គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ។ ជាក់ស្តែង ឯកឧត្តម នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែសីហា។ ឯកឧត្តម នេត្រ ភក្ត្រា ជាកូនកសិករ […]
Author: Phea ra
រដ្ឋមន្ត្រីកសិកម្ម៖ យើងមិនចង់ប្រើពេលច្រើនពេក ដើម្បីឱ្យវិស័យកសិកម្មដល់គោលដៅ យើងត្រូវពួតដៃគ្នាចាប់ពីថ្ងៃទី១ទៅ!
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា នៅថ្ងៃទី២៣ ខែសីហា បានសំណេះសំណាល និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះថ្នាក់ដឹកនាំក្រសួងក្នុងការចូលរួមជាមួយគ្នា បន្តធ្វើការជាមួយគ្នា ជំរុញគោលនយោបាយវិស័យកសិកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាកសិករឱ្យមានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ចពិតប្រាកដ។ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា “យើងមិនមានពេលវេលាច្រើនទេសម្រាប់អាណត្តិថ្មីនេះ ហើយក៏មិនចង់ប្រើពេលច្រើនពេកដើម្បីដើរឱ្យដល់គោលដៅនៃការបម្រើប្រជាពលរដ្ឋនៅក្នុងវិស័យកសិកម្មនោះដែរ! យើងត្រូវតែខិតខំប្រឹងពួតដៃគ្នាចាប់ពីថ្ងៃទី១ទៅ!”៕ អត្ថបទ៖ អក្ខរា
នាយករដ្ឋមន្ត្រី៖ កម្ពុជាមានមហិច្ឆតាចង់លើកស្ទួយមោទនភាពជាតិ ឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៤ សីហា ២០២៣។ ឯកឧត្តមបានថ្លែងថា ពេលនេះ, ដំណើរការកសាងជាតិរបស់កម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយនៅក្នុងបរិការណ៍នៃពិភពលោក ដែលកាន់តែប្រែប្រួល […]
សម្តេចតេជោ ហ៊ុន សែន មើលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពីចម្ងាយជាលើកដំបូង ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង
“ជាលើកដំបូងក្នុងរយៈពេលជាង៤៤ឆ្នាំ ពិសេសជាង៣៨ឆ្នាំ ដែលខ្ញុំមិនស្ថិតនិងមិនដឹកនាំប្រជុំគណៈរដ្ឋមន្ត្រី។ ខ្ញុំកំពុងមើលការផ្សាយផ្ទាល់ចេញពីអង្គប្រជុំដែលដឹកនាំដោយនាយករដ្ឋមន្រ្តីថ្មី។ ពិនិត្យមើលសមាសភាពគណៈរដ្ឋមន្ត្រីថ្មី ដែលភាគច្រើនជាបញ្ញវន្តវ័យក្មេង ខ្ញុំកំណត់ច្បាស់ថា ការផ្ទេរការដឹកនាំពីថ្នាក់ដឹកនាំវ័យចំណាស់ មកកាន់ថ្នាក់ដឹកនាំវ័យក្មេងគឺ ត្រឹមត្រូវខ្លាំងណាស់។ ជូនពរគណរដ្ឋមន្ត្រីថ្មីមានជោគជ័យក្នុងការបំពេញភារកិច្ចដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ”។ នេះជាការលើកឡើងលើឆានែលតេឡេក្រាមផ្លូវការ សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕
ព្រឹកនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នៅមានសន្តិភាព
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នៅឯវិមានសន្តិភាព។ កិច្ចប្រជុំនោះ នឹងមានថ្លែងសារពាក់ព័ន្ធអំពី “គោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨” ។ ជាមួយគ្នានោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអំពាវនាវអោយបងប្អូន […]
ឯកឧត្តម សាយ សំអាល់៖ ដោយការស្រុះស្រួលគ្នា បងប្អូនអាជីវករ សម្រេចរៀបចំសណ្តាប់ធ្នាប់នៅឆ្នេរព្រែកត្រែង
“ដោយការស្រុះស្រួលគ្នា បងប្អូនអាជីវករ និងអាជ្ញាធរមូលដ្ឋាន សម្រេចរៀបចំសណ្តាប់ធ្នាប់នៅឆ្នេរព្រែកត្រែង”។ នេះបើតាមការឲ្យដឹងពីឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ។ សូមជម្រាបថា រដ្ឋបាលក្រុងព្រះសីហនុ បានជូនដំណឹងពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព និងអនាម័យបរិស្ថាន នៅឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងព្រះសីហនុ […]
រដ្ឋមន្ត្រីមហាផ្ទៃ ឯកឧត្តម ស សុខា កោតសរសើរកងកម្លាំងបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន នៅខេត្តសៀមរាប
“ខ្ញុំសូមកោតសរសើរ និងសាទរចំពោះប្រតិបត្តិការ និងការបង្ក្រាបឧក្រិដ្ឋជនពាក់ព័ន្ធករណីរំដោះអ្នកទោសដែលជាមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ពីសំណាក់អាជ្ញាធរ កងកម្លាំងពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រហូតឈានដល់ចាប់ខ្លួនឧក្រិដ្ឋជនបានជាបន្តបន្ទាប់ រួមទាំងអ្នកទោសដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ខ្លួនត្រឡប់មកវិញបានដែរ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៣ ខែសីហានេះ។ ឯកឧត្តមបានលើកឡើងលើផេកហ្វេសប៊ុកផ្លូវការបន្តថា៖ ជោគជ័យនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់មួយនេះ គឺកើតឡើងពីការខិតខំប្រឹងប្រែង និងរួមសហការគ្នាយ៉ាងល្អពីសំណាក់អាជ្ញាធរ ក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមិនគិតពីពេលវេលា ការនឿយហត់ និងគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមលើកទឹកចិត្តដល់អាជ្ញាធរ […]
ថ្ងៃដំបូង ក្នុងតំណែងជារដ្ឋមន្ត្រីក្រសួងការងារ ឯកឧត្តម ហេង សួរ ចុះសួរសុខទុក្ខ និងហូបបាយថ្ងៃត្រង់ជាមួយបងប្អូនកម្មករ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣ ខែសីហានេះ បានចុះសួរសុខទុក្ខ និងហូបអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រម៉េងដា ស្ថិតនៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ។ ក្នុងនោះបងប្អូនកម្មករបានស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមរដ្ឋមន្ត្រីដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតព្រោះថា វត្តមានរបស់លោកគឺមួយថ្ងៃក្រោយការចូលកាន់តំណែងជាថ្នាក់ដឹកនាំរបស់ក្រសួង។បន្ថែមពីនេះ ក្រោយការទទួលទានអាហាររួច ឯកឧត្តមរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខបងប្អូនកម្មករនៅកន្លែងធ្វើការផងដែរ។ បើតាមការបង្ហោះខ្លឹមសារ នៅលើគណនីហ្វេសប៊ុក នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា «ថ្ងៃដំបូងបានមកមើលសកម្មភាពផលិតស្បែកជើង […]
ស៊ើបអង្កេតអស់ ២ខែ! ទីបំផុត កម្លាំងនគរបាលចុះបង្ក្រាបទីតាំងកែច្នៃ វេចខ្ចប់ ស្តុក និងចែកចាយប្រេងម៉ាស៊ីនក្លែងក្លាយជាង ១២តោន
កម្លាំងនគរបាល នៃនាយកដ្ឋានគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ រួមនឹងសមត្ថកិច្ចមូលដ្ឋានខណ្ឌឫស្សីកែវ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំង កែច្នៃ វេចខ្ចប់ ស្តុក ចែកចាយ ប្រេងម៉ាស៊ីន ម៉ាក TOTAL និង TRA CHANG ក្លែងក្លាយ នៅទីតាំង ឃ្លាំងគ្មានលេខ ផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក […]
រដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ទទួលបន្ទុកជួយលើការងារទាក់ទាញការវិនិយោគឯកជន…
រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានបែងចែកការងារ និងចាត់ភារកិច្ចឲ្យឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជួយនាយករដ្ឋមន្ត្រីលើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្តុភារកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម ព្រមទាំងទទួលបន្ទុកអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន៕ អត្ថបទ៖ អក្ខរា