ជោគជ័យ​របស់សម្តេច​មហាបវរធិបតី​ ក្នុង​ជំហាន​ដំបូង​លើ​ឆាក​អន្តរជាតិ​នៅ​ហ្សាការតា​ ប្រទេស​ឥណ្ឌូណេស៊ី

១. កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣​ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ត្រូវ​បិទ​បញ្ចប់​កាល​ពី​យប់​ថ្ងៃ​ទី​៧​កញ្ញា ម្សិល​ម្ង៉ៃ​ នៅ​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី។ ក្នុង​រយៈ​ពេល​៤​ថ្ងៃ​ពេញ ​(ពី​៤​ដល់​៧​កញ្ញា),  សម្តេច​មហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូល​រួម​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ជំនួប​កំពូល(ក្របខណ្ឌអាស៊ាន), ជំនួប​កំពូល​ទ្វេភាគី (ដោយ​​ឡែក​ពី​ក្រប​ខណ្ឌ​អាស៊ាន), ព្រម​ទាំង​កិច្ច​ប្រជុំ​ផ្សេងៗដទៃ​ទៀត សរុប​ទាំង​អស់​ជាង​៣០។ ជា​រួម, សម្តេចធិបតី ហ៊ុន ម៉ាណែត មាន​ឱកាស​ចាប់​ដៃ, ជួប​ជា​ផ្លូវ​ការ​ឬ​ក្រៅ​ផ្លូវ​ការ, ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទៅកាន់ឥណ្ឌូនេស៊ី ទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ។ សម្តេចបានបញ្ជាក់ថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត ២​ម៉ឺន​នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា […]

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រសហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ៧, ដេរស្បែកជើងចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១ […]

គម្រោងសួនឧស្សាហកម្មកម្ពុជា-ចិន បង្កើតនៅតំបន់ស្វយ័តក្វាងស៊ី ជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបលោក ហ្ចាក់គី សែចិន​ (Jacky Sae Chen) កុងស៊ុលពាណិជ្ជកម្ម នារសៀលថ្ងៃទី៨​ ខែកញ្ញា ឆ្នាំ២០២៣។ លោកកុងស៊ុលពាណិជ្ជកម្មចិន បានរាយការណ៍អំពីគម្រោងបង្កើតសួនឧស្សាហកម្មកម្ពុជា-ចិននៅតំបន់ស្វយ័តក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជាច្រកទំនាក់ទំនងរបស់ប្រទេសចិនជាមួយប្រទេសក្នុងតំបន់អាស៊ាន និងច្រកនាំចេញ-នាំចូល។ ខេត្តក្វាងស៊ី គឺជាតំបន់ឆ្នេរតែមួយគត់ នៅភាគខាងលិចប្រទេសចិន ដែលជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់ និងជាច្រកព្រំដែនសម្រាប់ប្រទេសចិន ក្នុងការតភ្ជាប់សេដ្ឋកិច្ចរបស់ខ្លួនទៅកាន់ពិភពលោក […]

មជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី ត្រៀមដំណើរការជួយដល់អាជីវកម្មដំបូង និងស្ត្រីលក់ដូរតាមផ្សារ ឬតាមផ្លូវ

លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ នៅក្នុងកិច្ចពិភាក្សានេះ លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត បានពិភាក្សាគ្នា លើការគាំទ្រការអភិវឌ្ឍសហគ្រិនស្ត្រី ជាពិសេសស្ត្រីធ្វើអាជីវកម្ម នៅក្នុងកម្រិតមីក្រូ និងតូច ដើម្បីឈានទៅជួយគាំទ្រ លើការបង្កើត និងដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រី។ ជំនួបនេះ […]

គណៈកម្មការរដ្ឋសភា គាំទ្រការប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានគាំទ្រទាំងស្រុង ការប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”។ ការគាំទ្រខាងលើធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ […]

ប្រធានាធិបតីកូរ៉េ សន្យាពិចារណាបង្កើនកូតាសម្រាប់ពលករកម្ពុជា

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបសម្តែងការគួរសមជាមួយ ឯកឧត្តម យូន ស៊ក យ៉ល (Yoon Sok Yeol) ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ នាល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ សម្តេចធិបតី បានបញ្ជាក់អំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិបាលកម្ពុជាក៏ដោយ។ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានក្លាយជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះសម្តេច ជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និង មហាអំណាចលើពិភពលោក ដូចដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ នេះបើតាមការលើកឡើងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ សេចក្ដីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ជោគជ័យនៃបេសកកម្មរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងរយៈពេល៤ថ្ងៃ នៃបេសកកម្មនេះ ប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចំនួន១៣កិច្ចប្រជុំ អញ្ជើញថ្លែងសុន្ទរកថាចំនួន១២លើក និងអញ្ជើញ ជួបពិភាក្សាទ្វេភាគី ត្រីភាគី […]

ចាប់ពីយប់នេះទៅ! ស្នងការខេត្តកំពត ប្រមូលក្រុមក្មេងទំនើងដែលមិនចេះដេកយប់ យកមកសំរាកនៅប៉ុស្តិ៍

ចាប់ពីយប់នេះតទៅ គឺនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង ២ទាបភ្លឺ ក្រុមក្មេងទំនើងដែលមិនចេះសំរាន្ត​យប់ និងត្រូវប្រមូលយកមកទុកឲ្យសំរាកនៅអធិការដ្ឋាន ពេលព្រឹកឡើងបានឲ្យឪពុកម្តាយធានាយកទៅលំនៅដ្ឋានវិញ។ វិធានការនេះនឹងអនុវត្តទាំង ០៩ ក្រុងស្រុក។ នេះបើតាមការប្រកាសរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធិ ស្នងការនគរបាលខេត្តកំពត។ វិធានការនេះ បន្ទាប់ពីក្រុមក្មេងទំនើងតែងតែបង្កភាពអណាធិបតេយ្យ បង្កការរំខាន និងសុខសុវត្ថិភាពដល់ប្រជាពលរដ្ឋក្នុងខេត្តទេសចរណ៍មួយនេះ។ កន្លងទៅ ក្រុមក្មេងទំនើងដែលបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ ត្រូវស្នងការនគរបាលខេត្តកំពតប្រមូលជាបន្តបន្ទាប់ ដើម្បីមានចំណាត់ការតាមផ្លូវច្បាប់។ ទោះជាមានករណីបង្ក្រាប […]