សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជូនក្រុមការងារពិសេស ដើម្បីពិនិត្យស្ថានភាពទេសចរណ៍នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន។ នេះបើតាមការឲ្យដឹងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា […]
Author: Phea ra
នាយករដ្ឋមន្ត្រី បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវចាត់វិធានការអ្នកកាសែតមួយចំនួនដែលគៀបស៊ីគេ
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រាប់ទៅឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដោយកុំឱ្យអ្នកសារព័ត៌មានមួយចំនួនតូច ដែលកំពុងប្រព្រឹត្តិខុសវិជ្ជាជីវៈ និងក្រមសីលធម៌ បំផ្លាយដល់អ្នកសារព័ត៌មានដែលគេកំពុងគោរពយ៉ាងត្រឹមត្រូវ។ សម្តេចបានបញ្ជាក់ថា ការងារនេះបើរកឃើញ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណចោល និងត្រូវដាក់ចូលទៅក្នុងបញ្ជីខ្មៅ។ ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី “បញ្ចុះបឋមសិលាសាងសង់សារមន្ទីរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម” ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ កក្កដា […]
ឯកឧត្តម ប៉ែន បូណា សោកស្តាយដែលក្រុមប្រឆាំងជ្រុលនិយមប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីបំពុលសង្គម
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ សង្គមរបស់យើងកំពុងរងការបំពុលយ៉ាងខ្លាំងដោយសារព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយក្រុមប្រឆាំងជ្រុលនិយមនិងឧបករណ៍ឃោសនានយោបាយរបស់ពួកគេ។ ដូច្នេះ ពួកយើងជាមន្ត្រីអ្នកនាំពាក្យ ក្រុមការងារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការងារយ៉ាងធ្ងន់ និងត្រូវយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ដើម្បីការពារសង្គមយើង និងប្រជាពលរដ្ឋយើងកុំឱ្យរងការបំពុលដោយសារព័ត៌មានក្លែងក្លាយ ញុះញង់ បំផ្លើសបំភ្លៃទាំងនោះ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើន ជាពិសេស យុវជន និងអ្នកជំនួញជាដើម បានឆក់យកឱកាសនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបដើម្បីផលប្រយោជន៍នៃការពង្រីកចំណេះដឹង ពង្រីកមុខរបរ […]
ឯកឧត្តម ស សុខា ជំរុញរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការទាំងអស់ ត្រូវតែមានការទទួលខុសត្រូវកម្រិតនយោបាយ
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងរដ្ឋលេខាធិការថ្មីចំនួន៤រូប នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញឱ្យឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពការងារ ដែលខ្លួនទទួលបន្ទុកតាមអគ្គនាយកដ្ឋានឬអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ហើយអង្គភាពជំនាញទាំងអស់ក៏ត្រូវតែគោរពឋានានុក្រមការងារ មតិយោបល់ និងការណែនាំទម្រង់ទិសពីថ្នាក់ដឹកនាំទទួលបន្ទុក។ ឯកឧត្តមបានមានប្រសាសន៍ថា តួនាទីជារដ្ឋលេខាធិការក្ដី អនុរដ្ឋលេខាធិការក្ដី ដែលទទួលភារកិច្ចជួយរដ្ឋមន្ត្រីលើកិច្ចការក្នុងវិស័យមហាផ្ទៃ មិនអាចធ្វើត្រឹមតែការងារគ្រីស ឬចុះហត្ថលេខា […]
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈចំនួន១១
នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា លើរបៀបវារៈដូច ខាងក្រោម៖១- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសិទិ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត។២- ការពិនិត្យ និងសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ចរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ […]
ឆាប់ៗនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត ត្រៀមដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ
ក្រសួងសាធារណការ និងដឹកញ្ជូន បានឲ្យដឹងនៅថ្ងៃទី១៦ ខែកក្កដានេះថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងសៀមរាប-ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ ៤២០គ.ម មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា-ថៃ)ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម ៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ […]
អ្នកដែលលះបង់ជីវិត ដើម្បីរំដោះប្រទេស និងប្រជាជន ទើបសាកសមជាវិរៈជន
ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅកម្ពុជាពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ប្រជាជនកម្ពុជាបានស៊ូទ្រាំនឹងទុក្ខលំបាក និងការលំបាកដែលមិនអាចនឹកស្មានដល់។ គោលនយោបាយឃោរឃៅ និងមនោគមវិជ្ជាជ្រុលនិយមរបស់របបនេះ បានបណ្តាលឱ្យមានការប្រល័យពូជសាសន៍ដ៏សាហាវបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ នៅក្រោមការគ្រប់គ្រងរបស់ ប៉ុល ពត ប្រជាជនកម្ពុជាត្រូវបានបង្ខំឱ្យបោះបង់ចោលផ្ទះសម្បែងរបស់ពួកគេ ហើយត្រូវបានផ្លាស់ទីលំនៅទៅជនបទដើម្បីធ្វើការនៅក្នុងជំរុំពលកម្មដោយបង្ខំ។ គ្រួសារត្រូវបានហែកហួរគ្នា ហើយមនុស្សជាច្រើនត្រូវរងការអត់ឃ្លាន ធ្វើទារុណកម្ម និងការប្រហារជីវិត។ បញ្ញវន្ត អ្នកជំនាញ និងនរណាម្នាក់ដែលយល់ថាជាការគំរាមកំហែងដល់របបនេះ ត្រូវបានតម្រង់គោលដៅ និងសម្លាប់។ […]
សម្តេច ស ខេង អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ
សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ជនរួមជាតិទាំងអស់បញ្ឈប់ការលក់ ទិញ និងបរិភោគសាច់សត្វព្រៃ និងសត្វកម្រ។ សម្តេចបានឲ្យដឹងថា នាពេលថ្មីៗនេះ សម្តេច បានប្រគល់សត្វពង្រូលមួយក្បាលជូនឧទ្យានសួនសត្វភ្នំតាម៉ៅ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ស្ថិតនៅស្រុកបាទី ខេត្តតាកែវ ។ សត្វពង្រូលអានាថាមួយក្បាលនេះបានលូនចូលមកផ្ទះរបស់សម្តេច កាលពីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ ជាមួយនឹងការរួមចំណែកដ៏តូចមួយនេះ សម្ដេច ស ខេង ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់មេត្តាបញ្ឈប់ការលក់ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលសម្រេចបានជោគជ័យជាប្រវត្តិសាស្ត្រក្នុងការផ្សះផ្សារជាតិ និងលុបបំបាត់វប្បធម៌និទណ្ឌភាពនៃអំពើសាហាវយង់ខ្នងក្នុងរបបខ្មែរក្រហម។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បញ្ចុះបឋមសិលា និងសម្ពោធសមិទ្ធផលអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា» នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស […]
គណបក្សប្រជាជនកម្ពុជា ប្រកាសទទួលស្គាល់សមាជិកថ្មីមកពីបក្សនយោបាយផ្សេងៗជាង ២០០នាក់
គណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ប្រកាសទទួលស្គាល់សមាជិកបក្សថ្មី ចំនួន២១៤នាក់ ដែលអតីតសកម្មជនមកពីគណបក្សនយោបាយផ្សេងៗ ក្នុងនោះមកពីអតីតគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន១៩៧ នាក់ និងគណបក្សឆន្ទៈខ្មែរ ចំនួន១៧នាក់។ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនេះ ក្រោមវត្តមានឯកឧត្តម សុខ លូ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុយ រី សមាជិកគណៈកម្មាធិការកណ្តាល ជាអនុប្រធានគណប្រចាំការគណ:កម្មាធិការបក្សខេត្តបាត់ដំបង […]