CDC៖ មនុស្ស ៤នាក់ហេីយបានស្លាប់ ដោយសារបរិភោគសត្វកំភេមខ្មោច និងសត្វស្រដៀងគ្នានេះ

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឲ្យដឹងនៅល្ងាចថ្ងៃទី១១ ខែសីហានេះថា ប្រជាពលរដ្ឋយេីងបានស្លាប់ចំនួន៤នាក់ហេីយនៅក្នុងខេត្តឧត្តមានជ័យ និងព្រះវិហារ​ ដោយសារបរិភោគសត្វកំភេមខ្មោចនិងសត្វស្រដៀងគ្នានេះ​ ដោយពុលនឹងជាតិ Cantharidin ដែលមាននៅក្នុងខ្លួនសត្វទាំងនេះ។ CDC បានបញ្ជាក់ថា ក្រោយបរិភោគសត្វកំភេមខ្មោចនឹងបង្កឱ្យពងមាត់​ក្អួតឈាម​បាត់បង់ស្មារតី​នោមឈាម​និងខូចតម្រងនោម​និងបង្កឱ្យស្លាប់បាន។ CDC អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំបរិភោគសត្វល្អិត​រុក្ខជាតិ​ ដែលមិនស្គាល់​មិនដឹង។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ​១១៥៕ អត្ថបទ៖ អក្ខរា

កម្ពុជាមានយុវជនច្រើនជាងគេបំផុត បើធៀបនឹងតំបន់អាស៊ីអាគ្នេយ៍

ប្រទេសកម្ពុជាមានយុវជនច្រើនជាងគេបំផុត​ បើធៀបនឹងតំបន់អាស៊ីអាគ្នេយ៍។ យុវជនគឺជាកត្តាសំខាន់បំផុតក្នុងការកំណត់នូវកម្លាំងពលកម្មរបស់ជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស ស្របពេលកម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជា​ជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិច។ តាមសារលិខិតបស់រាជរដ្ឋាភិបាលក្នុងទិវាប្រជាជនពិភពលោកលើកទី៣៤ ឆ្នាំ២០២៣ បានឲ្យដឹងថា ចំនួនប្រជា​ជន​វ័យ ១៥-៦០ឆ្នាំ នឹងកើនដល់​៦៥ភាគរយ​នៃប្រជាជនសរុប​និងផលធៀបវ័យក្នុងបន្ទុកសរុប​នឹងថយចុះដល់ចំនួន​៥៤នាក់ ក្នុងចំណោមប្រជាជន​វ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០។ ចំណែកអត្រាមរណភាពកុមារក្រោម​៥ឆ្នាំ​មានការថយចុះខ្លាំង ពី​១២៤នាក់ ក្នុង​១ពាន់កំណើតរស់នៅ​ឆ្នាំ២០០០ មក​១៦នាក់ក្នុង​១ពាន់កំណើតរស់នៅឆ្នាំ​២០២១-២០២២។ ចំណែកអាយុសង្ឃឹមរស់របស់ប្រជាជនកម្ពុជាវិញមានការកើនឡើងផងដែរគឺ សម្រាប់បុរស​អាយុ​៧៤.៣​ឆ្នាំ និងស្ត្រី​៧៦.៨ឆ្នាំ នៅឆ្នាំ២០១៩។ […]

ឯកឧត្តម ឃួង ស្រេង៖ សូមបងប្អូនប្រជាពលរដ្ឋ​ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ!

“សូមបងប្អូនប្រជាពលរដ្ឋ​ ស្រលាញ់ដើមឈើ ដូចស្រលាញ់កូនចៅ! ស្រលាញ់កូនចៅ ដូចស្រលាញ់ដើមឈើ! យើងស្រលាញ់ និងការពារព្រៃឈើ! ព្រៃឈើ ជួយសំអាតខ្យល់អាកាស! មានព្រៃឈើ មានជីវិតសុខសាន្ត! យើងរួមគ្នាដាំដើមឈើ និងព្រៃឈើ! ដាំដើមឈើ គឺជាបេសកកម្មបង្កើតគំរបបៃតង! ដាំដើមឈើ គឺសន្សំទ្រព្យសំរាប់កូនចៅយើង! ” នេះជាការលើកឡើងលើផេកហ្វេសប៊ុករបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ឯកឧត្តមអភិបាល បានចូលរួមក្នុងពិធីដាំ និងចែកកូនឈើ […]

ដំណឹងល្អ! ស្ពានកោះពេជ្រ-កោះនរា អាចធ្វេីដំណេីរបានមុនពិធីបុណ្យអុំទូកខាងមុខ

ស្ពានកោះពេជ្រ​ និងកោះនរា កាន់តែជិតភ្ជាប់និស្ស័យក្រោមម្លប់តេជោសន្តិភាព។ តាមព័ត៍មានដែលទទួលបាន​ក្រុមការងារសាងសង់កំពុងខិតខំធ្វេីការងារ​ហេីយគម្រោងនេះនឹងអាចឲ្យបងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរបានមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការឲ្យដឹងពីលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា។ ទន្ទឹមនេះ លោក អភិបាលរងសូមគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ​ បិតាស្ថាបនិកសន្តិភាពរបស់ប្រជាពលរដ្ឋកម្ពុជាយេីង៕ អត្ថបទ៖ អក្ខរា

រាជរដ្ឋាភិបាលស្រករថ្មី ធានាស្ថានភាពសេដ្ឋកិច្ច និងសុខសុវត្ថិភាពប្រសើរជាងអ្នកជំនាន់មុនទេ?

តើស្ថានភាពសេដ្ឋកិច្ចប្រសើរជាងអ្នកជំនាន់មុនទេ ? តើសុខសុវត្ថិភាពមានការធានាជាងអ្នកជំនាន់មុនទេ ? នេះជាការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលស្រករថ្មី។ ស្រង់គំនិតសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុនសែន ក្នុងពិធីសំណេះសំណាលជាមួយសមាជិករដ្ឋសភា និងរាជរដ្ឋាភិបាលចាស់ ថ្មី នាវិមាន ៧ មករា ថ្ងៃទី១០ សីហា ២០២៣ ដែលត្រូវបានឲ្យដឹងពីឯកឧត្តម ខៀវ កាញារីទ្ធ បេក្ខភាពជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ មណ្ឌលខេត្តកំពង់​ចាម។ គួរបញ្ជាក់ថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន […]

មិនមែនលើកទី១ទេ! អាជា្ញធរបន្តចាប់បានពងមាន់ជាង ៣ម៉ឺនគ្រាប់ ដឹកពីវៀតណាមខុសច្បាប់តាមច្រកព្រំដែននៅតាកែវ

នៅវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ នាថ្ងៃទី១០ខែសីហាឆ្នាំ ២០២៣ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ចុះស្ទាក់ចាប់រថយន្តមួយគ្រឿងម៉ាកHYUNDAI ស្លាកលេខភ្នំពេញ 3F 5492 ដឹកពងមាន់ចំនួន៣៦០,០០០គ្រាប់ ដឹកចេញពីប្រទេសវៀតណាម តាមច្រកកំពង់អំពិល ស្រុកបុរីជលសារ ខេត្តតាកែវ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ រួចឆ្ពោះទៅលក់ចែកចាយនៅខេត្តកំពង់ធំ(តាមការឆ្លើយបំភ្លឺរបស់ម្ចាស់ដឹកពងមាន់)។ ក្រុមការងារបានឃាត់នៅចំណុច ភូមិ វាលថ្លាន់សង្កាត់គងនយខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកពងមាន់ និងវត្ថុតាងទាំងនោះទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខសត្វ និងផលិតកម្មសត្វ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ […]

ចែកចាយបន្ទាន់! អាជ្ញាធរប្រាប់ពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោច ក្រោយមានអ្នកពុលស្លាប់

អាជ្ញាធរខេត្តព្រះវិហារ​អំពាវនាវដល់ពលរដ្ឋកុំឱ្យហូបសត្វកំភេមខ្មោច​ បន្ទាប់ពីពីរនាក់ប្តីប្រពន្ធ​នៅស្រុកជាំក្សាន្ត​បានស្លាប់ដោយសារហូបសត្វកំភេមខ្មោច​កាលពីថ្ងៃទី៥ ខែសីហា។ ទន្ទឹមនេះ អាជ្ញាធរប្រាប់កុំឱ្យពលរដ្ឋហូបរុក្ខជាតិ​ផ្សិត​ឬសត្វល្អិត​ដែលមិនស្គាល់​ ពីព្រោះកន្លងមក​តែងតែមានអ្នកពុលស្លាប់​ជារឿយៗ៕ អត្ថបទ៖ អក្ខរា

រដ្ឋមន្ត្រីការបរទេសចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា មុនការចាប់ផ្តើមរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧

ឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣។ ទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា​ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង […]

បណ្ឌិត គិន ភា៖ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីថ្មីធ្វើទស្សនកិច្ច ពិតជាមានសារៈសំខាន់ណាស់

ទំនាក់ទំនងអន្តររដ្ឋ ជាចរន្តទ្វេទិស ដែលត្រូវមានឆន្ទ: និងការប្ដេជ្ញាចិត្តរួមគ្នា ទើបអាចលើកកម្ពស់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទៅវិញទៅមកបាន។ ដូច្នេះ ប្រទេសទី១ ដែលនាយករដ្ឋមន្ត្រីទើបឡើងកាន់តំណែង ធ្វើទស្សនកិច្ចមុនគេ គឺពិតជាមានសារៈសំខាន់ណាស់, ជាការណែនាំខ្លួនផង ជាការពង្រឹងនិងការពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងជាការបង្ហាញពីទម្ងន់កូនជញ្ជីងនយោបាយការទូតរបស់ប្រទេសផង។ ក្នុងករណីនេះ គឺត្រូវមានការបោះដៃរកគ្នាទៅវិញទៅមក, បន្ទាប់មក យើងនឹងតាមដានពិនិត្យមើលថា ដំណើរការទូតសម្រាប់៥ឆ្នាំទៅមុខបែបណា? ខាងលើនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣៕

វិទ្យុអាស៊ីសេរី គឺជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ!

សម្តេចតេជោ ហ៊ុន សែន បានហៅវិទ្យុអាស៊ីសេរី ថាជាវិទ្យុ និងជាមនុស្សអគុណធម៌បំផុតនៅលើលោកនេះ ហើយជាភាពតិរច្ឆានរបស់អស់លោកដែលបម្រើក្នុងវិទ្យុមួយនេះ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងសារសំឡេងនៅយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលព្យាយាមញុះញង់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមានការបែកបាក់ផ្ទៃក្នុងទាក់ទងនឹងតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបន្តថា “សូមឲ្យអស់លោកវិទ្យុអាស៊ីសេរី ក៏ដូចជាវិទ្យុបរទេសនិយាយភាសាខ្មែរដ៍ទៃទៀតចងចាំឱ្យបាន​ថា គណបក្សប្រជាជនគ្មានទម្លាប់ឈ្លោះគ្នាដណ្ដើមអំណាចគ្នា ដូចដែលពួកអស់លោកធ្លាប់បាននិងកំពុងបាននិងឈានទៅដួលរលំដោយសារតែជម្លោះផ្ទៃក្នុងរបស់អស់លោកនោះទេ”។ បើតាមសម្តេចតេជោ គណបក្សប្រជាជនបានរៀបចំរួចរាល់ហើយអំពីសមាសភាពប្រធានសភា និងសមាសភាពមន្ត្រីជាន់ខ្ពស់នានាផ្សេងទៀត។ សម្តេចក៏អំពាវនាវកុំឲ្យប្រជាពលរដ្ឋរបស់យើងជឿការផ្សព្វផ្សាយអកុសល ហើយសូមឲ្យវិទ្យុនេះបន្តការភូតតទៅ​ទៀត ហើយវាក៏នឹងជាផលប្រយោជន៍ម្យ៉ាងសម្រាប់ការឈ្នះរបស់គណបក្សប្រជាជនកម្ពុជា។ […]