ហូរហែមិនដាច់! សមាជិកបក្សប្រឆាំងកាន់ច្រើនឡើងៗ សុំរួមរស់ជាមួយបក្សកាន់អំណាច

នៅដើមសប្តាហ៍នេះ ចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំង និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ ក្រៅពីការសុំចុះចូលជាមួយគណបក្សកាន់អំណាច សមាជិកបក្សប្រឆាំងទាំងនោះ ក៏បានប្រកាសថ្កោលទោសលោក សម រង្ស៊ី ផងដែរ។ តាមរយៈតេឡេក្រាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា បេក្ខជនក្រុមប្រឹក្សាមកពីគណបក្សភ្លើងទៀន ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ចំនួន ៥រូបបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំងនេះ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកអគ្គរដ្ឋទូតចិន បន្តជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃចន្ទ ទី២២ កក្កដា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម វ៉ាង […]

ទស្សនៈ៖ ក្នុងចំណោមឈ្មោះជាច្រើន​ដែលបានចារឹកក្នុងប្រវត្តិសាស្ត្រ​គ្មាននរណាលេចធ្លោជាង​ «តេជោ» ឡើយ

នៅក្នុងបេះដូងនៃអាស៊ីអាគ្នេយ៍បុរាណ តំបន់ទំនាបលិចទឹកដ៏ធំទូលាយ និងមានជីជាតិបានគ្របដណ្តប់ផ្លូវខ្យល់នៃព្រែកជីក ដែលជាសរសៃឈាមដ៏សំខាន់ដែលចិញ្ចឹមទឹកដី និងប្រជាជនរបស់វា។ ផ្លូវទឹកនេះមិនគ្រាន់តែជាលក្ខណៈភូមិសាស្រ្តទេ។ វាជាខ្សែជីវិតដែលអាចឱ្យការរីកចំរើននៃវិស័យកសិកម្ម សម្របសម្រួលពាណិជ្ជកម្ម និងជំរុញការផ្លាស់ប្តូរវប្បធម៌។ នៅតាមបណ្តោយច្រាំងទន្លេ ការតាំងទីលំនៅតូចៗបានរីកចម្រើនទៅជាមជ្ឈមណ្ឌលនៃសកម្មភាពដ៏មមាញឹក ជីវភាពរស់នៅរបស់ពួកគេត្រូវបានផ្សារភ្ជាប់យ៉ាងស្និទ្ធស្នាលជាមួយនឹងចង្វាក់នៃទឹក។ ពេលធ្វើដំណើរទៅមុខទៀត ពួកគេនឹងជួបជាមួយនគរភ្នំដែលជាអាណាចក្រដែលលាតសន្ធឹងពាសពេញប្រទេសវៀតណាម កម្ពុជា និងថៃសព្វថ្ងៃនេះ។ ហ្វូណនមានភាពល្បីល្បាញដោយសារភាពពូកែខាងយុទ្ធសាស្ត្រក្នុងពាណិជ្ជកម្ម ក្លាយជាមហាអំណាចដែនសមុទ្រដ៏សំខាន់ដែលតភ្ជាប់បូព៌ា និងខាងលិចតាមរយៈកំពង់ផែ និងផ្លូវពាណិជ្ជកម្មដែលមានការអភិវឌ្ឍន៍ខ្លាំង។ សារៈសំខាន់នៃហ្វូណនមិនអាចនិយាយបានឡើយ៖ វាគឺជាការរលាយដែលវប្បធម៌ ទំនិញ និងគំនិតចម្រុះបានបញ្ចូលគ្នា ដែលធ្វើឱ្យវាក្លាយជាមជ្ឈមណ្ឌលនៃទ្រព្យសម្បត្តិ […]

ឯកឧត្តម ប៉ែន បូណា លើកទឹកចិត្តយុវជនឱ្យខិតខំរៀនសូត្រ ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់ប្រទេសជាតិ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ ដើម្បីក្លាយខ្លួនជាមូលធនមនុស្សសម្រាប់ប្រទេសជាតិស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដែលដាក់ចេញដោយរាជរដ្ឋាភិបាលនីតិកាលទី៧ដឹកនាំដោយសម្តេចធីបតី ហ៊ុន ម៉ាណែត។ ការជំរុញលើកទឹកចិត្តបែបនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមចុះធ្វើបាឋាកថា នៅចំពោះមុខសមណនិស្សិត និងនិស្សិតនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាត់ដំបង កាលពីព្រឹកថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសមណ:និស្សិត និងនិស្សិត ប្រមាណជាង ២០០ អង្គ/នាក់។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវមានចំណេះជំនាញច្បាស់លាស់យ៉ាងតិចមួយ […]

ឯកឧត្តម ស សុខា ប្រាប់ថ្នាក់ដឹកនាំចំណុះក្រសួងមហាផ្ទៃ កុំរង់ចាំតែការបកស្រាយបំភ្លឺពីក្រុមអ្នកនាំពាក្យ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ មានភាពសកម្មក្នុងការតាមដាន និងក្តាប់ឱ្យបាននូវព័ត៌មានដែលបានផ្សព្វផ្សាយពាក់ព័ន្ធនឹងសមត្ថកិច្ចដឹកនាំ និងគ្រប់គ្រង ដោយត្រូវសកម្មផ្សព្វផ្សាយ ស្រាយបំភ្លឺ និងពន្យល់ឱ្យបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ ទៅកាន់សាធារណជន ពិសេសពលរដ្ឋដែលទទួលសេវា។ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងប្រធានអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត […]

ទូតចិន៖ ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត

លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីរវាងចិននិងកម្ពុជា នឹងត្រូវបានអភិវឌ្ឍន៍កាន់តែរឹងមាំបន្ថែមទៀតនាពេលឣនាគត។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី១៧ ខែកកក្កដា ឆ្នាំ២០២៤ លោក Wang Wenbin បានឲ្យដឹងថា លោកពិតមានមហាកិត្តិយសដែលបានថ្វាយសារតាំងចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកអគ្គរដ្ឋទូតចិនរូបនេះ ក៏បានបង្ហោះសាររំលេចនូវរូបថតជាប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងថ្នាក់ដឹកនាំជំនាន់មុនផងដែរ។ លោកបានរៀបរាប់ថា ទំនាក់ទំនងរវាងចិន-កម្ពុជា ក្នុងរយៈពេល […]

រាយការណ៍ទៅក្រសួង បើរងការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន

ក្រសួងព័ត៌មាន អំពាវនាវដល់សាធារណជនដែលទទួលរងនូវការកំហែងទារ និងការគាបសង្កត់ផ្សេងៗពីអ្នកសារព័ត៌មាន សូមរាយការណ៍មកកាន់ក្រសួងព័ត៌មានតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេឡេក្រាម ០១៥ ៤៨៣ ២៨៣/០១២​ ៤៨៨​ ១៥៦ ដើម្បីក្រសួងព័ត៌មានមានវិធានការតាមនីតិវិធីច្បាប់។ តាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រសួងព័ត៌មាន បានឲ្យដឹងថា ក្រសួងបាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាព ព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពកម សីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហាមមន្ត្រីចរាចរណ៍ហៅអ្នកបើកបរមកត្រួតពិនិត្យ បើគ្មានល្មើស

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីនគរបាលចរាចរណ៍ត្រូវពង្រឹងសមត្ថភាព ក្រមសីលធម៌ មនសិកាវិជ្ជាជីវៈ វិន័យកងកម្លាំង ការប្រើប្រាស់ឯកសណ្ឋាន ការប្រើប្រាស់ពាក្យពេចន៍និយាយស្តី អាកប្បកិរិយា ការគោរពច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសគឺ ការប្រើប្រាស់ពាក្យសំដីជាមួយប្រជាជន ប្រសិនបើអ្នកបើកបរគ្មានល្មើស ហាមហៅត្រួតពិនិត្យ នៅពេលចុះអនុវត្តច្បាប់ចរាចរណ៍ ដើម្បីកុំធ្វើឱ្យមានការរំខានដល់អ្នកធ្វើដំណើរ ប្រជាជនមានអារម្មណ៍ថ្នាំងថ្នាក់ ចំពោះកម្លាំងមានសមត្ថកិច្ច និងថ្នាក់ដឹកនាំ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនគរបាលចរាចរណ៍ នៅព្រឹកថ្ងៃទី១៨ […]

ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដាក់ចេញចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ បន្តពីសម្តេចតេជោ ហ៊ុន សែន គឺដើម្បីសម្រេចក្តីសុបិនដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរ។ អ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា បន្ទាប់ពីឆ្លងកាត់ភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ដ៏គួរឱ្យរន្ធត់តក់ស្លុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ប្រជាពលរដ្ឋខ្មែរគ្រប់រូបប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាព និងក្នុងសង្គមជឿនលឿនមួយ ដូចបណ្តាប្រទេសអភិវឌ្ឍលើសកលលោកដែរ។ ហើយអ្នកដែលអាចធ្វើឱ្យក្តីសុបិននេះបានសម្រេច គឺមានតែរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាតែមួយគត់។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាប់ផ្តើមចុះមូលដ្ឋាន ដោយមិនជូនដំណឹងមុនឡើយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលសម្ដេចចុះមូលដ្ឋាន នឹងមិនជូនដំណឹងជាមុនឡើយ តែអាចប្រាប់មុន១០នាទីប៉ុណ្ណោះ។ ទន្ទឹមនេះ សម្តេចធិបតីបានលើកឡើងពីការប៉ុនប៉ងធ្វើឃាតថ្នាក់ដឹកនាំ នៅប្រទេសមួយចំនួន នាពេលថ្មីៗនេះដូចជានៅអាមេរិកជាដើម។ បើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត ការមិនជូនដំណឹងមុននៅពេលចុះមូលដ្ឋាន ក៏ជាចំណែកមួយក្នុងការធានាសន្ដិសុខផងដែរ។ ជាមួយនឹងថ្លែងបែបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏សុំការអនុញ្ញាតលោកជំទាវបណ្ឌិត ដើម្បីចុះមូលដ្ឋានក្តាប់នូវបញ្ហាផ្សេងៗ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ […]