សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់អភិបាលខេត្តនីមួយៗ ត្រូវប្រកួតប្រជែងគ្នា «ទាក់ម៉ូយ»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្តេចបានប្រឹងប្រែងទៅទាក់ទាញអ្នកវិនិយោគ​ពីក្រៅប្រទេសមកហើយ ដូច្នេះថ្នាក់ដឹកនាំខេត្តនីមួយៗត្រូវប្រឹងប្រែងទាក់ទាញបន្តទៅតាមខេត្តរបស់ខ្លួន។ ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ខេត្តនីមួយៗគួរប្រកួតប្រជែងគ្នាទាក់ម៉ូយ។ «ទាក់ម៉ូយ» ដែលសម្តេចធិបតីសំដៅដល់ការទាក់ទាញអ្នកវិនិយោគ ដើម្បីជាប្រយោជន៍ដល់ការអភិវឌ្ឍក្នុងមូលដ្ឋានរបស់ខ្លួន។ ការទាក់ម៉ូយនេះ ដោយសម្តេចលើកយោបល់ដល់បណ្តាអភិបាលខេត្តថា ខេត្តរបស់ខ្លួនមានសក្តានុពលរៀងៗខ្លួន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សុំឲ្យពលរដ្ឋខ្មែរគ្រប់និន្នាការ រួមគ្នាក្នុងស្មារតីជាតិនិយម ដើម្បីលើកតម្កើងកិត្តិយសជាតិ

“មិនថាបក្សណា រឿងបោះឆ្នោត រឿងនយោបាយយើងខុសគ្នា ប៉ុន្តែនៅពេលយើងលើកតម្កើងកិត្តិយសជាតិ លើកតម្កើងកេរ្តិ៍តំណែងដូនតាយើង យើងត្រូវរួមគ្នាចិត្តមួយថ្លើមមួយក្នុងនាមជាកូនខ្មែរទាំាំងអស់គ្នា នេះហើយជាស្មារតីជាតិនិយម” នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ពីវេទិកាជួបសំណេះសំណាលជាមួយកម្មករ និយោជិកជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវប្រជាពលរដ្ឋរួមគ្នាធ្វើសកម្មភាពអបអរសាទរចំពោះព្រឹត្តិការណ៍ ដាក់បញ្ចូលប្រាសាទកោះកេរ […]

ឧបករណ៍បំភ្លឺផ្លូវជាង ២ពាន់គ្រាប់ ត្រូវបានដំឡើងរួចរាល់នៅតាមទីតាំងផ្លូវកោង

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ទទួល ឧបករណ៍បំភ្លឺផ្លូវ Pikalotto និងឧបករណ៍សម្រាប់ខួងដំឡើង ពីក្រុមហ៊ុន Fuji Construction Works Co., Ltd. ដោយមានការចូលរួមពី លោក Sanui Kazumasa ប្រធានទីភ្នាក់ងារ JICA […]

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន […]

ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មាន ដែលមានចរិតបរិហារកេរ្តិ៍លើស្ថាប័នរដ្ឋ

ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មានទាំងឡាយណា ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រកាសពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ក្រោយមានការផ្សាយព័ត៌មានមិនពិត ពីគណនីហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ហាហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ […]

កម្ពុជា នឹងរៀបចំពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ពិធី […]

រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើឥណ្ឌាផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករទឹកជំនន់រដូវវស្សា

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយលោកជំទាវ DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹក ចំនួន ៥គឺ៖ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។ ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។ […]

ប្រាក់ឈ្នួលកម្មករ៖ រដ្ឋាភិបាលបញ្ចេញតួលេខ ២០២ដុល្លារ ខណៈនិយោជក ២០១.៥ដុល្លារ និងសហជីពស្នើតួលេខ២

គិតមកដល់ពេលនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ ផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ១២លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ១៧នាក់។ តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាម៉េរិក […]

ទឹកចិត្តឪពុក! សម្តេចតេជោ ហ៊ុន សែន តែងតែបារម្ភពីសុវត្ថិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពេលចេញទៅក្រៅប្រទេសម្តងៗ

“ទឹកចិត្តឪពុក ! កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។ រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។ ខ្ញុំស្រឡាញ់កូននិងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ”។ នេះជាសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនរួមជាតិទូទាំងប្រទេសជួបជុំទូងស្គរ គោះត្រដោក ដើម្បីអបអររមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ […]