ប្រធានរដ្ឋឡាវ អញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីថ្ងៃទី៤-៦ ខែឧសភា

គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំ ដោយឯកឧត្តម ថងលុន ស៊ីសុលីត(THONGLOUN SISOULITH) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើមកដល់កម្ពុជាហើយនៅព្រឹកនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែឧសភា។ បន្ទាប់ពីបានមកដល់រាជធានីភ្នំពេញ ឯកឧត្តមប្រធានរដ្ឋឡាវ ចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។ ឯកឧត្តម ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង […]

សម្តេចតេជោ​ ហ៊ុន ​សែន ​សុំចិត្តពលរដ្ឋដែលមិនបានចូលទស្សនាស៊ីហ្គេមផ្ទាល់​ យោគយល់ ​និងកុំវាយប្រហារតាមបណ្តាញសង្គម​

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមានបំណងចង់ចូលទៅទស្សនាការប្រកួតកីឡានានានៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេម រួមទាំងការបើកស៊ីហ្គេមផងដែរ​ តែមិនមានសំបុត្រ។ តាមរយៈសារសម្លេងរបស់សម្តេចតេជោ​ នៅយប់ថ្ងៃ​ទី៣​ ខែឧសភានេះ​ សម្ដេចយល់ថា ​ពលរដ្ឋពិតជាចង់ទៅមើលដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏ប៉ុន្តែដោយសារតែស្ថានភាពពហុកីឡដ្ឋានមានទំហំមិនគ្រប់គ្រាន់សម្រាប់អ្នកដែលចង់ទៅមើលទាំងអស់ ដូច្នេះសម្ដេចស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមិនបានចូលទៅមើល។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ពាក់ព័ន្ធសំបុត្រចូលរួមបើក-បិទ និងការចូលរួមមើលកីឡាបាល់ទាត់ បានក្លាយជាប្រធានបទ នៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ […]

ប្រមុខការទូតកម្ពុជា ប្រាប់អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់ រក្សាភាពអព្យាក្រឹត

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា អង្គការក្រៅរដ្ឋាភិបាលបរទេសទាំងអស់គួរតែរក្សាភាពអព្យាក្រឹត និងជៀសវាងពីសកម្មភាពដែលផ្ទុយនឹងបទប្បញ្ញត្តិរបស់ LANGO ផងដែរ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីបើកនៃកិច្ចប្រជុំពិគ្រោះយោបល់លើកទី៣ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការមិនមែនរដ្ឋាភិបាលបរទេស ក្រោមប្រធានបទ «ការពង្រឹងការអនុវត្តច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម» ដោយមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាលបរទេស នៅព្រឹកថ្ងៃទី៣ […]

ក្រសួងអប់រំ ប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីឯកឧត្តម បានប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ ប្រសិនបើការប្រកួតក្នុងកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់ទេនោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ […]