ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីពីររូប ឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដីនៅកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាសហប្រធានគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានឯកភាពជំរុញការរៀបចំផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់កម្ពុជា ដើម្បីធានាបាននូវការកំណត់តំបន់អភិវឌ្ឍន៍ទីក្រុង តំបន់ទីប្រជុំជន និងតំបន់ជនបទ ប្រកបដោយផាសុកភាព ទីធ្លារបៃតង និងចីរភាពជូនប្រជាជន។ ថ្លែងក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំដែនដី និងនគរូបនីយកម្ម នារសៀលថ្ងៃទី៣១ […]

ត្រូវដឹង! ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោមានទទឹង ៤០ម៉ែត្រប៉ុណ្ណោះ តែជាក់ស្តែងនឹងត្រូវពង្រីកទៅទំហំទទឹងដល់ ១០០ម៉ែត្រ

ទីតាំងបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នឹងត្រូវត្រៀមរៀបចំប្រារព្វឡើងនៅចំណុចព្រែកតាកែវ មានទទឹងមុខកាត់ផ្នែកខាងប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម ៨០ម៉ែត្រ។ ដោយឡែករូបភាពព្រែកជីកតំណាងនេះ មានមុខកាត់ផ្នែកខាងលើមានប្រវែង ៤០ ម៉ែត្រ និងផ្នែកខាងក្រោមប្រវែង១៨,៥ ម៉ែត្រប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូននៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។ គម្រោងនេះមានប្រវែង ១៨០គីឡូម៉ែត្រ (ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ ផ្នែកខាងក្រោម ៨០ម៉ែត្រ) តភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែក នៃទន្លេបាសាក់ […]

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការប្រឹងប្រែងពុះពារគ្រប់ឧបសគ្គស្វែងរកឧទ្ធម្ភាគចក្រ និងសពអាកាសយានិកពីររូប ជាសក្ខីភាពអំពីការយកចិត្តទុកដាក់ខ្ពស់បំផុត

ជាថ្មីម្តងទៀត សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមប្រធានព្រឹទ្ធសភា រួមជាមួយនឹងសមាជិក សមាជិកាព្រឹទ្ធសភា ដែលមានវត្តមានទាំងអស់ បានយកឱកាសនេះ ចូលរួម រំលែកទុក្ខ និងសម្តែងនូវការស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ជាមួយនឹង រាជរដ្ឋាភិបាល និងក្រុមគ្រួសារសព ចំពោះមរណភាពរបស់លោក ខេង ឆៃយុទ្ធ និងលោក ស៊ុន ផល្ល យោធិនអាកាសយានិកនៃកងយុទ្ធពលខេមរភូមិន្ទ ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសុក ទី១២ […]

នាយករដ្ឋមន្ត្រី ឆ្លៀតធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម

ឆ្លៀតពេលមិនមានកម្មវិធីផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដានេះ បានធ្វើដំណើរពិនិត្យមើលស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ នៅជាប់បណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ ក្នុងសំណេរ និងឃ្លីបវីដេអូប្រមាណ ២នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្លាំងដែលអាចការពារបូរណភាពទឹកដី ជាពិសេសតាមបណ្តោយព្រំដែន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពយូរអង្វែងបំផុត គឺប្រជាជន មិនមែនកងកម្លាំងប្រដាប់អាវុធទេ។ ហេតុដូច្នេះ ការកសាង អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម រួមទាំងការកសាងហេដ្ឋារចនាសម្ព័នតភ្ជាប់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើរំលែកទុក្ខជូនក្រុមគ្រួសារសពអាកាសយានិកពីររូប ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ តាមរយៈបណ្តាញសង្គមផ្លូវការ នៅរសៀលថ្ងៃទី៣០ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកទល់ថ្ងៃនេះ កងកម្លាំងរុករករបស់យើងបានរកឃើញទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ដែលបានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ និងអាកាសយានិករបស់យើងទាំងពីររូប ។ ជាអកុសល អាកាសយានិករបស់យើង គឺលោកវរសេនីយ៍ទោ […]

«បើមិនបានជួយជាតិ សូមកុំឱ្យក្លាយជាបន្ទុករបស់ជាតិ»

ការបញ្ចេញមតិរបស់បងប្អូនយើងមួយចំនួន​តាមបណ្ដាញព័ត៌មានសង្គមនាពេលកន្លងមក និងជាពិសេស ​នាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកម្រិតសមត្ថភាពរបស់ពួកគាត់ក្នុងការគិតប្រកបដោយភាពហ្មត់ចត់ វិចារណញាណ ភាពគ្រប់ជ្រុងជ្រោយ និងភាពសមហេតុផល និងការវិភាគបែបវិចារវិទ្យាសម្ភារនិយម និងវិចារវិទ្យាមនោនិយម។ ប៉ុន្តែស្ថានភាពនេះ, មួយផ្នែកបង្ហាញឱ្យឃើញពីចំណុចខ្វះខាតនៃប្រព័ន្ធអប់រំរបស់យើង​ ដែលមិនអាចបង្រៀនឱ្យប្រជាពលរដ្ឋយើងឱ្យចេះអំពីរបៀបគិតនិងពិចារណាឱ្យបានពេញលេញ​។ ទន្ទឹមនឹងនេះ បណ្ឌិត បញ្ញវន្ត និងវិជ្ជាករដទៃទៀត ក៏មានចំណែកទទួលខុសត្រូវក្នុងរឿងនេះដែរ ដែលមិនបានរួមចំណែកឱ្យស័ក្តិសមនឹងតួនាទីរបស់ខ្លួនក្នុងរឿងនេះ។ សូក្រាត បាននិយាយថា «ខ្ញុំមិនអាចបង្រៀននរណាម្នាក់អំពីអ្វីមួយនោះទេ ខ្ញុំគ្រាន់តែអាចធ្វើឱ្យពួកគេចេះគិត (I cannot teach […]

នៅសល់ ៧ថ្ងៃទៀត! ចលនាជាតិគាំទ្រគម្រោង «ព្រែកជីកហ្វូណនតេជោ» កំពុងបន្តយ៉ាងផុសផុល

គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅសល់ ០៧ ថ្ងៃទៀត ដល់ថ្ងៃបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោហើយ គឺនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។ ខណៈពិធីការបើកការដ្ឋានសាងសង់នូវគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែខិតជិតមកដល់នោះ ចលនាជាតិដ៏ផុសផុលកំពុងបន្តបង្ហាញការគាំទ្រគម្រោងដ៏ខ្លាំងក្លា ក្នុងការរុញច្រានឲ្យសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះ។ ក្នុងនោះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន សិស្សនិស្សិត ស្ថាប័នឯកជន​គណបក្សនយោបាយ រួមទាំងប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចេញវីដេអូ […]

អ្នកនាំពាក្យ ប្រាប់អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស កុំសន្និដ្ឋានកម្ពុជា ដោយមើលតែមួយជ្រុង

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ សេចក្តីបំភ្លឺរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា គ.ស.ម.ក. បានធ្វើការកត់សម្គាល់ជាមួយនឹងការសោកស្តាយជាខ្លាំងចំពោះក្តីបារម្ភមួយចំនួនដែលខ្វះមូលដ្ឋាន និងការផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានត្រឹមត្រូវរបស់ លោកសាស្ត្រាចារ្យ Vitit Muntarbhorn អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដែលបានលើកឡើងកាលពីរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្រុមក្មេងទំនើង និងដកហូតម៉ូតូទុក ៣ទៅ ៦ខែ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឲ្យអភិបាលរាជធានី ខេត្ត បង្ក្រាបក្មេងទំនើង កាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងក្មេងទំនើងបង្ហោះម៉ូតូ ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម។ តាមរយៈសារសំឡេងពិសេសនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កន្លងទៅសម្តេចបានឃើញការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យបង្ករឡើងដោយក្រុមមនុស្សមួយចំនួនតូច ដែលធ្វើការបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ដោយបានធ្វើឲ្យបាត់បង់នូវសណ្ដាប់ធ្នាប់សាធារណៈ និងបង្ករហានិភ័យដល់អ្នកដំណើរផ្សេងទៀត។ ជាការឆ្លើយតប […]

ពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ CLV ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍

ប្រជាពលរដ្ឋខ្មែររស់នៅតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ប្រកាសថ្កោលទោសជនណាដែលប្រឆាំងនឹងផលប្រយោជន៍នៃកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍។ តាមរយៈសារលើបណ្តាញសង្គមផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ពីខេត្តរតនគិរី ថ្នាក់ដឹកនាំ សមាជិក សមាជិកា សកម្មជនមកពី​គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ ៣៣រូបក្នុងខេត្តរតនគិរី បានប្រកាស៖ ១-គាំទ្រសារពិសេសរបស់សម្តេចតេជោ ស្តីពីកិច្ច សហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ CLV ២-អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រារព្ធនៅថ្ងៃទី […]