ដំណឹងល្អ! ប្រមុខរាជរដ្ឋាភិបាល ទទួលយកគម្រោងជីកព្រែកទម្លុះដល់សមុទ្រ និងប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ»

ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទទួលយកគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលគណៈកម្មការ អន្តរក្រសួងដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានស្នើឡើងមកនេះ និងប្រសិទ្ធនាមផ្លូវនាវាចរណ៍នេះថា «ព្រែកជីកហ្វូណនតេជោ»។ សម្ដេចតេជោ ហ៊ុន សែន បានប្រគល់ភារកិច្ចជូនឯកឧត្តម លឹម […]

សម្តេចតេជោ ហ៊ុន សែន ប្រគល់ភារកិច្ចជូនសម្តេច ទៀ បាញ់ ដឹកនាំការងារឆ្លាក់រូបរៀបរាប់ពីភាពជោគជ័យស៊ីហ្គេម ចារទុកជាប្រវត្តិសាស្ត្រនៅវិមានឈ្នះឈ្នះ

ក្នុងកិច្ចប្រជុំពេញអង្គរគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ នាវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងការអបអរសាទរ និងថ្លែងការកោតសរសើរជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ […]

អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាមេធាវីល្បីម្នាក់ សុំចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារផ្ទៃក្នុងបក្សរញ៉េរញ៉ៃ

អតីតតំណាងរាស្ត្របក្សប្រឆាំង និងជាមេធាវីល្បីខាងកាន់សំណុំរឿងឲ្យសកម្មជនបក្សប្រឆាំងលោក កែត ឃី បានសម្រេចចិត្តលាលែងចេញពីសមាជិកភាពនៃគណបក្សភ្លើងទៀន និង លាឈប់ពីគ្រប់មុខដំណែងទាំងអស់នៅក្នុងគណបក្សនេះ ដោយសារតែការដឹកនាំផ្ទៃក្នុងគណបក្សនេះមានភាព រញ៉េរញ៉ែ គ្មានសណ្តាប់ធ្នាប់ អសមត្ថភាព មិនចុះសម្រុងគ្នា។ នេះបើតាមលិខិតគោរពជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតាមរយៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ ក្នុងលិខិតនោះ លោក កែត ឃី […]

បណ្ណាល័យសាលាក្តីខ្មែរក្រហម នឹងបើកទ្វារទទួលស្វាគមន៍អ្នកសិក្សាស្រាវជ្រាវ មកពីគ្រប់មជ្ឈដ្ឋាននាពេលឆាប់ៗនេះ

បណ្ណាល័យរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នឹងត្រូវបើកទ្វារទទួលស្វាគមន៍ អ្នកសិក្សា ស្រាវជ្រាវ មកពីគ្រប់មជ្ឈដ្ឋាននាពេលឆាប់ៗនេះ។ នេះបើតាមការប្រកាសររបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ម.ត.ឯ.ច.) បង្កើតឡើងជាតម្រូវការសម្រាប់ការរៀបចំ ការអនុវត្តនូវកេរតំណែល និងការបន្សល់ទុករឿងក្តីរបស់សាលាក្តីខ្មែរក្រហម ។ម.ត.ឯ.ច. មានគោលបំណងតម្កល់ និងបម្រើការស្រាវជ្រាវ នូវសំណុំរឿងដែលបានមកពីការកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដើម្បីឱ្យសាធារណៈជនអាចសិក្សាស្រាវជ្រាវ និងស្វែងយល់តាមរយៈឯកសារនានា ពាក់ព័ន្ធនឹងការជំនុំជម្រះក្តី នៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។ ការប្រើប្រាស់ដើម្បីផ្ទុកទាំងឯកសាររឹង ឯកសារទន់ […]

ទូតអង់គ្លេស៖ បើគម្រោងនេះជោគជ័យ ប្រទេសដទៃអាចធ្វើតាមគំរូរបស់កម្ពុជា

លោក Dominic Williams MBE ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១៩ ខែឧសភាថា លោកបានមកខេត្តព្រះវិហារ សម្រាប់ការចាប់ផ្តើមនៃគម្រោងថ្មីរបស់អង្គការ APOPO’s HeroRATs ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជនសម្រាប់សកម្មភាពដោះមីន។ លោកឯកអគ្គរាជទូត បានបញ្ជាក់ថា “ចក្រភពអង់គ្លេសគាំទ្រផែនការរបស់រដ្ឋាភិបាលសម្រាប់ប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ ២០២៥ ហើយយើងកំពុងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គម្រោងនេះ។ យើងសង្ឃឹមថា វានឹងជួយដល់ការអភិវឌ្ឍ និងជីវភាពកាន់តែប្រសើរ​សម្រាប់ប្រជាជនខេត្តព្រះវិហារ”។ បើតាមលោកទូត “គម្រោងប្រភេទថ្មី​របស់ Apopoនេះ ជាគម្រោងប្រភេទដំបូងបង្អស់។ បើទទួលបានជោគជ័យ […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យបន្តការសិក្សាពីផលប៉ះពាល់បរិស្ថានលើគម្រោងព្រែកជីកទន្លេបាសាក់ទៅសមុទ្រ

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ ក្នុងកិច្ចបន្តការសិក្សាអំពីផលប៉ះពាល់បរិស្ថាន ដែលបណ្ដាលមកពីទឹកសមុទ្របន្តទៅទៀត និងធ្វើការជូនដំណឹងទៅគណៈកម្មាធិការចម្រុះ នៃគណៈកម្មការទន្លេមេគង្គ ដោយស្របតាមកិច្ចព្រមព្រៀងមេគង្គឆ្នាំ១៩៩៥ ទៅលើគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សូមបញ្ជាក់ថា នៅថ្ងៃទី១៩ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា […]

របាយការណ៍លម្អិតផ្លូវការ៖ គម្រោងផ្លូវទឹកថ្មីជាប្រវត្តិសាស្រ្តលើកទី១ ប្រវែង ១៨០គីឡូម៉ែត្រពីទន្លេបាសាក់ រហូតដល់សមុទ្រខេត្តកែប

របាយការណ៍ស្ដីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង ដើម្បីសិក្សា និងអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ត្រូវបានបង្ហាញឲ្យដឹងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ ខាងក្រោមនេះ ជាខ្លឹមសារសង្ខេបរបាយការណ៍៖ សមិទ្ធិលទ្ធភាពនៃគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រចតុកោណ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញឱ្យឃើញថា វិស័យដឹកជញ្ជូនតាមផ្លូវទឹក គឺជាវិស័យដ៏មានសារៈសំខាន់ និងមានសក្តានុពលធំធេងសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការកាត់បន្ថយថ្លៃដើមនៃការដឹកជញ្ជូនទំនិញនិងទេសចរណ៍ចុះកាន់តែទាប កាត់បន្ថយការបំភាយផ្សែងពុលក្នុងបរិស្ថាន និងងាយស្រួលតភ្ជាប់ជាមួយពហុមធ្យោបាយដឹកជញ្ជូនផ្សេងទៀតនៅកម្ពុជា។ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ […]

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈសំខាន់ៗមួយចំនួន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន។ បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ចប្រជុំពេញអង្គនោះរួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, ២. សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ, ៣. របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា […]

រដ្ឋមន្ត្រីសាធារណការ ប្រាប់ពីមូលហេតុឡានដឹកទំនិញធំៗ មិនព្រមប្រើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីមូលហេតុដែលមិនសូវមានរថយន្តដឹកទំនិញធុនធ្ងន់ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា មូលហេតុមិនមែនមកពីតម្លៃថ្លៃនោះទេ ព្រោះកន្លងមក កាលពីខែតុលា ឆ្នាំ២០២២ នៅពេលមានការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនឥតគិតថ្លៃ ពេលនោះក៏មិនសូវមានឡានដឹកទំនិញធំៗប្រើផ្លូវល្បឿនលឿននោះដែរ។ បញ្ហានេះក្រសួងក៏បានសិក្សារកមូលហេតុពិតប្រាកដដែលឡានដឹកទំនិញទាំងនោះមិនព្រមប្រើប្រាក់ផ្លូវល្បឿនល្បឿនផងដែរ។ […]

កម្ពុជា-អាហ្សង់ទីន ធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង និងស្របទស្សនៈគ្នាលើសសរស្តម្ភបី

ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Claudio Javier Rozencwaig អនុរដ្ឋលេខាធិការទទួលបន្ទុកគោលនយោបាយការបរទេស នៃក្រសួងការបរទេស ពាណិជ្ជកម្មអន្តរជាតិ និងការគោរពប្រណិប័តន៍ នៃសាធារណរដ្ឋអាហ្សង់ទីន បានធ្វើជាសហប្រធាននៃកិច្ចពិគ្រោះយោបល់នយោបាយលើកដំបូង រវាងក្រសួងការបរទេស នៃប្រទេសទាំងពីរ នៅទីក្រុង Buenos Aires កាលពីសប្តាហ៍មុន។ ក្រសួងការបរទេស បានឲ្យដឹងថា ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានអំពីការវិវត្តផ្នែក​នយោបាយ […]