ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព

ប្រទះឃើញរូបបដិមាករ នៅក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បងប្អូនឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានកំពុងរៀបចំបែបបទ ដើម្បីប្រគល់ជូនក្រសួងវប្បធម៌រក្សាទុកនូវមរតកដូនតាយើង។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តម សាយ ​សំអាល់ ​រដ្ឋមន្រ្ដីក្រសួងបរិស្ថាន ​នៅព្រឹកថ្ងៃទី១៥ ខែសីហានេះ៕

អ្នកវិភាគញុះញង់ មាត់វែង មាត់ខ្លី និងមាត់ស្អុយទាំងអស់ នឹងក្លាយទៅជា «សត្វគីង្គក់លក់ថ្នាំស្រែង» នៅក្រោយថ្ងៃទី២២សីហា

ពួកអ្នកវិភាគរត់ចោលស្រុក រួមជាមួយពួកនយោបាយចោលស្រុកនេះ ពួកគេខកចិត្តខ្លាំងណាស់នៅពេលដែលនយោបាយបំផ្លាញការបោះឆ្នោតរបស់ពួកគេបរាជ័យ បន្ទាប់ពីពួកគេខំរួមដៃគ្នាឃោសនា វិភាគ និងអុចអាល ប្រជាពលរដ្ឋកុំឲ្យចេញទៅបោះឆ្នោតមិនបានជោគជ័យ… ។ ឥឡូវនេះក្នុងពេលដែលកម្ពុជារៀបចំការបោះឆ្នោតបានជោគជ័យ មានប្រជាពលរដ្ឋចេញទៅបោះឆ្នោតរហូតដល់ ៨៤.៥៨% និងផ្តល់ការគាំទ្រ គណបក្សប្រជាជនកម្ពុជា ភ្លូកទឹកភ្លូកដីរហូតដល់ ១២០ កៅអីក្នុងរដ្ឋសភានោះ បានធ្វើឲ្យពួករត់ចោលស្រុកអស់នេះខកចិត្តនិងឆ្កួតចិត្តយ៉ាងខ្លាំង ។ ដូច្នោះហើយទើបបានជាពេលនេះ ពួកឆ្កួតចិត្តនយោបាយអស់នេះ ខំយកឱកាសមុនថ្ងៃទី ២២ សីហា មកប្រដិតរឿងអុចអាល លាបពណ៌ […]

នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ប្រកាសច្រានចោលចំពោះអ្នកយកឈ្មោះជាជំនួយការ និងជាកូនធម៌របស់លោក ដើរធ្វើអំពើល្មើសច្បាប់

ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានប្រកាសច្រានចោល ចំពោះអ្នកយកឈ្មោះ ជាជំនួយការ និងជាកូនធម៌ របស់លោក ដើរប្រព្រឹត្តអំពើល្មើសច្បាប់។ ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា «កន្លងមកនេះ មានជនទុច្ចរិតមួយចំនួន បានយកឈ្មោះ ជាជំនួយការ ជាកូនធ៌មរបស់ខ្ញុំបាទ ដើរប្រព្រឹត្តអំពើល្មើសច្បាប់ […]

ប្រមុខការទូតចិន មើលឃើញថា ទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប

ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់កម្ពុជាជាច្រើនដង ហើយជារៀងរាល់ដងពេលមកដល់កម្ពុជា បានឃើញកម្ពុជា ជាពិសេសរាជធានីភ្នំពេញ មានការផ្លាស់ប្ដូរយ៉ាងរស់រវើក ហើយពេលនេះ ជាសក្ខីភាពបញ្ជាក់ថាទីក្រុងភ្នំពេញបានក្លាយទៅជាទីក្រុងពាណិជ្ជកម្មយ៉ាងទំនើប ។ ឯកឧត្តម វ៉ាង យី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់កម្ពុជានាពេលនេះគឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន […]

ប្រមុខការទូតចិនមានជំនឿថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កម្ពុជានឹងកាន់តែរុងរឿងឡើងថែមទៀត

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ នៅក្នុងជំនួបថ្ងៃនេះ ឯកឧត្តម វ៉ាង យី បានគោរពពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង, ឯកឧត្តម […]

ក្រសួងកសិកម្មចាត់វិធានការបន្ទាន់ ដកហូត និងបំផ្លាញចោលត្រីស៊ីសាច់ជាអាហារ Piranha

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។ ពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣កន្លងមកម្ល៉េះ។ ម្ចាស់អាជីវកម្មបានធ្វើ កិច្ចសន្យាឈប់នាំចូល […]

ប្រតិមាព្រះគណេសធំជាងគេ ត្រូវជនទុច្ចរិតបំបែកជាបំណែកៗ លួចចេញពីកម្ពុជាកាលពី ២០ឆ្នាំមុខ

ប្រតិមានេះ ជាប្រតិមាព្រះគណេសធំជាងគេ ធ្វើពីថ្មភក់ មានព្រះសិរជាសត្វដំរី បើកស្លឹកត្រចៀក មានពាក់ក្បាំងទាំងសងខាង សុរង្គកមានលម្អនូវក្បាច់រំយោល មានស្នាប់ដៃ កងដៃ ស្នាប់ទ្រូង និងស្នាប់លម្អនៅលើប្រមោយ ស្លៀកសំពត់ភ្លីញឹកត្រឹមភ្លៅទម្លាក់ជាយជាបន្ទះធំរាងដូចផ្លិតចំពីមុខតាមលំនាំក្បាច់លម្អនៃរចនាបថកោះកេរ ក្នុងសម័យអង្គរ នាសតវត្សទី១០។ ផ្អែកតាមលទ្ធផលដែលរកឃើញដោយក្រុមការងារស្រាវជ្រាវ ចងក្រង និងទាមទារត្រឡប់មកវិញនូវវត្ថុសិល្បៈខ្មែរនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរកឃើញថាប្រតិមានេះត្រូវបានលួចចេញពីទីតាំងប្រាសាទបាក់នៅកំឡុងឆ្នាំ២០០៣។ ប្រតិមានេះរងការខូចខាតជាដំណំព្រោះជនទុច្ចរិតបានបំបែកជាបំណែកៗមានតូចមានធំ ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទៅកាន់ព្រំដែនខ្មែរ-ថៃ។ ប្រតិមានេះត្រូវបានប្រគល់ពីសហរដ្ឋអាមេរិកវិញនាឆ្នាំ២០២៣។ កំណត់សម្គាល់៖ ប្រាសាទបាក់ជាប្រាសាទទោលដែលស្ថិតនៅក្បែរអ័ក្សផ្លូវចូលប្រាសាទធំ ក្នុងតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ […]

សម្តេចតេជោ ហ៊ុន សែន៖ នៅមិនយូរប៉ុន្មានទេ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីវ័យក្មេង និងសមត្ថភាពបន្តដឹកនាំប្រទេស

“សុខសប្បាយជាទេបងប្អូនជនរួមជាតិ?នៅមិនយូរប៉ុន្មានទេ កម្ពុជានឹងមាននាយករដ្ឋមន្រ្តីវ័យក្មេងប្រកបដោយសេចក្តីស្រឡាញ់, គុណធម៍ និងសមត្ថភាពបន្តដឹកនាំប្រទេស។ ជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍” នេះជាសំណេរលើហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាជិតផុតអាណត្តិ នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣នេះ៕

ក្រសួងការងារ ប្រាប់ពលរដ្ឋខ្មែរនៅជប៉ុនទាំងអស់ឲ្យប្រុងប្រយ័ត្នខ្ពស់ ក្រោយមានការព្រមានពីព្យុះត្រូពិចចំនួនពីរ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនដំណឹងដល់ទីភ្នាក់ងារជ្រើសរើសឯកជន និងជាពិសេស បងប្អូនកម្មសិក្សាការី-ពលករជំនាញ ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសជប៉ុនទាំងអស់ ឱ្យបានជ្រាបថា ទីភ្នាក់ងារជាតិឧតុនិយមជប៉ុនបានចេញសេចក្តីព្រមានអំពីព្យុះត្រូពិចខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកភាគខាងជើង និងអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតីនៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku។ ឥទ្ធិពលព្យុះនេះបានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃតំបន់ Kyushu និង Shikoku ហើយ នឹងអាចបណ្ដាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិក ការរអិលបាក់ដី ទឹកជំនន់ […]

បណ្តាញសង្គមផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បន្ថែមពាក្យ Prime Minister of Cambodia ក្រោយសម្តេចតេជោប្តូរទៅជា Hun Sen of Cambodia

Facebook ផ្លូវការរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មីកម្ពុជា ដែលមានឈ្មោះថា «Dr. Hun Manet, Prime Minister of Cambodia» ត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រុមហ៊ុន Meta (Facebook)ហើយ ជាមួយនឹងការផ្ដល់សញ្ញាធិកពណ៌ខៀវ «Verified» មានអ្នក like ចំនួន ជាង២.១លាននាក់ និងមានអ្នកតាមដានរហូតដល់ជាង ២.២លាននាក់ មកដល់ថ្ងៃទី១២ […]