សម្តេចតេជោ ហ៊ុន សែន៖ អ្នកនៅបារាំង អាមេរិក ដែលធ្លាប់តែវាយប្រហារដ្ឋាភិបាល ឥលូវមកសរសើររដ្ឋាភិបាល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អ្នករស់នៅបរទេសដូចជានៅបារាំង និងនៅអាមេរិក ដែលធ្លាប់តែវាយប្រហាររដ្ឋាភិបាលកម្ពុជា ឥលូវមកសរសើររដ្ឋាភិបាលវិញ។ សម្តេចក៏ថ្លែងឲ្យក្រុមប្រឆាំងនៅក្រៅប្រទេសថា អ្នកឯងធ្វើតាំងពីមានអ្នកគាំទ្រ រហូតដល់អស់អ្នកគាំទ្រ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ […]

គម្រោងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងប្រព័ន្ធលូក្នុងក្រុងកំពង់ចាម តម្លៃ ២២លានដុល្លារ បើកការដ្ឋានសាងសង់ហើយ

អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គជំហានទី៤ ដែលមានតម្លៃប្រមាណ ២២លានដុល្លារអាមេរិក ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ ពិធីបើកការដ្ឋាននៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជា និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។ សូមជម្រាបថា […]

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងគ្មានអ្នកណាមានសមត្ថភាពស្មើ ហ៊ុន ម៉ាណែត នោះទេ

ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីសរុបជិត ២ម៉ឺននាក់ នៅស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចោទសួរថា ក្រុមប្រឆាំងក្រៅប្រទេស តើបុគ្គលរូបណា មានគុណសម្បត្តិសម្រាប់ធ្វើនាយករដ្ឋមន្ត្រី? សម្តេចតេជោបានថ្លែងថា ក្រុមប្រឆាំងគ្មានយុវជនសម្រាប់បន្តវេននយោបាយនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា ក្រុមប្រឆាំងគ្មាននរណាមានសមត្ថភាពស្មើកូនរបស់សម្តេច (ឯកឧត្តម ហ៊ុន ម៉ាណែត […]

សម្តេចតេជោ ហ៊ុន សែន៖ យើងចង់បានការបោះឆ្នោតមួយដោយមិនមានការរំខានពីអ្នកណាក៏ដោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា យើងចង់បានការបោះឆ្នោតមួយដោយមិនមានការរំខានពីអ្នកណាក៏ដោយ។ មិនចង់ឲ្យមានការរំខាន ឬញុះញង់ពីគ្រប់ឧបាយកលរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលបំផ្លាញដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករកម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត […]

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាចំហឲ្យកងកម្លាំងតាមព្រំដែនវៀតណាម បង្កើនការទប់ស្កាត់ជនជាតិម៉ុងតាញ៉ាឆ្លងដែនចូលមកកម្ពុជា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបទបញ្ជាចំហឲ្យងកម្លាំងតាមព្រំដែនវៀតណាម បង្កើនការយកចិត្តទុកដាក់ទប់ស្កាត់ក្រុមជនជាតិម៉ុងតាញ៉ាឆ្លងដែនចូលមកទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា តាមព័ត៌មានក្រុមឧទ្ទាមជនជាតិម៉ុតតាញ៉ានេះបានបើកការវាយប្រដាប់អាវុធ សម្លាប់មន្ត្រីរបស់វៀតណាម នាពេលថ្មីៗនេះ ហើយឥលូវនេះកំពុងបាក់ទ័ព ដែលអាចឆ្លងដែនចូលទឹកដីកម្ពុជា។ សម្តេចតេជោបានឲ្យដឹងបែបនេះ ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករកម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ។ សម្តេចតេជោ […]

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ […]

អនុរដ្ឋមន្ត្រីការបរទេសឆែក៖ កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចប្រកបដោយថាមវន្តរបស់កម្ពុជា បានជំរុញអ្នកវិនិយោគឆែកមកកម្ពុជា

ឯកឧត្តម Jiri Kozák អនុរដ្ឋមន្ត្រីការបរទេស នៃក្រសួងការបរទេសនៃសាធារណរដ្ឋឆែក បានស្ងើចសរសើរការកើនឡើងយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រកបដោយ ភាពជោគជ័យ។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា កត្តាស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ច ប្រកបដោយថាមវន្តរបស់កម្ពុជា បានជំរុញឱ្យអ្នកវិនិយោគឆែកចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ នេះបើតាមលទ្ធផលនៃកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី២រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ សូមបញ្ជាក់ថ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការ […]

កម្ពុជា​ត្រូវការថវិកាវិនិយោគ ៥០.៦ពាន់លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីករយៈពេល ១០ឆ្នាំ

ដើម្បីអនុវត្ត “ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣” ឱ្យមានប្រសិទ្ធភាពខ្ពស់ គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ទាំងផ្នែករឹង និងផ្នែកទន់ចំនួន ១៧៤ គម្រោង ត្រូវបានរៀបចំឡើង ជាមួយនឹងការប៉ាន់ស្មានថវិកាវិនិយោគចំនួន $50.6 billion សម្រាប់រយៈពេល ១០ ឆ្នាំ។ នេះបើតាមការឲ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានកិច្ចប្រជុំលើកទី៣ ក្រុមប្រឹក្សាជាតិភ័ស្តុភារកម្ម “ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភ័ស្តុភារកម្មកម្ពុជា ២០២៣-២០៣៣”។ សេចក្តីប្រកាសព័ត៌មាន […]

សម្ដេចក្រឡាហោម ស ខេង៖ ការងារចុះជួយមូលដ្ឋានជារូបមន្តធ្វើការរបស់កម្ពុជាដ៏មានប្រយោជន៍ និងត្រូវតែបន្តសម្រាប់អាណត្តិខាងមុខ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចាត់ទុកការចុះជួយមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាល

ក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍនៅតំបន់រុនតាឯក និងពាក់ស្នែង

ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ទីដែលរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើការផ្លាស់ប្តូរទីលំនៅចេញពីរមណីយដ្ឋានអង្គរ។ អមដំណើរក្នុងការអញ្ជើញចុះពិនិត្យនាពេលនេះ មានវត្តមានឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា អគ្គនាយករង និងលេខាធិការដ្ឋាននៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។ ក្រុមអ្នកជំនាញការបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់តម្លៃលេចធ្លោនៃរមណីយដ្ឋានអង្គរ ដោយបន្តលើកឲ្យគោរព និងស្របតាមគោលការណ៍របស់អង្គការយូណេស្កូ។ បន្ថែមពីនោះ ក្រុមអ្នកជំនាញការបានបង្ហាញការពេញចិត្តជាខ្លាំងចំពោះការអភិវឌ្ឍ […]