អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់បន្ថែមជុំវិញការផ្ទេរកម្មសិទ្ធិពីឪពុកម្ដាយទៅកូនប្រើពេល ៥នាទី និងមិនអស់លុយ

ដោយមានការចាប់អារម្មណ៍ចំពោះប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញការផ្ទេរកម្មសិទ្ធិពីឳពុកម្ដាយឱ្យកូន ក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តសៀមរាប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣នោះ ក្នុងនាមជំនួយការ និងជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានបញ្ជាក់ច្បាស់ៗបន្ថែម ជាអាទិ៍៖ ១. ឯកឧត្ដមអភិសន្តិបណ្ឌិត លោកចង់បញ្ជាក់ជូនថា គោលការណ៍ផ្ទេរកម្មសិទ្ធិអចលនវត្ថុ(ដី ផ្ទះ…) គឺនៅតែបន្តអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលមុន […]

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា៖ រក្សាសមិទ្ធផលចាស់ បង្កើតសមិទ្ធផលថ្មី គិតគូរឧត្ដមប្រយោជន៍ប្រជាជន!

ថ្លែងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាលខេត្តព្រៃវែងថ្មី នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានក្ដីសង្ឃឹម និងជឿជាក់ថា ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងថ្មី នឹងប្រើប្រាស់សមត្ថភាព និងបទពិសោធន៍ ប្រកបដោយគុណធម៌ និងគុណភាព ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍខេត្តព្រៃវែង ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេសបន្តថែរក្សានូវសមិទ្ធផល […]

ជំនួបកំពូលថ្នាក់ដឹកនាំបក្ស កម្ពុជា-ឡាវ-វៀតណាម ប្តេជ្ញារួមគ្នារក្សា និងបន្តពូនជ្រុំទំនាក់ទំនងពេលបច្ចុប្បន្ន និងអនាគត

ជំនួបកំពូលរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការនៃគណៈ​កម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ សេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៧ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍នេះមានអត្ថន័យយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សនិងប្រជាជននៃ ប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ក្នុងបរិបទតំបន់​និងពិភពលោកដែលកំពុងមានការប្រែប្រួល យ៉ាងស្មុគស្មាញ […]

ថ្នាក់ដឹកនាំកម្ពុជា​ និងហ្វីលីពីន បង្ហាញនូវទឹកចិត្តសោមនស្ស ចំពោះឱកាសផ្លាស់ប្តូរយោបល់ទៅវិញទៅមកក្នុងក្របខ័ណ្ឌទ្វេភាគី

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន នាព្រឹក ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះ ឯកឧត្តម ហ្វឺឌីណាន់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែងលើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ!

ក្រៅពីភាពជោគជ័យខាងនយោបាយការទូតនិងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។ ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖ ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជាក្នុងឆាកតំបន់និងអន្តរជាតិ។ ទី២៖ បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហា អាកប្បកិរិយានិងសីលធម៌លដ៏ល្អសមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញមនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន […]

រដ្ឋមន្រ្តីក្រសួងដែនដី ចង្អុលប្រាប់មន្ទីរខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិ និងបញ្ហាវិវាទដីធ្លីដែលនៅសេសសល់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​បានណែនាំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី​ខេត្តព្រះសីហនុ ត្រូវបញ្ចប់ការងារចេញបណ្ណកម្មសិទ្ធិដែលនៅសល់ឱ្យបានលឿន ដោយសហការជាមួយអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ពិនិត្យមើលដីណាដែលបានដោះស្រាយហើយ ដើម្បីពន្លឿននីតិវិធីនៃការចេញបណ្ណទាំងនោះ។ ចំពោះបញ្ហាវិវាទដីធ្លីដែលនៅសេសសល់ ត្រូវអញ្ជើញភាគីវិវាទមកដោះស្រាយដើម្បីបញ្ចប់ការងារ។ ប្រសាសន៍ណែនាំរបស់​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បែបនេះក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី​នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម […]

នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីចិន ចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៤៥ នាទីរសៀល, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា […]

ស្ថាបនិកវេទិកាសេដ្ឋកិច្ចពិភពលោក បង្ហាញពីបំណងដល់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោកសាស្រ្តាចារ្យ ក្លូស ស្វប់ (Klaus Schwab) ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ នាទីព្រឹក, នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ផងដែរ ចំពោះវេទិកាសេដ្ឋកិច្ចពិភពលោក ដែលតែងពាំនាំសមិទ្ធផលរបស់រាជរដ្ឋាភិបាល និងសក្តានុពលរបស់កម្ពុជា ទៅលើកបង្ហាញ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត និងព្រះចៅស៊ុលតង់ព្រុយណេ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ព្រះចៅស៊ុល​តង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង […]

ទឹកទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ បាននិងកំពុងស្រក និងឡើងបន្តិចបន្តួច

យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅតាមបណ្តាស្ថានីយជលសាស្រ្ត ឃើញថា គ្រប់ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកនិងឡើងបន្តិចបន្តួច។ ដោយឡែក យោងតាមសេចក្តីរាយការណ៍របស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តស្ទឹងត្រែង បានបញ្ជាក់ថា កម្ពស់ទឹកនៅទំនប់វារីអគ្គិសនីសេសានក្រោម២ មានកម្ពស់ ៧៥,២៦ម៉ែត្រ ធៀបនឹងនីវូទឹកសមុទ្រដែលបង្ហាញឱ្យឃើញថា ហាក់បីដូចជាខ្ពស់បន្តិចមែន ប៉ុន្តែពុំបានបង្កឱ្យបរិមាណទឹកនៅទន្លេសេសានផ្នែកខាងក្រោមជួបនូវបញ្ហាខុសធម្មតាឡើយ។ គិតមកត្រឹមថ្ងៃទី៥ […]