៦ខែឆ្នាំនេះ ជនបរទេសជិត ២៦ម៉ឺននាក់ បានសុំប័ណ្ណធ្វើការងារនៅកម្ពុជា ខណៈជនបរទេសជាង ១ពាន់នាក់ ត្រូវបានបណ្តេញចេញ

ឯកឧត្តម​នាយឧត្តមសេនីយ៍ គៀត ចន្ទថារិទ្ធ អគ្គនាយករដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ឲ្យដឹងថា មានជនបរទេសចំនួន១០៣៨នាក់មកពី ២៦ សញ្ជាតិ ដោយក្នុងនោះមានជនជាតិចិនច្រើនជាងគេគឺមានចំនួន៥៤៩នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន១៦៩នាក់ ជនជាតិវៀតណាមចំនួន១២៩នាក់ ថៃចំនួន២៦នាក់ ម៉ាឡេស៊ី២៥នាក់ និងជនជាតិបរទេស ផ្សេងៗទៀត ត្រូវបានបណ្តេញចេញជាបន្តបន្ទាប់ ក្រោយរកឃើញថាពួកគេបានរស់នៅ និងធ្វើការនៅកម្ពុ ជាដោយខុសច្បាប់ និងខ្លះទៀតបានប្រព្រឹត្តល្មើសច្បាប់ជាដើម។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច​និងតែតាំងមុខតំណែង​នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ […]

ឥណ្ឌូណេស៊ី ឯកភាពទិញអង្ករពីកម្ពុជាជាង ១២ម៉ឺនតោន និងចុះ MOU បង្កើនដល់ ២៥ម៉ឺនតោនក្នុងមួយឆ្នាំរយៈពេល ៤ឆ្នាំ

ក្រសួងពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលមានការចូលរួមនឹងថ្នាក់ដឹកនាំក្រសួង ដូចជា លោកជំទាវ ចម និម្មល រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងថ្នាក់ដឹកនាំពាក់ព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជា ជាមួយឯកឧត្តម Pahala Nugraha Mansury អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណៈរដ្ឋឥណ្ឌូណេស៊ី ដោយមាន ការចូលរួមពីគណៈប្រតិភូមកពីស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ […]

សហភាពអឺរ៉ុប បញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្តផ្តល់ទឹកប្រាក់ប្រមាណ ១,៤៣ប៊ីលានអឺរ៉ូ គាំទ្រដល់កម្ពុជា

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរលោកជំទាវ Carmen MORENO ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជាចប់អាណត្តិ ចំពោះកិច្ចខិតខំប្រឹងប្រែងដ៏ល្អប្រសើរ និង ជោគជ័យក្នុងបេសកកម្មការទូតនៅកម្ពុជា។ ការវាយតម្លៃនេះត្រូវបានលើកឡើងក្នុងឱកាសនៃជំនួប ជម្រាបលារបស់លោកជំទាវឯកអគ្គរដ្ឋទូត នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការរីកចម្រើនយ៉ាងច្រើននៃ ទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប […]

ក្រសួងបរិស្ថាន៖ ការកម្សាន្តដើរព្រៃ បាននិងកំពុងធ្វើឲ្យការគ្រប់គ្រងតំបន់ការពារធម្មជាតិកាន់តែប្រសើរ

ការកម្សាន្តដើរព្រៃ បាននិងកំពុងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងបង្កើនខ្សែច្រវាក់សកម្មភាព សេដ្ឋកិច្ចកិច្ចមូលដ្ឋាន និងប្រទេសជាតិ ដែលមានមេត្រីភាព ទៅនឹងការអភិរក្ស នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា។ ក្រុមយុវជនជាង២០០នាក់ បានផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ ដោយបានដើរព្រៃ ឡើងភ្នំត្បែង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិតាំងយូ នៃតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង ភូមិសាស្រ្តខេត្តព្រះវិហារ។ នេះបើតាមការឲ្យដឹងពីក្រសួងបរិស្ថាន។ គួរឲ្យដឹងដែរថា ថ្មីៗនេះ ក្រសួងបរិស្ថានទើបប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង»។ កម្មវិធីទូរសព្ទ «ដើរលេងស្រុកយើង» ជាផ្នែកមួយនៃគម្រោង […]

ត្រីភាគី ផ្តើមពិភាក្សាកំណត់ប្រាក់ខែគោលកម្មករនិយោជិតឆ្នាំ២០២៤ ខណៈសហជីពចង់បាន ២៥០ដុល្លារឡើង

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះ បានបើកកិច្ចពិភាក្សាពីប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្ដីការក្រសួងការងារ ប៉ុន្តែភាគីទាំង៣ដែលមានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក នោះមិនទាន់បញ្ចេញតួលេខនៅឡើយទេ។ យ៉ាងណាមិញ កិច្ចប្រជុំបានសម្រេចប្រកាសជាផ្លូវការសមាសភាពសមាជិក និងអនុប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រាប់អាណត្តិទី៣ គឺ៖ លោក […]

កូនឈើចម្រុះរាប់ម៉ឺនដើម ត្រូវបានដំាដុះយ៉ាងឆាប់រហ័ស លើផ្ទៃដីទំនេរជុំវិញតំបន់អង្គរ

ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក រួមទាំងអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន ព្រមទាំងមន្ត្រី បុគ្គលិក នាយកដ្ឋានចំណុះនៃអាជ្ញាធរជាតិអប្សរា ប្រមាណ៥០០នាក់ បានរួមគ្នាដាំកូនឈើចម្រុះចំនួន១,២០០ដើម និងស្មៅចំនួន៤០០ម៉ែត្រការរ៉េ នៅបរិវេណខាងមុខប្រាសាទអង្គរវត្ត ក្បែស្រះទឹកត្រពាំងសេស នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសនោះថា ក្រោយការបង្កើតឱ្យមាននាយកដ្ឋានគ្រប់គ្រងទឹកនិងព្រៃឈើ នាអំឡុងឆ្នាំ២០០៤មក […]

ឈប់ប្រើបន្ទាន់! ក្រសួងសុខាភិបាល បិទសិប្បកម្មលីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងផលិតផល «ម្សៅកន្ទួតព្រៃអាយុវែង»

ក្រសួងសុខាភិបាល សម្រេចបិទសិប្បកម្ម លីង កិន និងវេចខ្ចប់តែ «ហ៊ឺបខ្មែរ Herb Khmer» និងមិនអនុញ្ញាតឱ្យប្រើប្រាស់ផលិតផលឈ្មោះម្សៅកន្ទួតព្រៃអាយុវែង (AMLA GINGER & CURCUMIN) មានផ្ទុកសារធាតុ Betamethasone និង Meloxicam ដែលប៉ះពាល់ដល់សុខភាព។ សេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៥ ខែសីហានេះ ក្រសួងសុខាភិបាល បានឲ្យដឹងថា យោងតាមការវិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា […]

ទីភ្នាក់ងារអាមេរិក កោតសរសើរកម្ពុជាលើការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ

ទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនអាមេរិក(DEA) ប្រចាំនៅភ្នំពេញ បានចេញលិខិតថ្លែងអំណរគុណដល់មន្ត្រីអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនកម្ពុជា ជាពិសេសក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលកន្លងមក សមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ […]

ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺជាជម្រើសតែមួយគត់ ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងស្ថិរភាពនយោបាយ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានមានប្រសាសន៍ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ ក្រោមបរិយាកាសសន្តិភាព មានស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់ និងមានសុវត្ថិភាពយ៉ាងល្អប្រសើរ។ សម្ដេចបន្ថែមថា ចាប់ពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣រហូតដល់ការបោះឆ្នោត២០២៣នេះ កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៨លើករួចមកហើយ ហើយការបោះឆ្នោតចុងក្រោយនេះបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ធៀបនឹងការបោះឆ្នោតមុនៗ ជាពិសេសមានអត្រាអ្នកបោះឆ្នោតខ្ពស់។ […]

TRC កំណត់គោលការណ៍ថ្មីឲ្យក្រុមហ៊ុនទូរស័ព្ទ ពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទ និងបាត់ទឹកប្រាក់ពេលបញ្ចូល

និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីណែនាំស្ដីពី ការកំណត់រយៈពេល នៃការបន្ដបើកដំណើរការ និងរក្សាទុកទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយការផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និងលក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។ គោលការណ៍ណែនាំថ្មីនេះ បន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទនិងការបាត់នូវទឹកប្រាក់ក្នុងគណនីគោល នៅពេលបញ្ចូលទឹកប្រាក់យឺតយ៉ាវ ក្រោយពេលទឹកប្រាក់ក្នុងគណនីគោលអស់សុពលភាព៕