ចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ កំពុងបន្តជួសជុលតភ្ជាប់បំណែកថ្មឡើងវិញ

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។ ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង […]

គណបក្សនយោបាយមិនបានអាសនៈ ប្រកាសទទួលយកលទ្ធផលបោះឆ្នោត

មួយថ្ងៃក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន និងមិនទទួលបានអាសនៈនៅរដ្ឋសភា ចេញមកទទួលស្គាល់លទ្ធផលបោះឆ្នោត និងគោរពតាមការសម្រេចចិត្តរបស់ពលរដ្ឋជាម្ចាស់ឆ្នោត។ លោក យ៉ែម​ បុញ្ញឫទ្ធិ​ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បានសរសេរលើហ្វេសប៊ុកខ្លួនថា «យោងតាមលទ្ធផល​បឋម​នៃការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ​ នីតិកាលទី៧​ ឆ្នាំ២០២៣​ ប្រកាសដោយ​គជប​គឺគណបក្សខ្មែររួបរួមជាតិ​ ពុំទាន់ទទួលបានសម្លេងគ្រប់គ្រាន់ក្នុងការទទួលបានអាសនៈនៅរដ្ឋសភានៅឡេីយទេ។ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់​ដែលបានអញ្ជេីញទៅបោះឆ្នោតនៅថ្ងៃទី២៣​ ខែកក្កដា ឆ្នាំ២០២៣​ យ៉ាងច្រេីនកុះករ»។ លោកបានបញ្ជាក់ថា គណបក្សខ្មែររួបរួមជាតិ​ នឹងខិតខំព្យាយាម​តស៊ូក្នុងវិស័យនយោបាយបន្តទៀត​ដេីម្បីបុព្វហេតុកម្ពុជា​និងប្រជាពលរដ្ឋ​ជាចម្បងទី១។ លោក យ៉េង វីរៈ […]

ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ញើសារអបអរសាទរយ៉ាង​កក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០​២៣។ នេះបើតាមលិខិតអបអរសាទររបស់ប្រធានាធិបតីចិន ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថាន​ទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដានេះ៕

រយៈពេលតែ ២ថ្ងៃ ទឹកធ្លាក់ថ្មក្រាលទទួលភ្ញៀវទេសចរ ៣,៧០០នាក់ រកចំណូលបានជាង ៥លានរៀល

យោងតាមរបាយការណ៍របស់សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ថ្មក្រាល ភ្ញៀវទេសចរណ៍ ចំនួន ៣,៧០០នាក់ បានមកកម្សាន្តក្នុងរយៈពេលតែ​២ថ្ងៃ គឺថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងរយៈពេល ២ថ្ងៃនេះ សហគមន៍អាចទទួលបានចំណូលបាន ចំនួន ៥ ៥៤៩ ០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍។ ក្រសួងបរិស្ថានបានលើកឡើងថា បោះឆ្នោតរួចហើយ ប្រជាជនក៏បានដើរកម្សាន្ត តាមតំបន់ទេសចរណ៍ធម្មជាតិថែមទៀត។ សូមជម្រាបថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទម្ព ឃុំជៀប […]

មន្ទីរពេទ្យគន្ធបុប្ផា សុំចិត្តម្ចាស់ផេកហ្វេសប៊ុកមួយកុំបង្ហោះជេរប្រមាថមន្ទីរពេទ្យជាសាធារណៈ នាំឲ្យមានការភ័ន្តច្រឡំ

មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍មួយ ដែលបានបង្ហោះvideo clip ថតក្នុងទីធ្លាពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងថតសម្លេងខ្លនឯងដោយសេចក្តីខឹងក្រោធក្នុង Facebook មាន account ឈ្មោះ T & S Online (បង្ហោះតែប៉ុន្មាននាទីក្រោយប៉ុណ្ណោះ) ដោយពុំដឹងរឿងរ៉ាងយ៉ាងណានោះទេ (?) […]

ក្រសួងការបរទេស៖ «ការបោះឆ្នោតសកលឆ្នាំ២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្ដីថ្លែងការណ៍ព័ត៌មាន បញ្ជាក់ថា «ការបោះឆ្នោតសកលឆាំ្ន២០២៣ ឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីភាពចាស់ទុំខាងប្រជាធិបតេយ្យរបស់កម្ពុជា»។ ក្រសួងការបរទេស បានកត់សម្គាល់នូវមតិជាច្រើនជុំវិញការបោះឆ្នោតសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ក្រសួងសូមធ្វើការគូសបញ្ជាក់ពីការសង្កេត ដោយផ្ទាល់និងផ្អែកលើការពិត នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ដូចតទៅ៖១. អត្រាខ្ពស់នៃអ្នកចូលរួមបោះឆ្នោតបង្ហាញពីប្រជាធិបតេយ្យដ៏រស់រវើក អ្នកបោះឆ្នោតជាង ៨,២ លាននាក់ បានប្រើប្រាស់សិទ្ធិរបស់ពួកគេស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការជ្រើសរើស គណបក្សនយោបាយ និងអ្នកដឹកនាំនាពេលអនាគត […]

បណ្ឌិត គិន ភា៖ «ការផ្ទេរអំណាចក្រោយការបោះឆ្នោត នឹងក្លាយជារឿងដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រកម្ពុជាជាង ៥០០ឆ្នាំ»

ការបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ម្សិលមិញនេះ ជាការប្រកួតប្រជែងរវាងគណបក្សទាំង១៨ផង និងជាការប្រកួតប្រជែងរវាងចរន្តគាំទ្រការបោះឆ្នោតនិងថែរក្សាសន្លឹកឆ្នោតនិងចរន្តពហិការកាបោះឆ្នោតនិងបំផ្លាញសន្លឹកឆ្នោតផង។ ជាពិសេស កាតរបោះឆ្នោតនេះ ក៏ជាការវាស់ស្ទង់ទស្សនៈអ្នកបោះឆ្នោតខ្មែរចំពោះផែនការបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាផងដែរ។ ផែនការបន្តវេននេះមិនមែនជារឿងអាថ៌កំបាំងទេ ដ្បិតគណបក្សប្រជាជនកម្ពុជាបានធ្វើរឿងនេះដោយបើកចំហតាំងពីចុងឆ្នាំ២០២១ មកម្ល៉េះ ទៅតាមបែបបទនិងនីតិវិធីផ្ទៃក្នុងរបស់គណបក្សកាន់អំណាចដ៏ធំមួយនេះ។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ហុងកុងប៉ុន្មានថ្ងៃមុនការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីលទ្ធភាពនៃការផ្ទេរអំណាចបួនប្រាំសប្តាហ៍ក្រោយការបោះឆ្នោតតែម្តង។ ជាមួយគ្នានេះដែរ ជាងមួយសប្តាហ៍មុនការបោះឆ្នោត ក៏មានការបែកធ្លាយផងដែរនូវសេចក្តីព្រាងសមាសភាពរដ្ឋាភិបាលអាណត្តិថ្មីក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាបុត្រាច្បងរបស់សម្តេចតេជោ ហ៊ុន […]

ប្រធាន គ.ជ.ប៖ សូមបន្តរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសល្អក្រោយថ្ងៃបោះឆ្នោត និងរង់ចាំការប្រកាសលទ្ធផលផ្លូវការដោយ គ.ជ.ប

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលជាតំណាងរបស់ប្រជាពលរដ្ឋក្នុងការដឹកនាំការអភិវឌ្ឍប្រទេស និងលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅព្រះរាជាណាចក្រកម្ពុជា និងសូមថ្លែងអំណរគុណចំពោះ គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ មន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម និងសហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន […]

សម្តេច ស ខេង កោតសរសើរអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលធ្វើឲ្យដំណើរការបោះឆ្នោតមានបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អ

ក្នុងនាមគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការ បោះឆ្នោត ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ប្រកបដោយសុវត្ថិភាព […]

បណ្តុំអង្គការសង្គមស៊ីវិល និងសមាគមនានា មើលឃើញថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានធ្វើឡើងដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌

បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះលទ្ធផល នៃការបោះឆ្នោតសម្រាប់នីតិកាលទី៧ ឆ្នាំ២០២៣ នេះ ដែលគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត (គជប)បានចេញសេចក្តីប្រកាសលទ្ធផលបណ្តោះអាសន្នកាលពីព្រលប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ហើយដែលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបគួរជាទីមោទន:។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់បណ្តុំអង្គការសង្គមស៊ីវិល រួមទាំងបណ្តាញ អង្គការសមាគមនានា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ ដោយឡែក អង្គការសមាគម នៃសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល […]