នាយករដ្ឋមន្ត្រី ផ្តល់គោលការណ៍ឲ្យជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់គោលការណ៍ណែនាំទៅរដ្ឋមន្ត្រីក្រសួងធនធានទឹក ធ្វើការជ្រើសរើសពលរដ្ឋនៅមូលដ្ឋាន ចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកកំពង់គោ និងស្ទឹងស្លាប់។ នេះបើតាមការឲ្យដឹងលើបណ្តាញសង្គមផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤។ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឆ្លៀតពេលចុះពិនិត្យតំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុកកំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ នៅឃុំត្បូងក្រពេី ស្រុកសន្ទុក ខេត្តកំពង់ធំ។ […]

មាំមួន ក្លាំងក្លា! សម្តេចតេជោ ហ៊ុន សែន ជះរាងសង្ហាលើទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីអាក់ខានច្រើនខែ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤នេះ បានចូលទីលានវាយកូនគោលឡើងវិញ បន្ទាប់ពីសម្តេចបានអាក់ខានលេងកីឡានេះអស់ពេលជាច្រើនខែ។ សម្តេចតេជោ បានបង្ហោះសំណេរអមដោយរូបភាពជាច្រើនសន្លឹកយ៉ាងដូច្នេះថា៖ “ខានវាយកូនគោលតាំងពីថ្ងៃ៣០ ធ្នូ២០២៣ រហូតមកដល់ពេលនេះ ច្រើនថ្ងៃខែមកហើយ។ ថ្ងៃនេះមកវាយតារាងខ្លីៗ ជាការហាត់ប្រាណពេលព្រឹកនៅ City Golf”។ សម្តេចតេជោ ហ៊ុន សែន ទើបតែខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល […]

ឯកឧត្តម ប៉ែន បូណា៖ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល គឺផ្ទុយស្រឡះពីឆន្ទៈ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងតាមតេឡេក្រាមថា ប៉ុន្មានថ្ងៃចុងក្រោយនេះ ឯកឧត្តមបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី? ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក […]

សម្តីម្ចាស់ស្រុក៖ “ខ្ញុំក៏ដូចជាប្រជាពលរដ្ឋជាអ្នករតនគិរីច្រេីននាក់ទៀត ​បានទទួលអត្ថប្រយោជន៍ដោយផ្ទាល់និងប្រយោលពី CLV”

ខ្ញុំជាអ្នករតនគិរី​ ខ្ញុំបានដឹងបានស្គាល់ #CLV កាលពីកូនខ្ញុំអាយុ​ប្រហែល​ ៦ខែ​ ដែលពេលនោះ​ ខេត្តរតនគិរី​ ជាម្ចាស់ផ្ទះរៀបចំសន្និបាតនិងតាំងពិព័រណ៍ប្រចាំតំបន់​ ហេីយខ្ញុំថតរូបនេះពេលចេញទៅមេីលពិធីតាំងពិព័រណ៍នោះ។ ឥឡូវកូនខ្ញុំធំប្រឡងឌីប្លូមចប់ហេីយ​។ -តើបងប្អូនប៉ុន្មាននាក់ ធ្លាប់ច្រឡំថាខ្ញុំជាអ្នកភ្នំពេញ?-តើបងប្អូនប៉ុន្មាននាក់ ឆ្ងល់ថា អ្នករតនគិរីម៉េចមិនស្លៀកប៉ឹង? ម៉េចចេះអង់គ្លេស? ម៉េចអាចចេះបច្ចេកវិទ្យា? ម៉េចក៏ lifestyle ទាន់សម័យ? ម៉េចក៏កូនៗរៀនបានច្រើន? ។ល។****ទាំងនេះពុំទាន់គ្រប់គ្រាន់ទេ​ ព្រោះខ្ញុំចង់ឃេីញគ្រប់ទីកន្លែង ជាពិសេសតំបន់ដាច់ស្រយាល​ ក៏អាចទាន់សម័យ​ និងជឿនលឿនដូចតំបន់ទីប្រជុំជនដែរ។ […]

គ្មានការចាប់ខ្លួនអ្នកមិនគាំទ្រព្រែកជីក ដូចវិទ្យុអាស៊ីសេរី បំភ្លៃនោះទេ

រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់វិទ្យុអាស៉ីសេរី (RFA) ដែលផ្សាយករណីចាប់ខ្លួនលោក សាន អឿន សមាជិកក្រុមប្រឹក្សាឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែក អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ក៏បានច្រានចោលការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់គេហទំព័រ RFA Khmer និងបណ្ដាញសង្គមនានា ចំពោះរឿងនេះដែរ។ ក្នុងសេចក្តីបំភ្លឺបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ គេហទំព័រហ្វេសប៊ុក […]

អាជ្ញាធរដាក់ឱសានុវាទមុនថ្ងៃទី៣០សីហានេះ ដល់អ្នកសង់ផ្ទះ ខ្ទម រោងខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និង «អន្លង់ជ្រៃ»

មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អាជ្ញាធរដាក់ឱសានុវាទឲ្យអ្នកសង់ផ្ទះ ខ្ទម រោងខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» និង«អន្លង់ជ្រៃ» ត្រូវរុះរើចេញមុនថ្ងៃទី៣០សីហានេះ ជាកំហិត។ នេះបើតាមសេចក្តីជូនដំណឹងផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង […]

រញ្ជួយដីនៅជប៉ុន! ឯកឧត្តម ហេង សួរ ណែនាំឱ្យពលរដ្ឋខ្មែរប្រយ័ត្ន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ នៅល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។  ឯកឧត្តម ហេង សួរ បានឲ្យដឹងថា ទីភ្នាក់ងារឧតុនិយមជប៉ុនបានចេញសេចក្តីជូនដំណឹងអំពីគ្រោះរញ្ជួយដី កម្រិត 6 នៅខេត្ត Miyazaki ស្ថិតនៅភាគនិរតីប្រទេសជប៉ុន ដែលអាចបង្កឱ្យមានហានិភ័យនៃរលកយក្សស៊ូណាមិនៅតាមតំបន់ជាប់មាត់សមុទ្រនៃខេត្ត Kochi, ខេត្ត Miyazaki, […]

កូនត្នោត ១ម៉ឺនដើម ត្រូវបានដាំជាបន្តបន្ទាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម

អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជាអំណោយរបស់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ […]

នាយករដ្ឋមន្ត្រី៖ វត្តមានសាកលវិទ្យាល័យថ្មីស្តង់ដាអង់គ្លេស ជាសក្ខីភាពទុកចិត្តចំពោះស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា វត្តមានសាកលវិទ្យាល័យស្តង់ដាអង់គ្លេស គឺសាកលវិទ្យាល័យ ឌី ម៉ុនហ្វត (De Montfort University Cambodia) ជាសក្ខីភាពបង្ហាញពីការទុកចិត្តចំពោះស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងអំណាចទីផ្សាររបស់កម្ពុជា។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort […]

សម្តេចធិបតី ហ៊ុន ម៉ាណែត មោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត សម្រេចជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មោទនភាពដែលសាកលវិទ្យាល័យ ឌី ម៉ុនហ្វត (De Montfort University Cambodia) សម្រេចជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគរយៈពេលវែងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ “សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia” នៅព្រឹកថ្ងៃទី៨ សីហា ២០២៤ […]