គ.ជ.ប៖ ទឹកខ្មៅជ្រលក់ដៃលុបមិនជ្រះទិញពីឥណ្ឌា ៥ម៉ឺន២ពាន់ដប ចំណាយថវិកាជិត ១លានដុល្លារ

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានឲ្យដឹងថា មិនខុសពីការបោះឆ្នោតនីតិកាលមុនៗ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នេះ គ.ជ.ប នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ របស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD. នៃប្រទេសឥណ្ឌា ដែលជាក្រុមហ៊ុនមានឯកទេស ក្នុងការផលិតទឹកខ្មៅនេះ និងធ្លាប់បានផ្គត់ផ្គង់ជូន គ.ជ.ប រៀងរាល់ការបោះឆ្នោត […]

ក្រសួងសុខាភិបាល ស្នើក្រសួងប្រៃសណីយ៍ ជួយទប់ស្កាត់ការផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរសនារី តាមអនឡាញ

បច្ចុប្បន្ននេះ ក្រសួងសុខាភិបាល សង្កេតឃើញមានការផ្សព្វផ្សាយលក់ផលិតផលជំនួយផ្លូវភេទបុរស និងផលិតផលជំនួយអារម្មណ៍ផ្លូវភេទនារី តាមប្រព័ន្ធអនឡាញ ជាអាទិ៍៖ Facebook, TikTok, Telegram, Instagram, YouTube, Website…យ៉ាងអនាធិបតេយ្យ ហើយក្រសួងសុខាភិបាលមានការលំបាកក្នុងការស្វែងរកជនល្មើសដើម្បីមកផ្តន្ទាទោសតាមច្បាប់។ នេះបើតាមលិខិតរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ រាល់ការចរាចរឱសថ ឬផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខទិដ្ឋាការ ឬបញ្ញិកាពីក្រសួងសុខាភិបាល ហើយការផ្សព្វផ្សាយផលិតផលទាំងនេះតាមគ្រប់រូបភាព ត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល […]

គ.ជ.ប៖​ អ្នកមិនបានបោះឆ្នោត ហើយចង់ឈរឈ្មោះបោះឆ្នោត ត្រូវបញ្ជាក់ពីមូលហេតុសមស្រប និងមានឯកសារសំអាងត្រឹមត្រូវ

អនុលោមតាមមាត្រា ២៣ថ្មី ក្នុងមាត្រាពីរនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ប្រជាពលរដ្ឋម្នាក់ៗ ត្រូវបំពេញលក្ខខណ្ឌដូចជា៖ មានសញ្ជាតិខ្មែរពីកំណើត, មានអាយុ ២៥ (ម្ភៃប្រាំ) ឆ្នាំឡើងទៅ គិតដល់ថ្ងៃបោះឆ្នោត, មានសិទ្ធិបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត, បានអនុវត្តសិទ្ធិបោះឆ្នោតដោយបានបោះឆ្នោតសម្រាប់ការបោះឆ្នោតជាសកលចំនួន២ (ពីរ) លើកចុងក្រោយជាប់គ្នា ដែលរៀបចំឡើងដោយ គ.ជ.ប លើកលែងតែករណីដែលការមិនអាចអនុវត្តសិទ្ធិបោះឆ្នោតនេះមានមូលហេតុសមស្រប, មានលំនៅឋាន ឬទីសំណាក់ក្នុងប្រទេសកម្ពុជា និងមានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ នេះបើយោងតាមប្រការ ៤.១ថ្មី […]

ថ្ងៃទី៥នៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស។ ចំពោះការឃោសនាក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា […]

ឯកឧត្តម សាយ សំអាល់៖ ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងគូសបំផ្លាញសន្លឹកឆ្នោត ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការបំផុសប្រជាពលរដ្ឋមិនឲ្យចូលរួមបោះឆ្នោត និងការគូសបំផ្លាញ សន្លឹកឆ្នោតជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ជនទាំងនោះ មានចេតនាសើរើកិច្ចព្រមព្រៀងទីក្រុងប៉ារីសប្រឆាំងជាមួយនឹងរដ្ឋ និងបង្កចលាចលផ្សេងៗ ក្នុងសង្គមកម្ពុជា ទាំងអស់នេះជាការរំខានដំណើរ និងសុខសន្តិភាពដែលកម្ពុជាកំពុងមាន។ ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន៨ គឺឃុំកែវផុស ឃុំទំនប់រលក ឃុំកំពេញ ឃុំអូរត្រេះ នៃស្រុកស្ទឹងហាវ និងឃុំបិតត្រាំង ឃុំរាម […]

អាជ្ញាធរមីន អំពាវនាវដល់ពលរដ្ឋទាំងអស់​កុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់

អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់​ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ វាអាចបណ្តាលអោយរបួស ពិការ ស្លាប់គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។ ការអំពាវនាវនេះ បន្ទាប់ពីមានករណីប្រជាពលរដ្ឋដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹម ស្ថិតនៅក្នុងភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ […]

យុទ្ធនាការគាំទ្រការអប់រំឌីជីថលនៅវិទ្យាល័យរដ្ឋទាំង៣៨ នៅភ្នំពេញ ចាប់ផ្តើមក្នុងខែកក្កដានេះ

ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាព ក្នុងយុគសម័យឌីជីថល ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំ “យុទ្ធនាការគាំទ្រការអប់រំឌីជីថលសម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យម សិក្សារាជធានីភ្នំពេញ” ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ នៅគ្រប់វិទ្យាល័យរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែកក្កដា។ ក្រសួងអប់រំបានឲ្យដឹងថា យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ។ […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សមាជិកគណបក្សប្រជាជន និងបក្សដទៃទៀត រួមគ្នាពន្យល់ពលរដ្ឋគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិកសមាជិការគណបក្សប្រជាជន និងនបណ្តាគណបក្សនយោបាយផ្សេងទៀត ដែលចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋឲ្យគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។ នេះបើតាមសារអំពាវនាវរបស់សម្តេចតេជោ ចេញផ្សាយតាមតេឡេក្រាមនៅយប់ថ្ងៃទី៤ ខែកក្កដា។ ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីកន្លងទៅនេះយើងបានរកឃើញជនមួយចំនួនបានក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជន និងបានទៅណែនាំអ្នកបោះឆ្នោតឲ្យគូសលើសន្លឹកឆ្នោតគំរូ ធ្វើយ៉ាងណាដើម្បីកុំឲ្យសន្លឹកឆ្នោតនោះយកជាការបាន។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រសួងប្រៃសណីយ៍ […]

ត្រូលឆាវឆាវ ត្រូវបានតែងតាំងជាសមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន

ម្ចាស់សំឡេង និងជាអ្នកផលិតវីដេអូខ្លី ត្រូលឆាវឆាវ លោក អ៊ុយ រិទ្ធី ត្រូវបានតែងតាំងជាសមាជិកក្រុមលេខា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានឋាន:ស្មើប្រធាននាយកដ្ឋាន។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ លោក អ៊ុយ រិទ្ធី បានឲ្យដឹងលើគណនីហ្វេសប៊ុករបស់លោកថា កាលពីម្សិលមិញលោកបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានទទួលការណែនាំ និងបានស្ដាប់នូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់ និងបានទទួលបានការសសើរផ្ទាល់ពីសម្តេចតេជោផងដែរ។ លោកបានថ្លែងអំណរគុណ និងអរគុណយ៉ាងក្រៃលែង […]

រាជរដ្ឋាភិបាល បង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែមជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ […]