ដំណឹងល្អ! វត្ថុបុរាណខ្មែរចំនួន៣៣ ដែលលួចចេញពីប្រាសាទកាលពីជាង ៣០ឆ្នាំមុន នឹងត្រូវប្រគល់មកកម្ពុជាវិញ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រកាសថា វត្ថុបុរាណខ្មែរចំនួន ៣៣ នឹងត្រូវប្រគល់មកកម្ពុជាវិញ ពីគ្រួសារ Lindemann នៅសហរដ្ឋអាមេរិក។ សេចក្តីប្រកាសរបស់ក្រសួងវប្បធម៌ នៅថ្ងៃទី១៣ ខែកញ្ញានេះ បានឲ្យដឹងថា ព្រឹត្តិការណ៍ដ៏សំខាន់នេះ គឺជាលទ្ធផល នៃកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំរវាងក្រុមការងារកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយអនុលោមតាម អនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានបន្តសុពល ភាពកាលខែសីហា ឆ្នាំ២០២៣ថ្មីៗនេះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈការិយាល័យរដ្ឋអាជ្ញាប្រចាំសង្កាត់ភាគខាងត្បូងនៃក្រុងញូវយ៉ក […]

អាជ្ញាធរដាក់ចំណាត់ការបន្ទាន់លើក្រុមលោក ខឹម វាសនា ករណីប្រមូលផ្តុំអាណាធិបតេយ្យ និងទន្ទ្រានយកដីនៅតំបន់ជើងភ្នំគូលែន

អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើមី្បពិភាក្សាករណីការរស់នៅក្នុងចម្ការលោក ខឹម វាសនា ប្រធានគណៈបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក្បែរជើងភ្នំគូលែន។ អាជ្ញាធរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានៅចំការគ្មានច្បាប់ទម្លាប់ បង្កភាពអាណាធិបតេយ្យ ហើយថែមទាំងមានការទន្ទ្រានយកដីពលរដ្ឋនៅជាប់តំបន់នោះទៀតផង។ ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២៣ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងសមត្ថកិច្ច និងមន្ទីរអង្គភាពពាកព័ន្ឋនានា ត្រូវបន្តជាប្រចាំក្តាប់សភាពការណ៍ ស្ថានភាពការជួបជុំប្រមូលផ្តុំ […]

ក្រសួងរៀបចំដែនដី បង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»​

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបង្កើតក្រុមការងារកសាង «ប្លង់គោលក្រុងអរិយក្សត្រ»​។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការចាប់ផ្តើមកសាង “ប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងអរិយក្សត្រ” ខេត្តកណ្តាល​នៅសាលាក្រុងអរិយក្សត្រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្ដម បេង​ហុងសុជាតិខេមរ៉ូ​ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម ដោយមានការចូលរួមពីក្រុមការងារគាំទ្របច្ចេកទេសអគ្គនាយក ក្រុមការងារបច្ចេកទេសនៃមន្ទីរ​ដែនដី ខេត្តកណ្តាល ក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមការងារនៃការិយាល័យក្រុង ចៅសង្កាត់ចំណុះក្រុងផងដែរ។ កិច្ចប្រជុំ […]

ក្រសួងមហាផ្ទៃ បដិសេធសំណើសុំបង្កើត គណបក្សអាយ៉ងខ្មែរ, មកស្គាល់តំណាងបក្ស ជានរណា?

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្រេចបដិសេធសំណើសុំបង្កើត “គណបក្សអាយ៉ងខ្មែរ” របស់លោក ឯម សុខសុវណ្ណ ជាតំណាងស្ថាបនិកគណបក្ស ផ្អែកតាមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីគណបក្សនយោបាយ។ ក្នុងលិខិតក្រសួងបានបញ្ជាក់ថា ទន្ទឹមនេះ តំណាងស្ថាបនិកគណបក្ស ក៏មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមប្រជាពលរដ្ឋខ្មែរទាំង ៨០រូប ដែលបានផ្តួចផ្តើមបង្កើតគណបក្សនយោបាយនេះឡើយ។ តើតំណាងស្ថាបនិកបក្សនេះ ជានរណា? លោក ឯម សុខសុវណ្ណ ជាគ្រូបង្រៀននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសបាវិត […]

កម្ពុជា ទទួលបានការចែករំលែកសេវារូបភាពពីផ្កាយរណបពីឥណ្ឌា សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងលំនៅដ្ឋាន

“គោលបំណងរបស់យើងគឺ រៀបចំផែនការប្រើប្រាសដី ដើម្បីបង្កើតរបៀងសេដ្ឋកិច្ចនៅកម្ពុជា ផ្អែកលើធនធានដែលយើងមាន ឱ្យស្របតាមចរន្តនៃការរីកចំរើនរបស់ពិភពលោក។ ដូច្នេះ ការចែករំលែកសេវារូបភាពពីផ្កាយរណប ពីសមភាគីឥណ្ឌា មានសារសំខាន់ណាស់ សម្រាប់រៀបចំប្លង់គោលនគរូបនីយកម្ម និងរៀបចំលំនៅដ្ឋាន ឱ្យស្របតាមគោលដៅនេះ”។ នេះជាការលើកឡើងរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា […]

អាជ្ញាធរជាតិអប្សរាបញ្ជាក់ ៣ចំណុច ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់អង្គរ ចៀសវាងការយល់ច្រឡំតាមផ្សាយរបស់វិទ្យុអាស៊ីសេរី

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មាន ៣ចំណុច ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរី ដែលមានខ្លឹមសារថា “អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណ្តេញចេញដោយបង្ខំនៅតំបន់អង្គរ”។ ១. ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គ ការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការបម្លាស់ទីលំនៅរបស់ប្រជា ពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។ ទទួលបានសំណើនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើ សូមឱ្យអង្គការលើកលែងទោសអន្តរជាតិ (Amnesty Intemational) ឬអ្នកតំណាង […]

រដ្ឋមន្ត្រីកសិកម្ម ជំរុញឲ្យកសិករប្រើប្រាស់ពូជស្រូវសុទ្ធ ព្រោះមានទីផ្សារ និងតម្លៃល្អ

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់កសិដ្ឋានផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូបនិងផ្ការំដួល ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់។ទន្ទឹមនេះ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អ និងតម្លៃល្អ។ ការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រី បន្ទាប់ពីបានចុះពិនិត្យកសិដ្ឋានផលិតពូជស្រូវ និងសហគមន៍កសិកម្ម ក្នុងខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីជំរុញការផលិត […]

អាជ្ញាធរ ចុះទប់ស្កាត់កុំឲ្យបន្តបាក់ស្រុតនៅចំណោតលោកយាយម៉ៅ ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ

ក្រសួងសាធារណការ និងដឹកជញ្ជូន​បានឲ្យដឹងថា ចំណោតលោកយាយម៉ៅ ដែលបាក់ស្រុត​ដោយសារជំនន់ទឹកភ្លៀងហូរច្រោះ​ស្ថិតនៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគ.ម ២២៤+០០៨ ក្នុងខេត្តព្រះសីហនុ បច្ចុប្បន្ននេះត្រូវបានក្រុមការងារ​ជំនាញ ចុះដោះស្រាយ​ទប់ស្កាត់​ចៀសវាងការបន្តស្រុត ដេីម្បីធានាឱ្យការធ្វេីចរាចរណ៍​របស់បងប្អូនប្រជាពលរដ្ឋ​អាចប្រព្រឹត្តទៅបានដោយរលូន​និងមានសុវត្ថិភាព។ សកម្មភាពចុះអន្តរាគមន៍ដោះស្រាយនេះ​ត្រូវបានធ្វេីឡេីង​នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣​ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូន​ខេត្តព្រះសីហនុ។ ក្រសួងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប​ យោគយល់អធ្យាស្រ័យ និងបង្កើនការប្រុងប្រយ័ត្ន ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នា៕

អគ្គិសនីកម្ពុជា ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នពីជនខិលខូចក្លែងបន្លំឲ្យបង់ថ្លៃសេវាក្រៅផ្លូវការ

អគ្គិសនីកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១១ ខែកញ្ញានេះថា មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់ អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទបណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងប្ដូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្ដោះអាសន្ន។ ពាក់ព័ន្ធនឹងបញ្ហានេះ អគ្គិសនីកម្ពុជាអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ […]

តំណាងរដ្ឋាភិបាល បន្តសម្របសម្រួលលើការចរចាប្រាក់ឈ្នួលកម្មករ ខណៈភាគីសហជីព និងនិយោជក នៅតែប្រកាន់ជំហរដដែល

ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី១១ ខែកញ្ញា បានបន្តកិច្ចប្រជុំរបស់ខ្លួនចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ម៉ោង ១២:៤៥នាទីរសៀល ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៥លើក ដែលរួមមានកិច្ចប្រជុំជាលក្ខណៈទ្វេភាគី និងត្រីភាគីចំនួន៩លើក និងកិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៦លើក។ ក្នុងនោះនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៥លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងភាគីនីមួយៗចំនួន៣លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ […]