ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងពិធី «រុក្ខទិវា» លើកទី២៩ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤។ ព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធីៗរុក្ខទិវា និងសព្វព្រះរាជហប្ញទ័យ […]
Author: Phea ra
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ រកឃើញគ្រឿងញៀន និងសម្ភារៈហាមឃាត់មួយចំនួន ក្នុងពន្ធនាគារ និងមណ្ឌលកែប្រែ
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងឯកឧត្តម មាន ចាន់យ៉ាដា ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសឯកឧត្តម ប៉ែន កុសល្យ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារនិងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារមិនគប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជាអាវុធ គ្រឿងញៀន ដែកចុងស្រួច […]
ព្រះបរមរតនកោដ្ឋ៖ ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប”
ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” ឡើងតាមរយៈព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ ព្រះអង្គបានបណ្តុះនូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន តចៅ និងបានបង្កឱ្យអាកាសធាតុមានប្រក្រតីភាពជាវិជ្ជមាន ចំពោះវិស័យកសិកម្ម និងមនុស្សជាតិ”។ ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់នេះ […]
ទូតហ្វីលីពីនប្រចាំកម្ពុជា៖ សម្តេចតេជោ ហ៊ុន សែន គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន
លោកស្រីផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា បានលើកឡើងថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកស្រីបម្រើការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន ហើយលោកស្រី តែងបានតាមដានរាល់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ក្នុងនោះលោកស្រី តែងបានកោតសរសើរ និងស្ញប់ស្ញែងចំពោះក្តីស្រឡាញ់ដ៏ស្មោះស្ម័គ្ររបស់សម្តេចតេជោ មានចំពោះសហគមន៍អាស៊ាន។ លោកស្រីបន្តថា លើសពីនោះ សម្តេចតេជោ គឺជាកម្លាំងមគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួមចំណែកយ៉ាងច្រើនដល់ការវិវត្តរបស់អាស៊ាន។ […]
សម្តេចតេជោ ហ៊ុន សែន បង្ហាញផ្លូវ ៣ចំណុច ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរនៅតំបន់សមុទ្រចិនខាងត្បូង
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញផ្លូវដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរកដំណោះស្រាយដ៏ជាក់លាក់មួយនៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ សម្ដេចតេជោបានសង្កត់ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរត្រូវ៖ ចំនុចទី១) គឺភាគីទាំងអស់នៅក្នុងតំបន់សមុទ្រចិនខាងត្បូងត្រូវ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ DOC ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញកាលពីក្នុងឆ្នាំ២០០២, ចំនុចទី២) ស្នើសុំឱ្យភាគីពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូងធ្វើការសម្របសម្រួលគ្នាដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រកបដោយន័យស្ថាបនា ចៀសវាងមានភាពតានតឹងក្នុងតំបន់,ចំណុចទី៣) គឺជំរុញតួនាទីរបស់អាស៊ាននិងបណ្ដាប្រទេសពាក់ព័ន្ធធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC) ឱ្យបានឆាប់។ សម្ដេចបានចាត់ទុកថាបើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វិនិយោគិនអាចបង្កើនគម្រោងវិនិយោគនៅកម្ពុជា ជាមួយនឹងកម្មសិទ្ធិពេញលេញ ១០០ភាគរយ
“កម្ពុជាស្ថិតក្នុងប្រទេសសេរីបំផុតក្នុងការវិនិយោគ។ វិនិយោគិនបរទេស អាចបង្កើនគម្រោងវិនិយោគជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឱ្យមានការចូលរួមពីវិនិយោគិនក្នុងស្រុក។ ករណីលើកលែងតែមួយគត់នោះ គឺកម្មសិទ្ធិលើដីធ្លី”។ នេះបើតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកកម្ពុជា ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចបានលើកលើងឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧ នៃរដ្ឋសភា បាន និងកំពុងបន្តនូវការទាក់ទាញវិនិយោគិនបរទេសនិយាយជារួម និង វិនិយោគិន បារាំង […]
អ្នកប្រឆាំងជាមួយ សម រង្ស៊ី មិនមែនបក្សប្រជាជនកម្ពុជាទេ គឺអតីតអ្នកធ្លាប់គាំទ្រ សម រង្ស៊ី
ឯកឧត្តម យូ សិរីវុឌ្ឍ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ អ្នកដែលប្រឆាំងជាមួយ សម រង្ស៊ី គឺមិនមែនគណបក្សប្រជាជនកម្ពុជាទេ គឺមន្ត្រីរបស់អតីតគណបក្សប្រឆាំងដែលធ្លាប់គាំទ្រ សម រង្ស៊ី គឺជាអ្នកប្រឆាំងនូវនយោបាយជ្រុលនិយមរបស់ សម រង្ស៊ី តែម្តង តាមគ្រប់ទម្រង់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម យូ សិរីវុឌ្ឍ ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានីខេត្ត។ ឯកឧត្តមបានគូសបញ្ជាក់ថា សម្ទុះក្រុមមាននិន្នាការប្រឆាំងចូលបក្សប្រជាជនកម្ពុជាកាន់តែច្រើន ព្រោះអស់ជំនឿលើទណ្ឌិតក្បត់ជាតិបីជំនាន់ដែលជាមេបោកប្រាស់។ ឯកឧត្តមសង្កេតឃើញថា […]
យុវជនខ្មែរ ថ្កោលទោសមេក្លោងបង្កចលនា អាឡិច និងវិទ្យុអាស៊ីសេរី ដែលពង្វក់យុវជនរហូតជាប់ទោស
សមាគមក្រុមការងារ១០០រាត្រី ដែលតំណាងឲ្យយុវជនខ្មែរ ថ្កោលទោសបុគ្គល Gonzalez Davidson Alejandro ហៅ អេឡិច និងវិទ្យុអាស៊ីសេរី ដែលជំរុញយុវជនខ្មែរ ១០រូប ជាប់ទោសពីបទ “រួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ” ដើម្បីប្រយោជន៍នយោបាយ។ តាមរយៈឃ្លីវីដេអូនៅថ្ងៃទី៥ ខែកក្កដា និងតាមរយៈសេចក្តីថ្លែងការណ៍ យុវជនសមាគមក្រុមការងារ១០០រាត្រី បានលើកឡើងថា ជារឿងដែលឈឺចាប់ និងមានការសោកស្តាយយ៉ាងខ្លាំង ចំពោះយុវជនទាំង ១០រូប ដែលកាលពីទី០២ […]
៦ខែឆ្នាំនេះ រដ្ឋាភិបាលថ្មីទាក់ម៉ូយបាន ១៩០គម្រោង មានទុនវិយោគជាង ៣ពាន់លានដុល្លារ
៦ខែ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន ៧៧គម្រោង ខណៈទុនវិនិយោគមានការកើនឡើងគួរឱ្យកត់សម្គាល់ដល់ទៅប្រមាណជាង ២ពាន់លានដុល្លារអាម៉េរិក។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ការគោះទ្វារវិនិយោគ ដើរទាក់ម៉ូយមិនមែនតែខ្យល់ទេ ទាក់ម៉ូយគឺបានពិតប្រាកដនៅក្នុងផលប្រយោជន៍សម្រាប់ជាតិរបស់យើង ដូចដែលបានបង្ហាញជាក់ស្តែងតាមរយៈទិន្ន័យ របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អបអរសាទរការទទួលបានមកវិញនូវរតនសម្បត្តិជាតិ វត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum of Art។ នារសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធីប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាមេរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។ […]