សម្តេចតេជោ ហ៊ុន សែន ប្រកាសថា លោកជំទាវ ឃួន សុដារី នឹងឡើងកាន់តំណែងជាប្រធានរដ្ឋសភាជំនួសសម្តេច ហេង សំរិន

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៩ ខែសីហានេះ បានចេញសារសម្លេងទាក់ទងជាមួយតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបានប្រកាសថា តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មក ដោយកំណត់​យក​លោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងឡើងធ្វើជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៧ ដែលជាការលើកកម្ពស់តួនាទីរបស់ស្ត្រី។ សម្តេចតេជោ ក៏បានឲ្យដឹងថា អនុប្រធានទី១នៃរដ្ឋសភា គឺឯកឧត្តម ជៀម យៀប ដដែល ខណៈអនុប្រធានទី ២​នៃ​​រដ្ឋសភា គឺឯកឧត្តម […]

ព្រះមហាក្សត្រ កោះប្រជុំសភាលើកដំបូង សម្រាប់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារ​កោះ​អញ្ជើញបេក្ខជនជាប់ឆ្នោតទាំង ១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣​ខាងមុខនេះ។ តាមទម្លាប់ដូចនីតិកាលមុនៗ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបើកសម័យប្រជុំជាលើកដំបូងរបស់រដ្ឋសភា ដោយមានថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ថ្វាយព្រះពរស្វាគមន៍ និងកងកិត្តិយសត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ចរួចមក ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជា ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះពុទ្ធរូប នៅខាងក្នុងវិមានរដ្ឋសភា […]

ក្រសួងអប់រំ ណែនាំឲ្យសាលារៀនធ្វើតេស្តស្តង់ដា ដើម្បីស្វែករកសមត្ថភាពពិតប្រាកដរបស់សិស្ស និងជួយសិស្សឱ្យទាន់ពេលវេលា

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្ដីពី ការបំប៉នគ្រូបង្គោលលើការអនុវត្តកម្មវិធីសាលារៀនគំរូ (SBM) ពីថ្ងៃទី០៧-១១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យ​អប់រំមធ្យមសិក្សាទុតិយភូមិ បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ក្រុមការងារគាំទ្រសាលារៀន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទីប្រឹក្សាគម្រោង VSO អង្គការ KAPE […]

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម​ ណែនាំកសិករគួរត្រៀមស្រូវទុកក្នុងជង្រុកឡើងវិញ ជាជាងទិញអង្ករតាមទីផ្សារ

“កសិករខ្មែរបច្ចុប្បន្នបានប្តូរទម្លាប់ពីការរក្សាស្រូវទុកតាមផ្ទះសម្រាប់ជាស្បៀងបម្រុង មកជាការលក់ស្រូវនៅវាលស្រែទាំងអស់ ហើយយកលុយទិញអង្ករតាមទីផ្សារ…។ ឆ្នាំ២០២៣នេះ តម្លៃស្រូវនៅតាមវាលស្រែហក់ឡើង ដែលជាការសាទរសម្រាប់កសិករផលិតស្រូវ តែកសិករ ក៏គួរត្រៀមស្រូវទុកដាក់ក្នុងជង្រុកឡើងវិញផងដែរ សម្រាប់ជាស្បៀងបម្រុងផ្គត់ផ្គង់ក្នុងគ្រួសារ។​ខ្ញុំក៏ជាកសិករ ខ្ញុំយល់ពីការលំបាករបស់កសិករ!”។ នេះជាការលើកឡើងលើហ្វេសប៊ុកឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ៕

កាយរឹទិ្ធកម្ពុជា ៤៧រូប និងអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកនៅកូរ៉េខាងត្បូង

គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល មុនការមកដល់របស់ព្យុះ Typhoon Khanun នៅថ្ងៃទី៨ ខែសីហា ២០២៣នេះ។ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ផ្លាស់ប្តូរទីតាំងទៅរដ្ឋធានីសេអ៊ូល។ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II មានល្បឿនខ្យល់លើសពី ១០០គម/ម៉ោង និងមកដល់ឆ្នេរខាងកើតខេត្តប៊ូសាន នាថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ […]

គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» មានន័យថា បណ្ឌិតគ្រប់គ្រងរក្សាប្រទេសប្រកបដោយសេចក្តីថ្កុំថ្កើងរុងរឿង

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរម​ងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី៨ ខែសីហានេះ។ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីពន្យល់គោរមងារ «កិត្តិទេសា​ភិបាល​បណ្ឌិត»។ បើតាមលោកបណ្ឌិត គោរមងារពិសេសនេះ កើតចេញពីបន្សំនៃពាក្យ : […]

កំណាត់ផ្លូវជាតិលេខ៧៦ អាចជួសជុលតាមពីរជម្រើស គឺជួសជុលលើគន្លងផ្លូវចាស់ ឬសាងសង់លើគន្លងផ្លូវវាងថ្មី

ស្របពេលដែលការដ្ឋានស្ថាបនាផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 កំពុងបន្តអនុវត្ត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម នាថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ […]

អបអរសាទរ! ផលិតផលជលផលកម្ពុជា ៤មុខទៀត ត្រូវបានអនុញ្ញាតឲ្យនាំចេញទៅកាន់ប្រទេសចិន

ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី «បញ្ជីឈ្មោះប្រទេសឬតំបន់និងប្រភេទជលផលដែលអនុញ្ញាតនាំចេញទៅកាន់ប្រទេសចិន»។ ក្នុងនោះ ក្រុមហ៊ុនខ្មែរ Cambodian Tienit International Trading បានជាប់ដំណាក់កាលនៃការត្រួតពិនិត្យរបស់រដ្ឋបាលគយប្រទេសចិន និងបានបញ្ចប់ការចុះបញ្ជីដាក់របាយការណ៍។ នេះបើតាមការឲ្យដឹងពីស្ថានទូតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានបញ្ជាក់ថា​នេះជាក្រុមហ៊ុនដំបូងគេដែលបានបញ្ចប់ការចុះឈ្មោះដាក់របាយការណ៍ក្នុងការនាំចេញជលផលទៅកាន់ប្រទេសចិន បន្ទាប់ពីចិននិងកម្ពុជាបានចុះហត្ថលេខារួមគេលើ “ពិធីសារលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់នាំចេញជលផលទៅកាន់ប្រទេសចិន”។ រហូតមកដល់បច្ចុប្បន្ននេះ ជលផលរបស់ប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចនូវការនាំចេញទៅប្រទេសចិន។ បើតាមស្ថានទូតចិនប្រចាំនៅកម្ពុជា ផ្អែកលើពាណិជ្ជកម្មប្រពៃណីដែលមានស្រាប់លើជលផលរវាងចិននិងកម្ពុជា រួមមានបង្កងប៉ាក […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំណរគុណចំពោះសារអបអរសាទរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលជាការលើកទឹកចិត្តដ៏មហិមា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះឯកឧត្តម ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្តម ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈសំណេរលើហ្វេសប៊ុកនៅថ្ងៃទី៨ […]

នាយករដ្ឋមន្ត្រីសិង្ហបុរី ទន្ទឹងរង់ចាំបន្តធ្វើការជាមួយនាយករដ្ឋមន្រ្តីថ្មីកម្ពុជា ដើម្បីជំរុញភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅខ្លាំងថែមទៀត

ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារអបអរសាទរសម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ នេះបើយោងគេហទំព័រក្រសួងការបរទេសសឹង្ហបុរី ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា​ នៅក្នុងការបោះ​ឆ្នោតសកលឆ្នាំ២០២៣នេះ។ លទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹក​នាំ និងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្រ្តី […]