សម្តេច ស ខេង៖ មជ្ឈដ្ឋានប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស តែងតែប្រើវិធីសាស្ត្រដដែលៗបង្កប់ដោយល្បិចកលពុតត្បុត

សម្តេច ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីថា ជំហររបស់សម្តេចចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺពុំមានអ្វីប្រែប្រួលនោះទេ។ ការបញ្ជាក់របស់សម្តេចក្រឡាហោមនេះ ក្រោយពេលដែលនាពេលថ្មីៗនេះ មានក្រុមជនអគតិមួយចំនួន ឆ្លៀតឱកាស «ដុតឱ្យខ្លោច រោចឱ្យឆៅ» តាមរយៈការធ្វើសកម្មភាពកាត់យកខ្លឹមសារសម្លេង និងវីដេអូរបស់សម្តេច មកផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ដើម្បីបម្រើឱ្យគោលបំណងទុច្ចរិតរបស់ខ្លួន ក្នុងការបំបែក បំបាក់សាមគ្គីភាព ឯកភាពផ្ទៃក្នុង ជាពិសេសក្នុងចេតនាបង្កើតឱ្យមានការភ័ន្តច្រឡំ និងមន្ទិលសង្ស័យ មកលើជំហររបស់សម្តេច ចំពោះគណបក្សប្រជាជនកម្ពុជា […]

កងកម្លាំងពាក់ព័ន្ធ បន្តក្តាប់សភាពការណ៍ ២៤/២៤ម៉ោង ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់

នៅនាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន នាយប់ថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ ប្រធាននាយកដ្ឋាននគរបាលបច្ចេកទេសព្រំដែន បានចុះដឹកនាំត្រួតពិនិត្យកងកម្លាំងប្រចាំការក្តាប់សភាពការណ៍ ក៏ដូចជាត្រៀមអនុវត្តបទបញ្ជារបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ក្នុងឱកាសចុះត្រួតពិនិត្យនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក វូ ហាក់ បានថ្លែងអំណរចំពោះថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្រ្តីទាំងអស់ ដែលបានលះបង់ខ្ពស់ក្នុងបុព្វហេតុជាតិ និងប្រជាជន ព្រមទាំងបានដាក់ចេញនៅគោលការណ៍ណែនាំជាច្រើនចំណុចសំខាន់ៗ […]

កម្ពុជា ជំរុញការដាំដើមត្នោតជាជួរនៅតាមតំបន់ព្រំដែន ដើម្បីធ្វើជារបងដ៏រឹងមាំសម្រាប់ការពារទឹកដី

ឯកឧត្តម អ៊ាង សុផល្លែ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា។ ក្នុងពិធីដាំដើមឈើ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ កាលពីចុងសប្តាហ៍នេះ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ក្រសួងបរិស្ថាន បានខិតខំបណ្តុះនិងចែកកូនត្នោត ជូនប្រជាពលរដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងការពារទឹកដីកម្ពុជា។ កន្លងមកឯកឧត្តមបណ្ឌិត […]

១៨សីហា! គ្មានបាតុភាពអ្វីគួរឱ្យកត់សម្គាល់ បង្ហាញពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា […]

រឿង CLV៖ សម្តេចតេជោ ហ៊ុន សែន ថាគ្មានអ្វីជាសម្ងាត់ទេ សូមមើលឲ្យច្បាស់!

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ បានបង្ហាញសេចក្ដីសម្រេចរបស់ រដ្ឋសភា នៅឆ្នាំ២០១០ ស្ដីពីការបង្កើតគណៈកម្មការសភានៃជា នៃគណៈកម្មការអន្តរសភា កម្ពុជា-ឡាវ-វៀតណាម ដើម្បីធ្វើការជំរុញ និងតាមដានការអនុវត្តនូវនយោបាយអភិវឌ្ឍន៍តំបន់ត្រីកោណ CLV។ មានគណបក្ស៥បានទទួលអាសន: បានចួលរួមក្នុងគណៈកម្មការនេះ។ សម្តេចតេជោបានលើកឡើងថា៖ គ្មានអ្វីជាសម្ងាត់ទេ សូមមើលអោយច្បាស់ សូមជូននូវ សេចក្ដីសម្រេចរបស់ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាលេខ០៧៤ រ.ស […]

សម្តេចតេជោ ហ៊ុន សែន រំលេចចំណុចសំខាន់ដែលជាភាពជោគជ័យរបស់ស្រី Paetongtarn ក្នុងការទទួលបានតំណែងកំពូលរបស់ថៃ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរជូន លោកស្រី Paetongtarn Shinawatra កូនស្រីពៅ លោក ថាក់ ស៊ីន ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ។ ក្នុងលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ភាពជោគជ័យរបស់លោកជំទាវ ក្នុងការទទួលបានតំណែងកំពូលនេះ គឺជាសក្ខីភាពនៃការដឹកនាំ និងការលះបង់ដ៏ពិសេសរបស់លោកជំទាវ […]

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើលិខិតអបអរសាទរ លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលត្រូវបានតែងតាំងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ។ ក្នុងសារលិខិតរបស់សម្តេចធិបតី នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២៤ បានលើកឡើងថា ការឡើងកាន់តំណែងនាយករដ្ឋមន្រ្តីរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត្រា ជាសក្ខីភាពបញ្ជាក់ពីទំនុកចិត្ត ដែលប្រជាជនថៃមានចំពោះការដឹកនាំរបស់លោកស្រី។ សម្តេចបានបន្តថា ការចែករំលែកប្រវត្តិសាស្រ្តដ៏យូរលង់នៃទំនាក់ទំនងវប្បធម៌ […]

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត ហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការហួសចិត្តយ៉ាងខ្លាំងចំពោះការញុះញង់របស់លោក ហៃ វណ្ណា មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន ដោយមិនខ្វល់ពីផលប៉ះពាល់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរសារ និងភ្ជាប់ជាមួយវីដេអូអំពាវនាវររបស់បុគ្គល ហៃ វណ្ណា តាមតេឡេក្រាមយ៉ាងថា៖ “ខ្ញុំហួសចិត្តពេលបានស្ដាប់សាររបស់បុគ្គលឈ្មោះ ហៃ វណ្ណា (មេដឹកនាំបាតុកម្មនៅប្រទេសជប៉ុន) ព្រោះថាបុគ្គលនេះមិនខ្លាចយកឆ្នាំងបាយរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់នៅក្នុងប្រទេសវ៉ៃបំបែកចោល ដើម្បីសម្រេចបាននូវមហិច្ឆតានយោបាយរបស់គេក្នុងការផ្ដួលរំលំរាជរដ្ឋាភិបាល។ ខ្ញុំកោតតែបុគ្គលនេះនិយាយទៅរួច […]

គ.ជ.ប រៀបចំការបោះឆ្នោតជាប្រក្រតី នៅទូទាំង ២៥ រាជធានី ខេត្ត រួមទាំងខេត្ត៤ នៅក្នុងតំបន់អភិវឌ្ឍន៍ត្រីកោណ CLV

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញសេចក្តីថ្លែងការណ៍បញ្ជាក់ពីដំណើរការរៀបចំការបោះឆ្នោតជាប្រក្រតី នៅក្នុង ២៥ រាជធានី ខេត្តទូទាំងប្រទេស ក្នុងនោះមានទាំងខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងស្ទឹងត្រែង។ សេចក្តីថ្លែងការណ៍របស់ គ.ជ.ប នៅល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានលើកឡើងថា គ.ជ.ប ជាអង្គការដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសជាឱឡារិកថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានប្រសូត្រចេញពីការបោះឆ្នោតដោយសេរី […]

ចលនាគាំទ្រគម្រោង CLV បន្តផុលផុសលើបណ្តាញសង្គម តាមរយៈការប្រូហ្វាល់ហ្វេសប៊ុក និងការបង្កើតគ្រុបជជែកតាមតេឡេក្រាម

បងប្អូនប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទី បានចាប់ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួន ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។ តាមរយៈហ្វ្រែមប្រូហ្វាល់ ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ​បានប្តូរ ហើយបានបង្ហោះលើបណ្តាញហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា «ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។ អាចប្តូរ frame photo បាននៅទីនេះ៖ https://twb.nz/supportclv-dta-cambodia។ បន្ថែមពីនេះ អ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម បានបង្កើតគ្រុបជជែកគ្នា ដើម្បីបញ្ចេញមតិគាំទ្រគម្រោង CLV។ គ្រុបតេឡេក្រាមនេះ […]