ការពិតពីសមត្ថភាពពិសេសរបស់រដ្ឋមន្ត្រីពីររូប ដែលត្រូវបានផ្ទេរក្រសួងគ្នាកាន់

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា បានចេញព្រះរាជក្រឹត្យ កែសម្រួល និងតែងតាំងឯកឧត្តម ហួត ហាក់ ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ដែលត្រូវប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ការចេញព្រះរាជក្រឹត្យតែងតាំងនេះ បន្ទាប់ពីរដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលទាំង ២រូប ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាព […]

ចូលភ្លាម ធ្វើការភ្លែត! រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថ្មី​ ស្តាប់បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារមកពី ១៨ក្រុមហ៊ុនទេសចរណ៍

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៤ អនុញ្ញាតជូនក្រុមការងារ CAM-DMC (Cambodia Destination Management Companies) មកពី ១៨ ក្រុមហ៊ុនទេសចរណ៍ ចូលជួបពិភាក្សាការងារនិងរាយការណ៍អំពីសកម្មភាពការងារ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមការងារ។ ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់នូវការលើកឡើងរបស់ក្រុមការងារដោយយកចិត្តទុកដាក់ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើគំនិតផ្តួចផ្តើម […]

បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ និងផ្អែកលើភាពចាំបាច់របស់ក្រសួង ឬរាជរដ្ឋាភិបាល

រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ ក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ពាក់ព័ន្ធនឹងការកែសម្រួលសមាសភាពរបស់រាជរដ្ឋាភិបាលនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះគឺជាដំណើរការជាប្រក្រតីភាពស្របតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលអាចស្នើសុំរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល […]

ឯកឧត្តម ប៉ែន បូណា បញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ដែលស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បានថ្លែងថា វត្តប៉ាកណាម គឺជាវត្តរបស់ប្រទេសកម្ពុជាយើង ហើយមិនមានវៀតណាមណាកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។ ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ ពោលគឺតាមការពិតជាក់ស្តែង […]

លោក Camcar ហោះទៅដល់ម៉ាឡេស៊ី ស្កាត់ចាំប្រតិភូ Gumball3000 ហើយត្រៀមបន្តដំណើរទៅសិង្ហបុរីជាគោលដៅចុងក្រោយ

ម្ចាស់ Camcar Collection លោក ឡយ ភាល័យ កំពុងបន្តតាមផ្តិតព្រឹត្តិការណ៍ Gumball 3000។ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ លោកបានធ្វើដំណើរទៅដល់ម៉ាឡេស៊ីហើយ ដើម្បីស្កាត់ចាំក្បូនប្រតិភូ Gumball3000 ដែលនឹងធ្វើដំណើរពីប្រទេសថៃ មកប្រទេសម៉ាឡេស៊ី ហើយនឹងបញ្ចប់នៅប្រទេសសិង្ហបុរី។ ពីប្រទេសម៉ាស៊ី អ្នក review ឡានដ៏ល្បីរូបនេះ បានអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដែលបានតាមដានការផ្សាយផ្ទាល់ពីបេសកកម្មរបស់លោក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ មិនថាតិចក្តី ច្រើនក្តី

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា បានបន្ត​កើនឡើងជារៀងរាល់ឆ្នាំ​មិនថានៅក្នុងបរិបទកូវីដ-១៩ឬក៏វិបត្តិសេដ្ឋកិច្ចសកលក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តែងបានគិតគូរជាប់ជាប្រចាំដល់សុខទុក្ខបងប្អូនកម្មករ-និយោជិតជានិច្ច ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីជាប្រាក់ឈ្នួលអប្បបរមានៅប្រទេសដទៃ រួមទាំងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន មានភាពនឹងថ្កល់ ឬត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសកលក្តី ក៏កម្ពុជាបន្តប្តេជ្ញាតំឡើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំផងដែរ មិនថាតិចក្តី ច្រើនក្តី ដែលនេះ ជាការបង្ហាញនូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាល​ ក្នុងការលើកកម្ពស់កម្រិតជីវភាព និងការយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនកម្មករ-និយោជិត ។ […]

ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ រីឯឯកឧត្តម សុខ សូកេន ទៅជារដ្ឋមន្ត្រីក្រសួងអធិការកិច្ច

រដ្ឋសភានៃកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងហើយ លើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ២រូប ដោយក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ការអនុម័តរបស់រដ្ឋសភា បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព […]

ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឱ្យដំឡើងប្រាក់ខែកម្មករនិយោជិត ឆ្នាំ២០២៥ កើនឡើង ៤ដុល្លារទៀត គឺ ២០៨ដុល្លារក្នុង ១ខែ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានឲ្យដឹងថា មុននេះបន្តិច ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានរាយការណ៍អំពីលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ ទោះជាយ៉ាងនេះក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់គោលការណ៍ទៅឯកឧត្តម […]

រដ្ឋមន្ដ្រី ៣រូប ពួតដៃគ្នាជំរុញសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករប្រេីប្រាស់ទឹក ​និងភូមិគំរូ​

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំអន្តរក្រសួងលេីកទី២ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធី​នយោបាយ​ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនេីប​ សហគមន៍កសិករ​ប្រេីប្រាស់ទឹក​និងភូមិគំរូ។ នៅក្នុងកិច្ចប្រជុំដែលរៀបចំធ្វើនៅព្រឹកថ្ងៃទី១៩​ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក​និងឧតុនិយមនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត […]

អ្នកនាំពាក្យ៖ ករណីក្មេងទំនើងបានថយចុះ ក្រោយចលនាបង្ក្រាប និងបំផុសការអប់រំ

ឯកឧត្តមបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល២សប្ដាហ៍ដើមខែកញ្ញា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ បានបង្ក្រាបករណីក្មេងទំនើងសរុបជាង២០ករណី ឃាត់ខ្លួនបានមនុស្សជាង៨០នាក់។ បើតាមឯកឧត្តមបណ្ឌិតដដែល ករណីក្មេងទំនើងបានថយចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីសមត្ថកិច្ចក្រសួងមហាផ្ទៃ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្កើនការយកចិត្តទុកដាក់បង្ក្រាប និងបំផុសចលនាអប់រំ និងជាពិសេស គឺបន្ទាប់ពីមានបទបញ្ជាដ៏ម៉ឺងម៉ាត់បន្ថែមទៀតពីសម្ដេចធិបតី ហ៊ុន […]