កម្ពុជា អាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត

កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពី ឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេងទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ នេះបើតាមការគូសបញ្ជាក់ជាថ្មីរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

ប្រមុខការទូតកម្ពុជា លើកទឹកចិត្តឲ្យវេទិកាតំបន់អាស៊ានលើកកម្ពស់ទំនាក់ទំនង និងចេតនាល្អ ជាមួយប្រទេសមហាអំណាច

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣. កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងវេទិកាតំបន់អាស៊ានលើកទី៣០ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យវេទិកាតំបន់អាស៊ានពង្រឹង ការងារ និងសកម្មភាពរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព និងចេតនាល្អ និងប្រកបដោយសុឆន្ទៈរវាងប្រទេសមហាអំណាច ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងទូទាំងសកលលោក។ […]

គ.ជ.ប៖ គណបក្សនយោបាយចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតក្នុងថ្ងៃទី១៥នេះ ប្រព្រឹត្តទៅដោយរលូន

នៅថ្ងៃទីដប់ប្រាំនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។ គ.ជ.ប បានបញ្ជាក់ថា ទី១: គណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលគិរី កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បាត់ដំបង និងមណ្ឌលរាជធានីភ្នំពេញ។ ទី២: […]

កម្ពុជា ហ្វឹកហ្វឺនជំនាញរាវរកមីនដល់អ៊ុយក្រែន​ដោយជោគជ័យ

កំលាំងជំនាញអង្គភាពសុីម៉ាក់បានផ្តល់ការហ្វឹកហ្វឺនជំនាញសកម្មភាពមីនមនុស្សធម៌ជូនមន្ត្រីជំនាញសកម្មភាពមីនរបស់ប្រទេសអ៊ុយក្រែន​មកពីអង្គភាពផ្តល់សេវាកម្មក្នុងគ្រាអាសន្ន(SESU)​ កាលពីថ្ងៃទី៥-៩​ ខែកក្កដា​ ឆ្នាំ២០២៣ នៅប្រទេសប៉ូឡូញ។ វគ្គហ្វឹកហ្វឺននេះបានដំណេីរដោយជោគជ័យនិងបានវិលត្រឡប់មកមាតុភូមិវិញដោយសុវត្ថិភាព។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់។ ឯកឧត្តមបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះអាចដំណេីការទៅបាន​ដោយមានការសំរបសំរួលពីរដ្ឋាភិបាលជប៉ុន​តាមរយ:ទីភ្នាក់កិច្ចសហប្រតិបតិ្តការអន្តរជាតិ​(JICA)​ និងទទួលបានការអនុញ្ញាតិដ៍ខ្ពង់ខ្ពស់បំផុតពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល។ ជាមួយគ្នានេះ ស្ថានទូតជប៉ុនប្រចាំកម្ពុជា កាលពីថ្ងៃទី១១ ខែកក្កដាម្សិលមិញ បានឲ្យដឹងថា កាលពីថ្ងៃទី៣ ដល់ថ្ងៃទី ៧ ខែកក្កដា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានបណ្តុះបណ្តាលដល់ទីភ្នាក់ងាររដ្ឋក្នុងគ្រាអាសន្នរបស់អ៊ុយក្រែន […]

៣ឆ្នាំមកនេះ ហ្វេសប៊ុកសម្តេច ស ខេង ទទួលមតិយោបល់ និងសំណូមពរពីពលរដ្ឋជាង ៣ពាន់គណនី

នៅថ្ងៃទី១១ ខែកក្កដានេះ សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងពីលទ្ធផលការងារ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ប្រចាំឆមាសទី១ ឆ្នាំ២០២៣។ របាយការណ៍បានឲ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ៣៩៧គណនី បានដោះស្រាយ និងឆ្លើយតបចំនួន ១៣២គណនី កំពុងដោះស្រាយចំនួន […]

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យអាជ្ញាធរបញ្ចេញរថយន្តដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោត ដោយគ្មានការរើសអើងបក្សនយោបាយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យអាជ្ញាធររាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងក្នុងរង្វង់ ៣០០ ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករកម្មការិនីទៅបោះឆ្នោតនៅតាមបណ្តាខេត្តនានា។ ក្នុងសារសំឡេងសម្តេចតេជោ តាមតេឡេក្រាមនៅរសៀលថ្ងៃទី១១ ខែកក្កដានេះ បញ្ជាក់ថា ការរៀបចំរថយន្តដឹកកម្មករទៅស្រុកំណើតនេះ ដោយមិនគិតថ្លៃ គ្មានការរើសអើងបក្សនយោបាយ ពណ៌សម្បុរអ្វីនោះទេ ហើយការដឹកជញ្ជូននេះ មិនមានការសួរនាំថា បោះឆ្នោតឲ្យគណបក្សណានោះទេ។ យ៉ាងណាមិញ សម្តេចតេជោបានណែនាំដល់អាជ្ញាធរត្រូវធានាថា កម្មករកម្មការិនីដែលចេញដំណើរទៅបោះឆ្នោតនៅថ្ងៃទី២២ ខែកក្កដា […]

១សប្តាហ៍ដើមខែកក្កដានេះ ភ្ញៀវទេសចរជាង ២៨ម៉ឺននាក់ ដើរកម្សាន្តនៅទូទាំងប្រទេស, ភ្ញៀវអន្តរជាតិកើនឡើងជាង ៧ភាគរយ

តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី ខេត្ត បានឲ្យដឹងថា៖ ស្ថានភាពភ្ញៀវទេសចរប្រចាំសប្តាហ៍ (ចាប់ពីថ្ងៃទី០៣-០៩ ខែកក្កដា ឆ្នាំ២០២៣) ដែលបានទៅទស្សនាកម្សាន្តតាមតំបន់ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេស មានភ្ញៀវសរុបមានចំនួន ២៨៦.៩៥៩ នាក់ ក្នុងនោះ៖ ភ្ញៀវជាតិ ២៥០.៨៨៧ នាក់ និងភ្ញៀវអន្តរជាតិ ៣៦.០៧២ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦១.៣៨០ នាក់ ខេត្តបាត់ដំបង […]

សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកយករឿងជំនន់ទឹកភ្លៀង មកវាយប្រហាររាជរដ្ឋាភិបាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះអ្នកយករឿងជំនន់ទឹកភ្លៀងនៅកម្ពុជាមកធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល។ តាមរយៈសារលើ Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដានេះ បានសរសេរថា៖ “ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល”។ គួរជម្រាបថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ភ្លៀងធ្លាក់ដ៏ជោគជាំនៅក្នុងរាជធានីភ្នំពេញ មានកម្ពស់ទឹកភ្លៀងឡើងដល់ទី១៥៣មីល្លីម៉ែត្រ។ បើតាមមន្ទីរសាធារណការភ្នំពេញ […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន

កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុង ចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្ត្រ។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសារលិខិតសម្តេចតេជោ បានឲ្យដឹងពីចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍របស់ប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលជាងពីរទស្សវត្សរ៍កន្លងទៅនេះ […]

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់​សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ អនុក្រឹត្យនេះកំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា៥ឆ្នាំ (២០២៤-២០២៨) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន៕