សម្តេចតេជោ ហ៊ុន សែន៖ ឥលូវក្រុមប្រឆាំងកំពុងជ្រួលច្របល់ថានឹងធ្វើអ្វីទៀត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា យើងបានធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ហើយវិសោធកម្មនេះមានវិសាលភាពមិនត្រឹមតែកែទម្រង់នៃអ្នកឲ្យគេឈរឈ្មោះឲ្យគេបោះឆ្នោតទេ ក៏ប៉ុន្តែយើងត្រូវតែមានវិធានការមួយចំនួនដើម្បីការពារសម្រាប់ដំណើរការបោះឆ្នោតទាំងមូល តាំងពីការចុះឈ្មោះ រហូតដល់កិច្ចការងារផ្សេងៗទាក់ទងនឹងការបោះឆ្នោត កុំឲ្យជនណាបំផ្លាញនូវលិទ្ធិប្រជាធិបតេយ្យក្នុងប្រទេសយើងបាន។ សម្តេចបានថ្លែងបែបនេះក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ នៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោមានប្រសាសន៍ថា៖ “ពួកគេបានខិតខំធ្វើ ហើយឥលូវបន្ទាប់ពីប្រតិកម្ម យើងបានធ្វើសកម្មភាពមែន ឥលូវពួកគេកំពុងតែជ្រួលច្របល់ថានឹងធ្វើអ្វីទៀត យើងត្រូវតែធ្វើសកម្មភាពដែលមិនអាចអត់ឱនអោយដែលចំពោះអ្នកណាក៏ដោយ ដែលមានចេតនាបំផ្លាញការអនុវត្តលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា”។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅថ្ងៃស្អែកសម្តេចក្រឡាហោម ស […]

ជិត ៥ឆ្នាំមកនេះ ក្រុមការងាររាជរដ្ឋាភិបាលជាង ៤ម៉ឺនាក់ បានចុះបំពេញបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ទូទាំងប្រទេស

គិតមកដល់ពេលនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្តមានចំនួន ២៤,០០៩រូប (ស្រី ២៧៨៣រូប) និងសមាសភាពក្រុមការងារថ្នាក់រាជធានី ខេត្ត ចុះក្រុង ស្រុក ឃុំ សង្កាត់ មានចំនួន ១៩,៩៩១៣រូប (ស្រី ៣៤០០រូប)​ដូច្នេះជាសរុប ក្រុមការងាររាជរដ្ឋាភិបាលដែលបានចុះបំពេញបេសកកម្មរយៈពេលជិត ៥ឆ្នាំកន្លងមកនេះ មានដល់ទៅ ៤០,៣២២រូប។ នេះបើតាមរបាយការណ៍របស់ឯកឧត្តម ងី ច័ន្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ […]

កម្ពុជា ចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ នៅឥណ្ឌូនេស៊ី

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC-កម្ពុជា) បានដឹកនាំគណៈប្រតិភូ SOMTC-កម្ពុជា ទៅចូលរួមកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី២៣ និងកិច្ចប្រជុំពាក់ព័ន្ធ (23rd SOMTC and Its Related Meetings) នៅទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ ២៤ […]

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រាប់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ថា វិសោធនកម្មច្បាប់បោះឆ្នោតធ្វើឡើងក្នុងចេតនាល្អ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយដែលជ្រើសរើសតែមួយជ្រុង និងធ្វើនយោបាយូបនីយកម្មរបស់លោក Volker Türk ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប ដែលបដិសេធស្ថានភាពពិតនៃលំហពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៨ ខែមិថុនា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានបញ្ជាក់ថា “កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស”។ ក្នុងនោះស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានលើកឡើងនូវតថភាព ៤ចំណុច។ មាន១ចំណុច ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា គូសបញ្ជាក់ថា ការចោទប្រកាន់ថា […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់ដៃគូអភិវឌ្ឍន៍បន្តជួយកម្ពុជាទៀត កុំបារម្ភថាកម្ពុជាខ្វះលុយសងត្រឡប់ទៅវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍លើការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ បើមិនឲ្យសម្តេចពឹងជប៉ុន បារាំង និងសហគមន៍អឺរ៉ុបទេ តើទៅពឹងនរណា? សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា រាល់ពេលសម្តេចអញ្ជើញជួបប្រធានាធិបតីបារាំង សម្តេចតែងតែស្នើឱ្យបារាំងជួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់ទឹកស្អាត។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា […]

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់​ជាផ្លូវការ​រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de […]

សម្តេចក្រឡាហោម ស ខេង៖ ពលិកម្មរបស់និវត្តជន និងអតីតយុទ្ធជន បានធ្វើឲ្យអ្នកជំនាន់ក្រោយចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន អតីតយុទ្ធជន ថ្នាក់ដឹកនាំសង្កាត់ និងភូមិ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សម្តេចក្រឡាហោមបានគូសបញ្ជាក់អំពីគុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកឯភ្នំ ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម […]

អាជ្ញាធរជាតិសំបូរព្រៃគុក រៀបចំសិក្ខាសាលាប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកអភិរក្ស និងការពាររមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

អាជ្ញាធរជាតិសំបូរព្រៃគុក នឹងរៀបចំសិក្ខាសាលាស្តីពី «តម្លៃបេតិកភណ្ឌវប្បធម៌ និងការអនុវត្តច្បាប់នៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក» នៅប្រាសាទសំបូរព្រៃគុក និងទីរួមខេត្តកំពងធំ (សណ្ឋាគារកំពង់ធំរូយ៉ាល់) ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ សិក្ខាសាលានេះមានគោលបំណងរកនូវធាតុចូលសម្រាប់រួមចំណែកដល់ការអភិរក្ស និងកិច្ចការពាររមណីយដ្ឋានសំបូរព្រៃគុក ក៏ដូចជារមណីយដ្ឋានផ្សេងៗទៀតទូទាំងប្រទេស នាពេលបច្ចុប្បន្ន និងតទៅអនាគត៕

ឯកឧត្តម សាយ សំអាល់៖ ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ

ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាមន្ត្រីសាធារណៈ ដែលនៅកៀក នឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ រួមចំណែកនៅគ្រប់ដំណាក់កាលដ៏លំបាក និងវែងឆ្ងាយនៃ ដំណើរកម្ពុជា។ បើគ្មានការលះបង់ និងមនសិការស្នេហាជាតិរបស់បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដោយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេ ក៏យើងមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថៃ្ងនេះដែរ។ […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រសហគ្រាសនានា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា មានចំនួន ៣ ៧៥៣ មកពីរោងចក្រ សហគ្រាស ចំនួន ៣១៣ មកពីខេត្តកណ្តាល ចំនួន ១៣០, ខេត្តកំពង់ស្ពឺចំនួន […]