […]

ប្រមុខការពារជាតិអាមេរិក ប្រាប់សម្តេចតេជោពីការទន្ទឹងរង់ចាំនូវទំព័រថ្មីនៃទំនាក់ទំនងការពារជាតិរបស់ប្រទេសទាំងពីរ

លោក ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ផ្ញើសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រី ជាលើកទី២។ ក្នុងលិខិតផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ឡយ ជេម អូស្ទីន […]

ប្រមុខរដ្ឋាភិបាល ស្វាគមន៍ជានិច្ចចំពោះអតីតយុទ្ធជនមកបំពេញការងារក្នុងតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅតាមមូលដ្ឋាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការចូលរួមរបស់អតីតយុទ្ធជន ក្នុងការវិលត្រឡប់មកបំពេញការងារ តាមរយៈតួនាទីជាក្រុមប្រឹក្សា ឬតួនាទីនៅមូលដ្ឋាន។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រៀបចំនៅវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាលទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល ទុកចោលអតីតយុទ្ធជន និងមន្ដ្រីរាជការចូលនិវត្តន៍។ សម្ដេចធិបតីបានគូសបញ្ជាក់ថា អតីតយុទ្ធជន នៅតែជាគ្រួសារតែមួយរបស់កងកម្លាំងប្រដាប់អាវុធ។ ប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ រៀបចំនៅវិទ្យាល័យការពារជាតិ ក្នុងខណ្ឌឫស្សីកែវ […]

សម្ដេច ស ខេង៖ ការប្តូរអភិបាលខេត្តធំ ឬតូច មិនសំខាន់ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍

ការប្តូរអភិបាលខេត្តមិនបានផ្អែកទៅលើខេត្តធំ ឬខេត្តតូចនោះទេ អ្វីដែលសំខាន់គឺស្ថិតនៅលើការដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍ ព្រោះអភិបាលខេត្តមានឋានៈ តួនាទី និងការទទួលខុសត្រូវដូចគ្នា។ នេះបើប្រសាសន៍របស់សម្ដេច ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តពោធិ៍សាត់ថ្មី កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដែល Karpit News សូមរំលឹកឡើងវិញ ស្របពេលដែលរាជរដ្ឋាភិបាល នៅពាក់កណ្តាលឆ្នាំ២០២៤នេះ បានផ្លាស់ប្ដូរ​និងតែងតាំងអភិបាលខេត្តចំនួន​០៨រូប។​ សម្តេច ស ខេង មានប្រសាសន៍ថា […]

មន្រ្តីការទូតតែងតាំងថ្មី ត្រូវជម្រុញទំនាក់ទំនងល្អរវាងកម្ពុជា ជាមួយប្រទេសដទៃទៀត

វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបើកវគ្គ “តម្រង់ទិស” សម្រាប់លេខាធិការ និងកុងស៊ុល ចំនួន៣២រូប នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទើបនឹងទទួលបានការតែងតាំងឲ្យទៅបំពេញបេសកកម្មការទូតនៅបរទេស នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។ ពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការ និងជាតំណាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការចូលរួមពីឯកឧត្តម ចឺយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់លើការដឹកនាំរបស់ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងវិស័យអប់រំ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្ហាញការជឿជាក់លើការដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងអប់រំ ឯកឧត្តម ហង់ជួន ណារ៉ុន ក្នុងការអនុវត្តគោលនយោបាយឲ្យបានជោគជ័យ។ ក្នុងពិធីសម្ពោធជាផ្លូវការបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្ដុះបណ្តាលបច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចជាអ្នកដាក់ចេញនូវចក្ខុវិស័យ និងទស្សនទាន ប៉ុន្តែការអនុវត្ត និងការរៀបចំគោលនយោបាយ និងផែនការសកម្មភាព និងការដឹកនាំអនុវត្តជាក់ស្តែង គឺតម្រូវលើសេនាធិការច្បាស់លាស់។ […]

អ្នកនាំពាក្យ៖ គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយនោះទេ

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អន បានបញ្ជាក់ថា គ្មានការចាប់ខ្លួនពលករខ្មែរនៅថៃជិត ៤ពាន់នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ និងសារព័ត៌មានផ្សាយបន្តមួយចំនួននោះទេ។ លោក កត្តា អន បានឲ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២៣ ខែមិថុនាថា៖ តាមការចេញផ្សាយរបស់នាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ ចាប់ពីថ្ងៃ៥ ដល់ថ្ងៃ១២ ខែមិថុនា ២០២៤ អាជ្ញាធរថៃបានចុះត្រួតពិនិត្យការប្រើប្រាស់កម្លាំងពលកម្មបរទេសតាមសហគ្រាសចំនួន ១៧៧៤ កន្លែងដែលប្រើប្រាស់ពលករបរទេសសរុបចំនួន ២៦ […]

តំណាងកម្មករ បន្តប្រាប់ទៅម្ចាស់ជំនួយ USAID ពិចារណាឡើងវិញ ចំពោះការឧបត្ថម្ភកញ្ចប់ថវិកាដល់សង់ត្រាល់

សហភាពសហជីពកម្ពុជាពន្លឺកម្មករ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ បាននាំគ្នាទៅមុខស្ថានទូតសហរដ្ឋ​អាមេរិក ដាក់ញត្តិទៅស្នើទៅនាយកអង្គការ USAID ប្រចាំកម្ពុជា ធ្វើការពិចារណាឡើងវិញចំពោះការឧបត្ថម្ភកញ្ចប់ថវិកា ដល់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និង សិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» និងសូមណែនាំឲ្យពួកគាត់ធ្វើ សកម្មភាពប្រកបដោយតម្លាភាព និងស្របតាមតាមលក្ខខន្តិក:របស់ខ្លួន ជាពិសេសឲ្យស្រប តាមច្បាប់របស់កម្ពុជា។ ក្នុងញត្តិដែល KarPit News ទទួលបានឲ្យដឹងថា កាលពីថ្ងៃទី ៤ […]

សម្តេចតេជោ ហ៊ុន សែន៖ នៅប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូច្នេះកម្ពុជាយើងមាន CoolApp

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះសម្តេចបានសាកល្បងប្រើកម្មវិធី CoolApp ដែលកូនខ្មែរបានផលិត និងដាក់ឲ្យប្រើប្រាស់ដែលមានខ្ញុំជាអ្នកអំពាវនាវឲ្យប្រើប្រាស់ផងដែរ។ សម្តេចបានលើកឡើងថា គោលដៅរបស់របស់សម្តេច ក្រៅពីលើកទឹកចិត្តឲ្យកូនខ្មែរចេះស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ ក្លាយជាផលិតផលខ្មែរ អ្វីដែលសម្តេចត្រូវគិតគឺសុវត្ថិភាព សម្រាប់សន្តិសុខជាតិ ដែលបរទេសពិបាកជ្រៀតជ្រែកយកព័ត៌មានពីយើងបាន។ សម្តេចបានគូសបញ្ជាក់ថា ប្រទេសគេមានប្រព័ន្ធទំនាក់ទំនងរបស់គេ ដូចជា Wechat របស់ចិន, Zalo របស់វៀតណាម, […]