អ្នកសរសេរសៀវភៅប្រវត្តិសាស្រ្ត និងទំនាក់ទំនងអន្តរជាតិដ៏ល្បីល្បាញ លោក ឥន សុផល បញ្ចេញឯកសារសម្ងាត់ ដែលជាចំណារបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន ចំពោះគណៈកម្មាធិការជាតិព្រំដែនកម្ពុជានៅពេលចរចាជាមួយវៀតណាម។ លោក ឥន សុផល បានរៀបរាប់លើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ តើនរណាជាអ្នកស្នេហាជាតិពិតប្រាកដ ! នរណាជាអ្នកស្នេហាជាតិក្លែងក្លាយ ! ១.ភ្ញាក់ខ្លួនឡើងបងប្អូន ! ក្នុងនាមខ្ញុំជាអ្នកស្រាវជ្រាវ ខ្ញុំមិនអាចឈរមើលរឿងអយុត្តិធម៌ចំពោះសម្តេចតេជោ […]
Author: Phea ra
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជា នឹងកាន់តែមានភាពល្បីរន្ទឺសុះសាយកាន់តែខ្ពស់ឡើង
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អបអរសាទរ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានចាត់ទុកជា «គោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីប្រចាំឆ្នាំ២០២៤» ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក (World Travel Award)។ ឯកឧត្តមបានសរសេរលើគណនីហ្វេសប៊ុកនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា៖ “នេះជាកិត្តិយសដែលព្រះរាជាណាចក្រកម្ពុជា សក្តិសមនឹងទទួលបាន ក្នុងនាមជាទឹកដីអច្ឆរិយៈ ដែលមានប្រាង្គប្រាសាទដ៏ល្អវិចិត្រ និងមរតកវប្បធម៌អរូបីដ៏សំបូរបែប។ ជាមួយនឹងមោទនភាពថ្មីនេះ ព្រះរាជាណាចក្រកម្ពុជានឹងកាន់តែមានភាពល្បីរន្ទឺសុះសាយកាន់តែខ្ពស់ឡើង ជាពិសេស ជំរុញកំនើនភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត”។ […]
កាហ្សាក់ស្ថាន អញ្ជើញសម្តេចតេជោ ចែករំលែកបទពិសោធន៍ និងទស្សនៈនយោបាយ ក្នុងឋានៈជាមេដឹកនាំដ៏អស្ចារ្យម្នាក់ក្នុងពិភពលោក
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស (Kanat TUMYSH) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម បានពាំនាំការសួរសុខទុក្ខនិងការគោរពរាប់អានរបស់ឯកឧត្តម Kassym-Jomart Tokayev ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន គោរពជូនសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដោយឯកឧត្តមប្រធានាធិបតី […]
សម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រកាសមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយម ដុតបំផ្លាញកម្ពុជាបានជាដាច់ខាត
សម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា “ក្រុមជ្រុលនិយមនៅក្រៅប្រទេសព្យាយាមបំផ្លាញកម្ពុជាយើង ក្រុមនេះញុះញង់ អូសទាញក្រុមជ្រុលនិយមមួយក្តាប់តូចដែលនៅក្នុងប្រទេស ប៉ុន្តែផែនការដ៏អាក្រក់នេះ ត្រូវបានទប់ស្កាត់។ យើងអនុវត្តច្បាប់ដើម្បីការពារច្បាប់ការពារឆន្ទៈប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ដោយមិនអនុញ្ញាតឱ្យក្រុមជ្រុលនិយមនេះដុតបំផ្លាញកម្ពុជាបានជាដាច់ខាត”។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ផ្តាំទៅក្រុមប្រឆាំងមួយក្តាប់តូច ដែលកំពុងរស់នៅក្រៅប្រទេស ហើយតែងតែធ្វើការញុះញង់ពលរដ្ឋឲ្យប្រឆាំង និងផ្តួលរលំរាជរដ្ឋាភិបាល តាមរយៈធ្វើបាតុកម្មនោះថា ច្បាប់មិនត្រឹមតែធានា និងការពារសិទ្ធពលរដ្ឋប៉ុណ្ណោះទេ ច្បាប់ក៏ជាការធានា បាននូវសេចក្តីសុខ សន្តិភាព […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ថ្ងៃ១៨សីហា គឺជាឧទាហរណ៍ជាក់ស្តែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាសេចក្តីសុខជូនប្រជាពលរដ្ឋ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៨សីហា គឺជាឧទាហរណ៍ជាក់ស្តែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាសេចក្តីសុខទាំងអស់គ្នា។ សម្តេចបានបញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ នៅថ្ងៃ១៨សីហា អាចធ្វើឲ្យមានស្ថិរភាពហើយអង្គុយជុំគ្នានៅពេលនេះបាន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ “រាជរដ្ឋាភិបាល គ្មានដំណោះស្រាយណាមួយ ក្រៅពីការអនុវត្ដច្បាប់នោះទេ សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ដែលជាការឈានហួសបន្ទាត់ក្រហម ហើយរាជរដ្ឋាភិបាលធ្វើនេះគឺដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង”។ សម្តេចធិបតី បានថ្លែងបែបនេះ […]
តំណាងកម្ពុជា ចេញទៅគោះទ្វារវិនិយោគិននៅសហរដ្ឋអាមេរិក ក្នុងខែកញ្ញានេះ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គ្រោងចេញបេសកកម្មគោះទ្វារវិនិយោគិននៅសហរដ្ឋអាម៉េរិករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ សំដៅផ្សព្វផ្សាយពីបរិយាកាសវិនិយោគនៅកម្ពុជា និងស្វែងរកការបណ្ដាក់ទុនពីក្រុមហ៊ុនអាម៉េរិកមកកម្ពុជាផងដែរ។ នេះបើតាមឲ្យដឹងក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន ចាន់ថុល សម្តែងនូវអំណរគុណដល់សហរដ្ឋអាម៉េរិក […]
រដ្ឋមន្ត្រីក្រសួងដែនដី ចុះផ្ទាល់រៀបចំអភិវឌ្ឍន៍ទីតាំងដីសម្បទានសង្គមកិច្ចនៅខេត្តកំពង់ឆ្នាំង ឱ្យទៅជាបុរីជនបទនាពេលខាងមុខ
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ចុះពិនិត្យមើលសកម្មភាពរៀបចំទីតាំងដីសម្បទានសង្គមកិច្ច ការដាំបង្គោលព្រំដីឡូត៍ និងការសាងសង់ផ្លូវដី ស្ថិតនៅក្នុងឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលនឹងអភិវឌ្ឍន៍ទៅជាបុរីជនបទនាពេលខាងមុខ។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង បាននិងកំពុងប្រែក្លាយភូមិឋាននៅទីជនបទ ឱ្យទៅជាបុរីជនបទ ប្រកបដោយការអភិវឌ្ឍរីកចម្រើន ចូលរួមចំណែកបង្ខិតគម្លាតរវាងជនបទ និងទីក្រុងឱ្យកាន់តែខិតជិតគ្នា […]
សមត្ថកិច្ច បញ្ជូនមេបណ្តាញមួយចំនួនទៅតុលាការ ពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់
ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថាថ្មីៗនេះ ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ក្រោមលេសធ្វើបាតុកម្មសម្តែងមតិដោយសន្តិវិធី បានកំណត់យកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដើម្បីអនុវត្តផែនការផ្ដួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតយ៉ាងស្របច្បាប់។ ក្រសួងមហាផ្ទៃ តាមរយៈសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា ផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នេះ បានទទួលបរាជ័យយ៉ាងអាម៉ាសទាំងស្រុង ដោយសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសន្តិភាព ត្រូវបានធានាយ៉ាងរឹងមាំជាប្រក្រតីនៅទូទាំងប្រទេស។ ការបរាជ័យនៃផែនការក្រុមជ្រុលនិយមមួយក្តាប់តូចនេះ កើតចេញពីការអនុវត្តផែនការសន្តិសុខរបស់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ចចម្រុះគ្រប់លំដាប់ថ្នាក់ និងកម្លាំងប្រជាការពារទូទាំងប្រទេស។ […]
ឯកអគ្គរដ្ឋទូតចិន៖ សម្ដេចចៅហ្វាវាំង គង់ សំអុល បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពពិសេសរវាងភាគីចិន និងព្រះរាជវង្សានុវង្សកម្ពុជា
លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសម្តេចចៅហ្វាវាំង គង់ សំអុល ដែលបានទទួលមរណភាពដោយជរាពាធ។ លោកឯកអគ្គរដ្ឋទូត បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការនៅល្ងាចថ្ងៃទី៣ ខែកញ្ញានេះថា៖ “ខ្ញុំមានសេចក្ដីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ក្រោយពីទទួលដំណឹងក្រៀមក្រំជាទីបំផុតពីមរណភាព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងចំណងមិត្តភាពពិសេសរវាងភាគីចិននិងព្រះរាជវង្សានុវង្សកម្ពុជា”។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា៖ “ក្នុងនាមស្ថានទូតចិនប្រចាំកម្ពុជា និងខ្ញុំផ្ទាល់ […]
ប្រមុខរដ្ឋស្តីទី ស្នើឲ្យភាគីកម្ពុជា-ថៃ-មីយ៉ាន់ម៉ា និងឡាវ ពិចារណាចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នា
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យភាគីកម្ពុជានិងភាគីថៃ ពិចារណាលើការចុះបញ្ជីរួមគ្នាលើបេតិកភណ្ឌមួយចំនួន ជាមួយប្រទេសមីយ៉ាន់ម៉ា និងឡាវ ដែលជាប្រទេសប្រកាន់ព្រះពុទ្ធសាសនាដូចគ្នា ចៀសវាងការដណ្ដើមកម្មសិទ្ធិគ្នាទៅវិញទៅមក ឧទាហរណ៍ដូចជាពិធីបុណ្យសង្ក្រាន្តជាដើម។ បើតាមសម្តេចតេជោ, ប្រសិនបើយើងអាចចុះបញ្ជីរួមគ្នាបានមែននោះ វាជាការបង្ហាញពីការសាមគ្គីភាព និងជាគំរូដ៏ល្អដល់អ្នកជំនាន់ក្រោយ ដើម្បីកុំឱ្យមានការដណ្ដើមគ្នាថាជារបស់ជារបស់ប្រទេសនេះ របស់ប្រទេសនោះ។ ការលើកឡើងរបស់សម្តេចតេជោ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម Cherdkiat ATTHAKOR ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅថ្ងៃទី៣ ខែកញ្ញា […]