គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេធចំពោះសេចក្ដីថ្លែងការណ៍របស់ ASEAN Parliamentarians for Human Rights (APHR) ដែលគ្មានមូលដ្ឋាន ខុសពីការពិត និងមានលក្ខណៈនយោបាយ។ ការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ មិនមែនជាការអនុវត្តសិទ្ធិមនុស្សទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្ថែមថា សេចក្ដីថ្លែងការណ៍នេះ មិនបានឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សពិតប្រាកដនៅកម្ពុជានោះទេ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការស្រាយបំភ្លឺថា៖ ១. APHR […]
Author: Phea ra
សម្តេច សាយ ឈុំ៖ រដ្ឋាភិបាលថ្មីដឹកនាំដោយអ្នកបន្តវេនវ័យក្មេង សកម្ម រស់រវើក និងផ្តល់ផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យ
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល មើលឃើញថា ក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងចាត់តាំងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១យ៉ាងសកម្ម រស់រវើកប្រកបដោយផ្លែផ្កាជាវិជ្ជមានលើគ្រប់វិស័យឆ្លើយតបយ៉ាងស័ក្តិសមទៅនឹងទំនុកទុកចិត្តរបស់គណបក្សប្រជាជន និងប្រទេសជាតិ ។ ការលើកឡើងរបស់សម្តេច សាយ ឈុំ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត ២ ជំនាន់ទី ១៣ នៅថ្ងៃទី០២ […]
អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក បំភ្លឺករណីមន្ត្រីយោធិនមួយរូប ញុះញង់បង្កើតបញ្ហាវាយប្រហារទៅលើអង្គភាព
ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក ធ្វើសេចក្តីបំភ្លឺករណី វាយប្រហារចោទប្រកាន់មេបញ្ជាការអង្គភាពគ្រប់គ្រងសព្វាវុធតាមបណ្តាញសង្គមថា យោងតាមការផ្សាយផ្ទាល់(Live) របស់បណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gidi Jing ក្នុងគោលបំណងវាយប្រហារទៅលើមេបញ្ជាការអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងមានខ្លឹមសារមួយចំនួនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរកងទ័ព ជាពិសេសលាក់ការណ៍របស់អង្គភាព។ ស្របតាមសកម្មភាពខាងលើនេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានកំណត់មុខសញ្ញា និងបញ្ជាក់ជូនសាធារណៈជនថា ហ្វេសប៊ុកខាងលើជារបស់ អនុសេនីយ៍ត្រី រ័ត្ន […]
ថ្ងៃទីមួយ មានប្រជាពលរដ្ឋជាង ២៦.០០០នាក់ បានចុះឈ្មោះបោះឆ្នោតថ្មី លុបឈ្មោះ កែតម្រូវ និងផ្ទេទៅឃុំសង្កាត់ថ្មី
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទីមួយ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១៤.៩១១ នាក់ អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧.៣៦៥ នាក់ អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៩៦៥ នាក់ អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី […]
ចាប់ពីពេលនេះទៅ! អ្នកដំណើរគ្រប់ជាតិសាសន៍ពេលហោះមកដល់កម្ពុជា មិនចាំបាច់ចំណាយពេលបំពេញឯកសារដោយដៃទៀតឡើយ
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យមើលការបំពេញការងាររបស់មន្ត្រី ពិសេសការដាក់ឱ្យដំណើរការប្រព័ន្ធអេឡិចត្រូនិកសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា (Cambodia e-Arrival) នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ប្រព័ន្ធអេឡិចត្រូនិក Cambodia e-Arrival បង្កភាពងាយដល់អ្នកដំណើរគ្រប់ជាតិសាសន៍ និងនៅគ្រប់ទីកន្លែង អាចចូលទៅបំពេញព័ត៌មានជាមុន នៅក្នុងប្រអប់សលាកបត្រអន្តោប្រវេសន៍ (រួមទាំងពាក្យស្នើសុំទិដ្ឋាការពេលមកដល់) ទម្រង់លិខិតរាយការណ៍គយ និងទម្រង់លិខិតប្រកាសសុខភាពនៅក្នុងប្រព័ន្ធ Cambodia e-Arrival។ […]
រដ្ឋមន្ត្រីនិយាយតិច ធ្វើច្រើន ឯកឧត្តម សុខ សូកេន ជិះរ៉ឺម៉កកង់បីពិនិត្យមើលស្ថានភាពទេសចរណ៍ក្នុងខេត្តសៀមរាប
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមដំណើរដោយថ្នាក់ដឹកនាំនិងមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងក្រុមការងារប្រតិបត្តិរបស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាជាច្រេីនរូប កាលពីចុងសប្តាហ៍កន្លងទៅនេះ បានអញ្ជេីញធ្វើដំណើរដោយរ៉ឺម៉កកង់បី ដេីម្បីបន្តពិនិត្យវឌ្ឍនភាពនិងស្វែងយល់ឱ្យបានកាន់តែច្បាស់ពីស្ថានភាពជាក់ស្ដែងបច្ចុប្បន្ននៃវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ដោយបានអញ្ជើញទៅពិនិត្យមើលទីតាំងសំខាន់ៗមួយចំនួន រួមមាន៖ ទីតាំងលក់សំបុត្រគ្រឹះស្ថានអង្គរ ភូមិព្រះដាក់ និងគោលដៅទេសចរណ៍មួយចំនួនទៀតផងដែរ។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងប្រតិបត្តិករក្នុងវិស័យទេសចរណ៍ជាច្រើនរូបប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្ដាប់នូវមតិយោបល់បន្ថែមពាក់ព័ន្ធនឹងវិស័យទេសចរណ៍ផងដែរ។ កន្លងទៅ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល បានថ្លែងកោតសរសើរដល់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសទេសចរណ៍ ដែលចូលមកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍ […]
កម្ពុជា សង់សំណង់តាមច្រាំងទន្លេបាសាក់រួចរាល់ ១០០ភាគរយ ដើម្បីការពារការបាក់ស្រុតបង្គោលព្រំដែនកម្ពុជា-វៀតណាម
ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃចុងសប្តាហ៍នេះ អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំមន្ត្រីជំនាញក្រសួង អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានចុះពិនិត្យវឌ្ឍនភាពគម្រោងការពារច្រាំងទន្លេបាសាក់ប្រវែង ១២០០ម៉ែត្រក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។ សូមជម្រាបថា ការប្រែប្រួលនៃចរន្តទឹក និងជម្រាបទឹកពីក្រោមដីបានបណ្តាលឱ្យមានការបាក់ស្រុតច្រាំងទន្លេជាបន្តបន្ទាប់។ នៅអំឡុងខែសីហា ឆ្នាំ២០១៩ ច្រាំងទន្លេបាសាក់នៅបរិវេណបង្គោលព្រំដែនលេខ២៤៥/៤(១)ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង។ ក្នុងគោលបំណង […]
តារាចម្រៀង ខាន់ ជេមស៍ និងក្រុមគ្រួសារ ចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប
លោក ខាន់ ជេមស៍ តារាចម្រៀងប្រចាំក្នុងផលិតកម្ម Galaxy Navatra បានចូលរួមក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ លោក ខាន់ ជេមស៍ បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញុំបាទនឹងក្រុមគ្រួសារបានចូលកម្មវិធីGUMBALL3000 ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅខេត្តសៀមរាប❤️❤️❤️❤️❤️”។ ព្រឹត្តិការណ៍ Pre-Event GUMBALL3000 នៅកម្ពុជា រៀបចំសម្របសម្រួលដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន ជីប ម៉ុង […]
កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត ចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយទេសចរណ៍ទៅកាន់ពិភពលោក
កំពូលតារាចម្រៀង ឧកញ៉ា ខេមរ សិរីមន្ត បង្ហាញវត្តមានក្នុងកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប ក្នុងគោលបំណងផ្សព្វផ្សាយទេសចរណ៍ប្រទេសកម្ពុជា ទៅកាន់ពិភពលោក។ ឧកញ៉ា ខេមរ សិរីមន្ត បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា៖ “ថ្ងៃនេះខ្ញ៉ំបាទ បានចូលរួមកម្មវិធី Pre-Gumball3000 នៅខេត្តសៀមរាប អរគុណបងប្អូនដែលបានគាំទ្រខ្ញ៉ំបាទ និងក្រុមការងារ Gumball3000 ក្នុងគោលបំណង ផ្សព្វផ្សាយទេសចរណ៍ប្រទេសយើង ទៅកាន់ពិភពលោក ស្រលាញ់បងប្អូនទាំងអស់គ្នា 🥰🙏🏻🇰🇭”។ […]
ឯកឧត្ដម នេត្រ ភក្ត្រា៖ ផែនទីលើ google map មិនអាចយកមកធ្វើជាមូលដ្ឋានវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនបានជាដាច់ខាត
ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤នេះថា កិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដីរបស់ជាតិ គឺជាសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប ហើយរាជរដ្ឋាភិបាលតែងបានចាត់ទុកការងារនេះជាភារកិច្ច និងកាតព្វកិច្ចជាអាទិភាពដ៏សំខាន់បំផុត ជាអាយុជីវិតរបស់ជាតិ និងតែងតែប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយប្រទេសជិតខាង និងធានាឱ្យបានដាច់ខាតថា បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជានឹងមិនបាត់បង់ឡើយ […]