ខ្ញុំសូមពន្យល់និងដើម្បីជួយបញ្ជាក់ឲ្យបានច្បាស់ថា ការសាងសង់ព្រែកជីកហ្វូណនតេជោ ពុំមែនពឹងផ្អែកលើលុយចិនទាំងស្រុងឡើយ ! កម្ពុជា ពុំបានបោះបង់មិត្តណាមួយចោលឡើយ ! ការទំនាក់ទំនងជាមួយប្រទេសជាមិត្ត គឺសម្បូរបែប ដូចជាផ្កាចម្រុះពណ៌។ យើងរកស៊ីជាមួយប្រទេសជាច្រើនលើសកលលោក ហើយក៏មានប្រទេសជាច្រើន បានជួយដល់កម្ពុជា តែមិត្តចិន បានជួយដល់កម្ពុជា ក្នុងការបំពេញបន្ថែមនូវអ្វីដែលកម្ពុជាត្រូវការ ដែលពុំមានអ្នកណាមកជួយ។ ការលើកឡើងថា ព្រែកជីកនេះ បានបម្រើអោយនាវាយោធារបស់ចិន វាគ្រាន់តែជាក្តីស្រមៃរបស់អ្នកដែលច្រណែននឹងកម្ពុជាតែប៉ុណ្ណោះ ។កុំបារម្ភនឹងកម្ពុជា ! កម្ពុជា ចេះគិតហើយ […]
Author: Phea ra
នាយករដ្ឋមន្ត្រី គាំទ្រក្រុមហ៊ុនជប៉ុនចាប់អារម្មណ៍វិនិយោគលើវិស័យថាមពលស្អាត និងឥណទានកាបូននៅកម្ពុជា
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបជាមួយ លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីបាន គោរពជម្រាបជូនសម្ដេចធិបតីថា […]
មូលនិធិ Nippon សាទរភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា លើគោលនយោបាយគាំពារសង្គម ពិសេសសេវាសុខាភិបាល
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ លោក Ichiro Kabasawa នាយកប្រតិបត្តិមូលនិធិ Nippon (The Nippon Foundation) ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅរសៀលថ្ងៃទី៥ ខែសីហា នាវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប លោកនាយកប្រតិបត្តិមូលនិធិ Nippon បានកោតសរសើរការអភិវឌ្ឍ និងការរីកចម្រើនដែលកម្ពុជាសម្រេចបាន នាពេលកន្លងមក។ ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា […]
ជប៉ុន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា
ជប៉ុននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា។ នេះបើតាមការឲ្យដឹងក្នុងជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ ឯកឧត្ដម KIHARA Minoru រដ្ឋមន្ត្រីការពារជាតិជប៉ុន នៅរសៀលថ្ងៃទី៥ សីហា ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តម Kihara Minoru រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន បានគោរពជម្រាបជូនសម្តេចធិបតី អំពីលទ្ធផលនៃនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងក្រសួងការពារជាតិ នៃប្រទេសជប៉ុន និងកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោង «ព្រែកជីកហ្វូណនតេជោ» បានបង្ហាញពីស្មារតីជាតិនិយមមួយរបស់សង្គមខ្មែរ
ថ្លែងពីវេទិកាបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “យើងមានគម្រោងជាច្រើនតម្លៃរាប់រយលានដុល្លារ និងខ្លះរាប់ពាន់លានដុល្លារ ប៉ុន្តែសម្រាប់គម្រោង “ព្រែកជីកហ្វូណនតេជោ” បានបង្ហាញពីស្មារតីជាតិនិយមមួយរបស់សង្គមខ្មែរ”។ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ២០០០ឆ្នាំក្រោយមក យើងបានបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ យកលំនាំតាមចក្ខុវិស័យរបស់បុព្វបុរសយើង។ សម្តេចធិបតី បានបន្ថែមថា “គម្រោងព្រីកជីកហ្វូណនតេជោនេះ នឹងក្លាយជាមរតកប្រវត្តិសាស្រ្តសម្រាប់កូនខ្មែរជំនាន់ក្រោយ”។ សូមជម្រាបថា […]
ព្រះមហាក្សត្រ និងសម្តេចម៉ែ ចូលរួមអបអរសាទរ ការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើព្រះរាជសារជូនពរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចតេជោ នៅថ្ងៃទី០៥ សីហា ២០២៤។ […]
នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងគាំទ្រឱ្យមានស្មារតីជាតិនិយម ប៉ុន្តែមិនត្រូវជ្រុលនិយមនោះឡើយ។ សម្តេចធិបតីបានថ្លែងបែបនេះ ពីលើវេទិកាសំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤នេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្មារតីជាតិនិយម ត្រូវតែមាន។ បើគ្មានស្មារតីជាតិនិយមទេ គឺយើងគ្មានជាតិនោះឡើយ។ សម្តេចធិបតីប្រកាសធានាថា កម្មវិធីតំបន់អភិវឌ្ឍន៍ត្រីកោណ មិនធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីនោះឡើយ។ […]
នាយករដ្ឋមន្ត្រី ប្រកាសថា គោលការណ៍ថ្មីពាក់ព័ន្ធនឹងក្រដាស់ប្រាក់ដុល្លារចាស់ៗ អាចនឹងឲ្យអនុវត្តន៍នៅទូទាំងប្រទេសក្នុងពេលឆាប់ៗ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី0២ ខែសីហា ឆ្នាំ២០២៤នេះ បានថ្លែងអំណរគុណដល់បណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ និងប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មី របស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក។ តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី បានលើកឡើងថា៖ “សូមអរគុណចំពោះបណ្តាធនាគារ អាជីវករ អ្នកប្ដូរប្រាក់ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប ដែលបានចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការប្រើប្រាស់ក្រដាស់ប្រាក់ដុល្លារដែលមានសភាពចាស់ ឬរហែក”។ […]
បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា កោតសរសើរការអភិវឌ្ឍដ៏ឆាប់រហ័សរបស់កម្ពុជា
ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម អ៊ូ កូកូ ឡាំង (U Ko Ko Hlaing) បេសកជនពិសេសរបស់ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជា នៅរៀងរាល់ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជា។ ឯកឧត្តម អ៊ូ កូកូ ឡាំង បានវាយតម្លៃខ្ពស់អំពីមិត្តភាព និងទំនាក់ទំនងដ៏ល្អប្រសើររវាងមីយ៉ាន់ម៉ា […]