ចលនាមហាសាមគ្គីជាតិខ្មែរក្នុងសង្គមខ្មែរ បានផុសត្រដែតឡើងដ៏គួរឲ្យស្ញប់ស្ញែង តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ដើម្បីកុមារ ឆ្នាំ២០២៤ ដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។ យុទ្ធនាការនេះ ទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន ពោលគឺមានការចូលរួមគាំទ្រយុទ្ធនាការដ៏មានសារៈសំខាន់នេះជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលចំនួនជាង ៣លាន៣សែនដុល្លារ។ បើធៀបនឹងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ពីរលើកកន្លងមក, យុទ្ធនាការ […]
Author: Phea ra
ដង្កូវហ្វូងមិនទាន់ចប់ ឥលូវកំពុងបន្តផ្ទុះរាលដាល «រុយស» លើដំណាំស្រូវជាច្រើនខេត្តទៀតហើយ!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសព័ត៌មានថ្មី ទាក់ទិននឹងការវាយលុករបស់រុយ ស មួយប្រភេទដែលបាននិងកំពុងបំំផ្លាញលើដំណាំស្រូវរបស់ប្រជាកសិករ។ អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា មន្ត្រីជំនាញនៃក្រសួងបានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានចុះអន្តរាគមន៍ដោយផ្ទាល់នៅក្នុងខេត្តតាកែវអស់រយៈពេលជិត ២សប្តាហ៍រួចមកហើយ។ លោកបានបញ្ជាក់ថា «រុយស» កំពុងបន្តផ្ទុះរីករាលដាលនៅក្នុងខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងវិសាលភាពធំទៅៗ ដែលចាំបាច់តម្រូវឱ្យក្រសួងត្រូវក្រើនរំលឹកបន្តដល់បងប្អូនកសិករឱ្យបង្កើនការប្រុងប្រយ័ត្ន។ អ្នកនាំពាក្យក្រសួងកសិកម្មបានឲ្យដឹងថា កន្លងមក រុយសធ្លាប់កើតមាននៅក្នុងប្រទេសកម្ពុជា តែមិនដែលបានកើតឡើងលើដំណាំស្រូវនោះទេ។ តាមការសន្និដ្ឋានបឋម […]
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី បន្តអភិវឌ្ឍ និងកសាងស្នាដៃថ្មីៗបន្ថែមទៀត
ឯកឧត្ត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យអភិបាលខេត្តកណ្តាលថ្មី ពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មរដ្ឋបាលប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍខេត្តឱ្យកាន់តែមានការរីកចម្រើន ស្របតាមយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេច ហ៊ុន ម៉ាណែត […]
នាយករដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្មដើរមើលទីផ្សារ និងជួយបច្ចេកទេសដល់ពលរដ្ឋ
នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើរពិនិត្យមើលទីផ្សារ និងជួយបច្ចេកទេសដល់ប្រជាពលរដ្ឋ។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដរាបណាគណបក្សប្រជាជននៅតែបន្តដឹកនាំប្រទេស គោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តគាំទ្រផ្តល់ការបោះឆ្នោតឲ្យបន្តដឹកនាំប្រទេស នោះគោលនយោបាយលើកលែងពន្ធចំពោះដីកសិកម្មនៅតែបន្ត ជាពិសេសដីស្រែជាលក្ខណៈគ្រួសារ។ សម្តេចធិបតីបានប្រកាសបែបនេះ ក្នុងពិធីអបអរសាទរ “ទិវាមច្ឆជាតិ ០១ កក្កដា” លើកទី១៩ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ ដើម្បីលើកស្ទួយកសិកម្ម […]
រឿង GPS៖ អ្នកនាំពាក្យពន្ធនាគារថា មានការវិភាគវែកញែកទាំងងងើល ដោយសារពួក MMO ទុច្ចរិតមួយចំនួន
លោក នុត សវនា អគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បកស្រាយជុំវិញរឿងការបំពាក់ GPS លើអ្នកទោសដែលត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌ។ តាមរយៈគណនីហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ លោក នុត សវនា បានបញ្ជាក់ថា៖ “កងជើង GPS ដែលខ្ញុំលើកឡើងវាគ្រាន់តែជាឧបករណ៍ជំនួយក្នុងការតាមដានប៉ុណ្ណោះ ច្បាប់ក៏មានចែងពីការដាក់ឲ្យនៅក្រៅឃុំដោយមានលក្ខខណ្ឌហើយ នៅតែលិខិតបទដ្ឋានស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ និងការទទួលដឹងឮពីមជ្ឈដ្ឋានពាក់ព័ន្ធប៉ុណ្ណោះដែលមិនទាន់គ្រប់ជ្រុងជ្រោយ។ ហេតុការណ៍មួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការសម្រេចចិត្តរបស់ប្រធានសាលាដំបូងសម្រាប់ករណីក្រោយៗ ដែលប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌយើងបច្ចុប្បន្នកំពុងអនុវត្តក្នុងដំណាក់កាលសាកល្បង […]
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនទាំងមូលលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឲ្យអស់ពីកម្ពុជា
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អំពាវនាវដល់ប្រជាជនទាំងមូលលើកកម្ពស់ស្មារតីជាតិនិយម និងកម្ចាត់នយោបាយជ្រុលនិយមឲ្យអស់ពីកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សន្តិភាពពេញលេញដែលយើងបង្កើតបានរយៈពេលជាង ២៥ឆ្នាំមកនេះ គឺបានមកដោយលំបាកជាទីបំផុត។ យើងត្រូវឆ្លងកាត់ការតស៊ូ ការលះបង់ ការព្យាយាម អត់ធ្មត់ និងទប់ទល់នឹងកត្តាអវិជ្ជមានច្រើនណាស់ទើបសម្រេចបាន។ ហេតុនេះ យើងត្រូវអរគុណសន្តិភាព […]
សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ប្រសាសន៍សម្ដេចតេជោ ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ បានគូសបញ្ជាក់ថាមកដល់ពេលនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន […]
សម្តេចតេជោ ហ៊ុន សែន៖ រយៈពេល ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ដែលរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ រៀបចំប្រារព្ធមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។ ពិធីប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹកនៅវិមាន៧មករា ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសបក្ស អនុប្រធានបក្សទាំង៥រូប សម្តេចវិបុលសេនាភក្តី សាយ […]
ប្រធានគណបក្សកាន់អំណាច សង្ឃឹមថា ក្រុមប្រឆាំងនឹងបន្តផ្តាច់ខ្លួនមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល
ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមប្រឆាំងនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីចលនាផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោលទាំងក្នុងស្រុក និងក្រៅស្រុក។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការស្វាគមន៍លោក ឡាយ ឡាត អតីតសកម្មជននៅក្រៅប្រទេស ដែលបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៊ី និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សាររបស់សម្តេចតេជោ […]