ឯកឧត្តម ទេព នីថា៖ គ.ជ.ប ពុំមានវិធីរកអ្នកណាគូសសន្លឹកឆ្នោតចោលទេ តែគេអាចដឹងតាមរយៈការបង្ហោះជាសាធារណៈ

ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប ពុំមានវិធីរកថា អ្នកណាគូសសន្លឹកឆ្នោតចោលទេ តែអ្នកគូសសន្លឹកឆ្នោតចោល ហើយយកសន្លឹកឆ្នោតនឹងមកបង្ហោះ គេអាចស្រាវជ្រាវដឹងពីអ្នកគូសបំផ្លាញ។ ឯកឧត្តមត ក៏បានលើកឡើងផងដែរថា ការគូសបំផ្លាញមិនជាកំហុសឡើយ ប៉ុន្តែខុសត្រង់ការបង្ហោះជាសាធារណៈ គឺប៉ះពាល់ដល់ការសម្ងាត់នៃការបោះឆ្នោត ដែលនោះគឺជាកំហុសហើយគេអាចរកឃើញតាមរយៈមធ្យោបាយដែលគេផ្សព្វផ្សាយ។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងសន្និសីទស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៧ ឆ្នាំ២០២៣ នាសណ្ឋាគារ​ហៃយ៉ាត់រីជេនស៊ី រាជធានីភ្នំពេញ […]

ឯកឧត្តម ទេព នីថា៖ តាមលទ្ធផលខ្លះជាបណ្តោះអាសន្ន ដែលអ្នកសង្កេតការណ៍លើកឡើងឃើញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខ

“យើងឃើញលទ្ធផលដែលគេផ្សព្វផ្សាយខ្លះជាបណ្តោះអាសន្ន ដែលតាមអ្នកសង្កេតការណ៍បានលើកឡើង យើងឃើញថា គណបក្សប្រជាជនកម្ពុជា បាននាំមុខ”។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងសន្និសីទស្តីពី កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធជុំវិញការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី០៧ ឆ្នាំ២០២៣ នាសណ្ឋាគារហៃយ៉ាត់រីជេនស៊ី រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ការផ្សព្វផ្សាយព័ត៌មានលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នឹងត្រូវធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ […]

សម្តេចតេជោ ហ៊ុន សែន កំពុងរងចាំមើលសន្លឹកឆ្នោតគូសខ្វែងមានប៉ុន្មានសន្លឹក ហើយសង្ឃឹមថាគ.ជ.ប បែងចែកឲ្យដាច់រវាងសន្លឹកឆ្នោតមិនបានការ និងសន្លឹកឆ្នោតខ្វែង

“ពួកឧទ្ទាមក្រៅច្បាប់ប្រកាសថា សន្លឹកឆ្នោតណាដែលគូសខ្វែងជាសន្លឹកឆ្នោតរបស់គេ ចឹងខ្ញុំសង្ឃឹមថា គ.ជ.ប នឹងបែងចែកឲ្យដាច់រវាងសន្លឹកឆ្នោតមិនបានការដែលកើតឡើងជាធម្មតា ជារៀងរាល់ពេល ជាមួយនឹងសន្លឹកឆ្នោតគូសខ្វែង ព្រោះពួកគេកំណត់ថា សន្លឹកឆ្នោតគូសខ្វែងគឺបោះឆ្នោតឲ្យមេដឹកនាំជ្រុលនិយម” នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសារសម្លេងអំពីការបោះឆ្នោត នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចបានបន្តថា ឥលូវនេះ ប្រជាពលរដ្ឋមានរហូតដល់ជាង ៨៤ភាគរយ (បណ្តោះអាសន្ន) បានចេញទៅបោះឆ្នោត ហើយយើងកំពុងរងចាំមើលថា សន្លឹកឆ្នោតខ្វែងមានប៉ុន្មានសន្លឹក […]

ប្រធានផ្នែកផ្ដល់ផ្ទះជូនអតិថិជនរបស់បុរីឡេងណាវ៉ាត្រា ច្រានចោលព័ត៌មានអតិថិជនវ័យ ៨៣ឆ្នាំ អត់ផ្ទះឱ្យស្នាក់នៅនិងទៅនៅវត្ត

ប្រធានផ្នែកគ្រប់គ្រងការប្រគល់ផ្ទះនៃបុរី ឡេង ណាវ៉ាត្រា ប្រកាសច្រានចោលទាំងស្រុងនូវគណនីហ្វេសប៊ុកមួយកាលពេលថ្មីៗ បានបង្ហោះសារចោទប្រកាន់មកលើបុរីថា មិនបានប្រគល់ផ្ទះឲ្យលោកយាយវ័យ ៨៣ឆ្នាំម្នាក់ សូម្បីសរសរមួយដើមក៏មិនបានសាងសង់ផង ជាហេតុបណ្តាឲ្យជីដូនរូបនេះបានទៅនៅវត្តអារាម។ ជុំវិញការបង្ហោះចោទប្រកាន់មកលើបុរី ឡេង ណាវ៉ាត្រា អ្នកស្រី ព្រំ និមល អ្នកគ្រប់គ្រងផ្នែកប្រគល់ផ្ទះបុរី ឡេង ណាវ៉ាត្រា នៅថ្ងៃ២៣កក្កដានេះ បានចេញមកអំពាវនាវឲ្យអតិថិជន និងប្រជាពលរដ្ឋសូមកុំមានការយល់ច្រឡំចំពោះព័ត៌មានចោទប្រកាន់របស់គណនីហ្វេសប៊ុកមួយឈ្មោះ Rothya Cool ថាការផុសនេះដូចជាការទាក់ទាញចំណាប់អារម្មណ៍ហួសហេតុពេកហើយ ដោយសរសេរថា […]

សម្តេចតេជោ ហ៊ុន សែន៖ តួលេខពលរដ្ឋចេញទៅបោះឆ្នោត បានធ្វើឲ្យពួកក្រុមជ្រុលនិយមដាច់ផ្ងារតែម្តង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះ បានឲ្យដឹងថា តាមលទ្ធផល​បណ្តោះអាសន្នដែលទទួលសម្តេចបានពីគជប បានបង្ហាញថា ពលរដ្ឋដែលចេញទៅបោះឆ្នោតមានរហូតដល់ ៨៤,២១ភាគរយ ហើយអាចនឹងមានការកើនឡើងថែមទៀត។ សម្តេចបញ្ជាក់ថា បើធៀបនឹងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០២២ មានប្រជាជនចេញទៅបោះឆ្នោត ៨០,៣២ភាគរយ ក្នុងពេលនោះដែលមានភ្លើងទៀនចូលរួមបោះឆ្នោត និងពេលនេះ ខាងភ្លើងទៀន និងមេភ្លើងទៀនអំពាវនាវឲ្យប្រជាជនកុំចេញទៅបោះឆ្នោត ឃើញថាអត្រាមានការខុសគ្នា។ សម្តេចបានគូសបញ្ជាក់ថា ចំណុចនេះយើងអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋ […]

ថ្នាក់ដឹកនាំកំពូលៗ អញ្ជើញបោះឆ្នោតរួចរាល់ ខណៈពលរដ្ឋបន្តសម្រុកទៅបោះឆ្នោតមុនម៉ោង ៣រសៀលថ្ងៃនេះ

ថ្នាក់ដឹកនាំកំពូលៗ បានអញ្ជើញចេញទៅបោះឆ្នោតរួចរាល់ហើយនៅព្រឹកថ្ងៃទី២៣ ខែកក្កដានេះ ខណៈចំនួនអ្នកបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១១:០០នាទី ប្រមាណជិត ៦០ភាគរយហើយ។ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​បានអញ្ជើញបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ នៅមណ្ឌល់បោះឆ្នោត លេខ​(1697) សាលាគរុកោសល្យវិក្រិត្យការក្រុងតាខ្មៅខេត្តកណ្តាល ខណៈប្រធានព្រឹទ្ធសភានៃកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា បានអញ្ជើញទៅបោះឆ្នោត […]

គ.ជ.ប៖ គិតត្រឹមម៉ោង១១ អ្នកបានទៅបោះឆ្នោតជាង ៥,៧លាននាក់ ស្មើជិត ៦០ភាគរយ

ទាំងថ្នាក់ដឹកនាំនានា និងពលរដ្ឋ គិតមកដល់ត្រឹមម៉ោង១១ ព្រឹកនេះមានចំនួនជាង ៥,៧លាននាក់ ហើយដែលបាន​ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខណៈការបោះឆ្នោតនឹងបិទបញ្ចប់នៅវេលាម៉ោង ៣រសៀលនេះ។ នេះបើតាមរបាយការណ៍របស់គ.ជ.ប។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧នេះ មានប្រជាពលរដ្ឋដែលមានសិទ្ធិទៅបោះ​ឆ្នោត​មានចំនួន ៩,៧១០,៦៥៥នាក់ មានមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣,៧៨៩ការិយាល័យ៕ អត្ថបទ៖

គ.ជ.ប ថៃ ចាប់អារម្មណ៍ជាខ្លាំងចង់ឃើញការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតរបស់ គ.ជ.ប កម្ពុជា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានឲ្យដឹងថា […]

គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គ.ជ.ប […]

គ.ជ.ប៖ រយៈពេល ២១ថ្ងៃនេះ មានអ្នកចូលរួមឃោសនាបោះឆ្នោតជាង ២.២លាននាក់, ក្បួនគណបក្សប្រជាជនមានទំហំធំ និងច្រើនជាងគេ

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា រយៈពេល ២១ថ្ងៃនៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជី និងមានបញ្ជីបេក្ខជននៅតាមមណ្ឌលរាជធានី ខេត្ត បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ។ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែល មានជាអាទិ៍ ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការ គណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្ត្រី […]