ឯកឧត្តម ហ៊ុន ម៉ានី៖ ការប្រមាថម្តងហើយម្តងទៀតពីជនអគតិមកពីបក្សប្រឆាំង ជាទង្វើគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត

ឯកឧត្តម ហ៊ុន ម៉ានី ​បានប្រតិកម្មចំពោះជនអគតិមកពីបក្សប្រឆាំង ដែលបានប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសាររបស់ឯកឧត្តម ពិសេសមកលើសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ តាមរយៈហ្វេសប៊ុកនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ “ទង្វើម្តងហើយម្តងទៀតដែលនាំអោយខ្ញុំត្រូវបង្ខំចិត្តអោយមានជំហរដាច់ខាតចំពោះការធ្វើនយោបាយអសីលធម៌”ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត។តើនេះជាការធ្វើនយោបាយអ្វី? […]

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ រោងចក្រសហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូលរួម​ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ​ចំនួន​១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ នេះបើតាមការឲ្យដឹងពីពីឯកឧត្តមបណ្ឌិត […]

ក្រសួងវប្បធម៌ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការផលិតវីដេអូ និងមាតិកាកម្សាន្តលើបណ្តាញសង្គម ដែលមានលក្ខណៈអាសអាភាស

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីណែនាំរបស់ស្តីពីការទប់ស្កាត់ការផលិតស្នាដៃវីដេអូ និងមាតិកាកម្សាន្ត​ (Entertainment Content) គ្រប់ទម្រង់ដែលមានផលប៉ះពាល់ចំពោះវប្បធម៌ ប្រពៃណីជាតិ ព្រមទាំងតម្លៃស្រ្តី និងកុមារ។ ក្នុងសេចក្តីណែនាំផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កេតឃើញថា ថ្មីៗនេះ មានអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត (Entertainment Content) និងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញទំនាក់ទំនងសង្គមមួយចំនួន បានធ្វើការផលិតវីដេអូខ្លីៗ និងមាតិកាកម្សាន្ត ដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ […]

រដ្ឋសភា៖ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីចំនួន៦ ផ្តល់គុណប្រយោជន៍យ៉ាងធំធេង

សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានភាពិក្សាអនុម័ត​សេចក្តីព្រាង​ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៦ ទៀតទាក់ទងវិស័យថាមពលអគ្គិសនី។ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីនៃសេចក្តីព្រាងច្បាប់ទាំង៦នេះ ដែលរដ្ឋសភាពអះអាងថា បានផ្តល់គុណប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះគម្រោងអភិវឌ្ឍថាមពលអគ្គិសនី នេះ ក៏បានផ្តល់គុណប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានអគ្គិសនីពីប្រភពថាមពល ស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន និងធានារក្សាបាននូវបរិស្ថានល្អ ធនធានធម្មជាតិ […]

ទីតាំងអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប នឹងត្រូវស្នើសុំប្រមុខរាជរដ្ឋាភិបាល ទុកធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ

ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មគាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះផងដែរ។ សូមជម្រាបថា អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ក្រោយការដាក់ដំណើរការអាកាស​យានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បាន​សាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម […]

កម្ពុជា-កាណាដា ចង់បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនានេះ បានឲ្យដឹងពីជំនួបរវាង ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែលបានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែល​មាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងជំនួបនោះ​ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្ន រួមទាំងកំណើនជាបន្តបន្ទាប់​នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរកាណាដាដែលមកទស្សនាកម្ពុជា និងទំនាក់ទំនងកម្រិតខ្ពស់ជាវិជ្ជមានរវាងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងកាណាដា ដែលស្តែងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ ភាគីទាំងពីរ​ក៏បានបញ្ជាក់ពីបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី […]

ក្រសួងរ៉ែ បង្ហាញបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ ដល់បណ្តាញអង្គការសង្គមស៊ីវិល

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ក្រសួងបានបើកកិច្ចប្រជុំបណ្តាញអង្គការសង្គមស៊ីវិល​ (EISEI) លេីកទី៤៥ ដែលរៀបចំឡេីងដោយមានការសហការរវាងបណ្តាញ​ EISEI និងអង្គការឌីភីអេ។ គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីបង្កេីនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖​១. បច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា,​២.ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន​និងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍)។ ក្នុងនោះ មន្ត្រីជំនាញក្រសួងបានឡេីងធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ដោយផ្តោតលើប្រធានបទមួយចំនួន​ដូចជា៖ ១.​ សារប្រយោជន៍រ៉ែក្នុងជីវភាពប្រចាំថ្ងៃ ២.​ សញ្ញាណពីរ៉ែ និងជម្រករ៉ែ ៣.​ ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ […]

រាជរដ្ឋាភិបាល បង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឲ្យស្ថិតក្រោមក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោម​ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាព​នៃការដឹកនាំការគ្រប់គ្រង និងការ​អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើបេសកកម្ម​ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា

ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានណែនាំភារកិច្ចចំពោះមុខ ២ចំណុច ដល់សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺចំពោះមុខនេះ យើងត្រូវចូលរួមចំពេញភារកិច្ចមួយចំនួន ជាអាទិ៍៖ ទី១. ជំរុញ […]

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន៖ កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដោយសារភាពជាអ្នកដឹកនាំដ៏វៃឆ្លាតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី

ក្នុងពិធីដាក់ឲ្យដំណើរការជាផ្លូវការប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ៣ នៅថ្ងៃទី២២ ខែមិថុនានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា មុនការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, កម្ពុជាស្ថិតនៅលើគន្លងអភិវឌ្ឍន៍ប្រកបដោយ ជវភាព។ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានបង្កឱ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះ ជាលើកដំបូងក្នុងអត្រា -៣.១% ក្នុងឆ្នាំ២០២០ក៏ដោយ, កម្ពុជានៅតែអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងប្រសើរ និងបានក្លាយជាប្រទេស​ឈានមុខមួយនៅលើសកលលោក ក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ […]