ចុងសប្តាហ៍! នាយករដ្ឋមន្ត្រី ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ នៅសាលាបឋមសិក្សាអនុវត្ត

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចុះត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តវិធានការជំរុញវិស័យអប់រំ (គ.វ.អ)​ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៅសាលាបឋមសិក្សាអនុវត្ត ខេត្តកំពង់ឆ្នាំង ហេីយក៏ឆ្លៀតជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្ស។ គួររំលឹកបន្តិចថា ក្នុងពិធី​បញ្ចុះ​បឋម​សិលាសាង​សង់​សារ​មន្ទីរ «សម្តេច​ព្រះ​ព្រហ្ម​រតន​មុនី ពិន សែម» ​នៅ​ខេត្ត​សៀមរា […]

ព្រែកជីកល្បីៗ១៥កន្លែង បាននិងកំពុងផ្តល់ផលប្រយោជន៍មហាសាលសម្រាប់ជាតិ និងប្រជាជនទាំង ១៥ប្រទេស

ព្រែកជីក គឺជាមធ្យោបាយផ្លូវទឹកមួយដ៏សំខាន់ ដែលត្រូវបានគេបង្កើតឡើងសម្រាប់ការដឹកជញ្ជូន តភ្ជាប់ផ្លូវសមុទ្រសំខាន់ៗ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើរ។ មិនតែប៉ុណ្ណោះ​ការបង្កើតព្រែកជីក ផ្តល់ប្រយោជន៍ទាំងវិស័យសេដ្ឋកិច្ច​ទេសចរណ៍​កសិកម្ម​និងប្រព័ន្ធធារាសាស្ត្រជាដើម។ សម្រាប់ការសាងសង់ព្រែកជីកហ្វូណនតេជោ​ដែលមិនត្រឹមតែផ្តល់ផលប្រយោជន៍ធំធេងសម្រាប់សេដ្ឋកិច្ចសង្គម ការពង្រឹងឯករាជ្យភាព អធិបតេយ្យភាព​របស់ព្រះរាជណាចក្រនេះប៉ុណ្ណោះទេ ប៉ុន្តែព្រែកជីហ្វូណនតេជោ​ថែមទាំងអាចក្លាយជាមរតកមនុស្សជាតិយ៉ាងអស្ចារ្យផងដែរសម្រាប់អនាគត។ គម្រោងព្រែកជីកហ្វូណននេះ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្ដរហូតដល់សមុទ្រខេត្ដកែប ដោយឆ្លងកាត់ខេត្ដចំនួន ៤ រួមមាន៖ ខេត្ដកណ្ដាល ខេត្ដតាកែវ ខេត្ដកំពត […]

កម្ពុជា-វៀតណាម ជូនពរគ្នាឱ្យក្លាយទៅជាប្រទេសមានចំណូលខ្ពស់ និងឈានចូលទៅក្នុងកម្រិតមហាសេដ្ឋកិច្ចរបស់ពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងបំពេញបេសកម្មការងារនៅប្រទេសវៀតណាម។ នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ នាយករដ្ឋមន្រ្តីវៀតណាម ឯកឧត្តម ផាម មិញជិញ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ ក្នុងជំនួបនោះ ភាគីទាំងពីរ បានជូនពរគ្នាទៅវិញទៅមក ចំពោះការធ្វើយ៉ាងណាឱ្យពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការទាំងអស់ មានការកើនឡើង […]

ជាង ៣ខែ គណៈកម្មការនានានៃរដ្ឋសភា ចុះតាមខេត្ត ១១លើក និងទទួលពាក្យបណ្តឹង និងសំណូមពរពីប្រជាពលរដ្ឋ ២៥រឿង

គណៈកម្មការនានានៃរដ្ឋសភា បានបំពេញការងារតាមតួនាទី និងភារកិច្ចដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងបទដ្ឋានគតិយុត្ត ដែលមានលទ្ធផលដូចតទៅ៖ ១-គណៈកម្មការ បានប្រជុំផ្ទៃក្នុងចំនួន ១៥លើក។ ២-គណៈកម្មការ បានប្រជុំពិនិត្យ និងសិក្សាសេចក្តីព្រាងច្បាប់។ និង៣-គណៈកម្មការ បានចុះបំពេញបេសកកម្ម ចំនួន ១១លើកដើម្បីស្វែងយល់អំពីវិស័យទទួលខុសត្រូវ របស់គណៈកម្មការ រួមមាន ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តកោះកុង […]

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កោតសរសើរដល់បេសកកម្មស្រង់គ្រាប់ក្នុងបាតទន្លេ

ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រួមជាមួយនិងមន្រ្តីជាន់ខ្ពស់មកពីអន្តរក្រសួងមួយចំនួនផ្សេងទៀត នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការក្រោមទឹក នៅអង្គភាពពិសេសបោសសម្អាតយុទ្ធភណ្ឌក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ដែលមានការដ្ឋាន ឋិតនៅភូមិពាមរាំងក្រោម ឃុំពាំមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី […]

សម្តេចតេជោ ហ៊ុន សែន គឺជាឥស្សរជនបរទេសទី១ ដែលបានអុជធូបគោរពវិញ្ញាណក្ខន្ធ អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម

សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញនាំយកនូវកម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលបានទទួលមរណភាព […]

បណ្ឌិត គិន ភា៖ សូមកុំជាតិនិយមបែបភ្លើងចម្បើងតែមួយពេលៗ

ការឈឺឆ្អាលរឿងជាតិ ជាកាតព្វកិច្ចនិងករណីយកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប។ ប៉ុន្តែ ការធ្វើសកម្មភាពនិងការបញ្ចេញប្រតិកម្មក្នុងគោលដៅ​ឈឺឆ្អាលរឿងជាតិ ទាំងងងឹតងងល់ដោយគ្មានមូលដ្ឋានព័ត៌មាននិងចំណេះដឹងគ្រប់គ្រាន់ មិនត្រឹមតែមិនអាចជួយជាតិបានទេ ប៉ុន្តែថែមទាំងបង្កបញ្ហាដល់ជាតិទៀតផង។ ពិតហើយ គ្មានរឿងណាធំជាងរឿងជាតិ ទឹកដី ឯករាជ្យ សម្បត្តិវប្បធម៌ និងធនធានធម្មជាតិរបស់នគរទេ ប៉ុន្តែ ដើម្បីការពារជាតិ ទឹកដី ឯករាជ្យ វប្បធម៌ និងធនធានធម្មជាតិរបស់​យើងបាន ពលរដ្ឋគ្រប់រូប ជាពិសេសយុវជនយើង ត្រូវតែ​ពង្រឹងនិងអភិវឌ្ឍ​សមត្ថភាពជាប់ជាប្រចាំ ត្រូវតែជាពលរដ្ឋដែលសកម្មប្រកបដោយចំណេះដឹង​ ចំណេះធ្វើ ផលិតភាព […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សំណូមពរឱ្យមានការចូលរួម និងគាំទ្រការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូបន្ថែមទៀត

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីពិនិត្យលទ្ធផលការងារឆមាសទី១ និងកំណត់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ការអនុវត្តការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន និងជាសមាជិក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមយ៉ាងមុខមាំថា នឹងអាចរកឃើញអាកាសយានិកទាំងពីររូបក្នុងពេលឆាប់ៗនេះ

អស់រយៈពេល ១២ ថ្ងៃ មកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ បានលើកឡើងថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណាដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ […]

ទូតស្រីលង្កាចប់អាណត្តិ ប្តេជ្ញាបន្តជួយផ្សព្វផ្សាយអំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ លោកជំទាវ Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២២ កក្កដា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបជម្រាបលានេះ លោកជំទាវ Colonne Appuhamilage Chaminda Inoka […]