អាមេរិក សម្រេចផ្តល់ជំនួយតាមរយៈ USAID ជូនកម្ពុជាឡើងវិញ

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ ក្រសួងបានគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន និងកម្ពុជា ហើយសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ។ ឯកឧត្តមបន្តថា ចំពោះកម្ពុជា យើងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀត មកវិនិយោគនៅកម្ពុជា។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របបង្កើតតំបន់សេដ្ឋកិច្ចពិសេស […]

កម្ពុជា យកគំរូប្រធានបទទីក្រុងនៅក្នុងធម្មជាតិរបស់សិង្ហបុរី មកពង្រឹងនិងអនុវត្ត

ស្របទៅតាមស្ថានភាព សក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសនិងប្តេជ្ញាខ្ពល់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទពីរដែលយើងគួរយកមកពង្រឹងនិងអនុវត្តរួមមាន ទី១)ការដោះស្រាយផ្អែកតាមធម្មជាតិ (Nature-based Solutions (NbS)) ក្នុងការរៀបចំផែនការ ដែលធានាតុល្យភាព រវាងមនុស្ស និងបរិស្ថាន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងទី២)ទីក្រុងនៅក្នុងធម្មជាតិ (A City in a Garden) គឺជាដំណើរប្រែក្លាយសិង្ហបុរីជាប្រទេសគំរូជីវៈចម្រុះ (Biodiversity model) ដែលជាគម្រោងធ្វើឱ្យទីសាធារណៈ ដងផ្លូវ សួនច្បារ និងអគារ […]

ការពិតពីភ្ញៀវទេសចរនៅអង្គរវត្ត ផ្ទុយពីអ្នកប្រឌិតថា ស្ងាត់គ្មានមនុស្ស

ផ្ទុយពីបុគ្គលមួយចំនួនដែលកំពុងបង្ហោះក្នុងហ្វេសបុកថា នៅសៀមរាបអង្គរស្ងាត់គ្មានមនុស្សនោះ, អាជ្ញាធរជាតិអប្សរា បានបង្ហាញទិដ្ឋភាពថ្ងៃរះពេលព្រឹកព្រលឹមនៅប្រាសាទអង្គរវត្ត នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃព្រឹត្តិការណ៍សមរាត្រី មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន បានមកទស្សនា និងផ្តិតយករូបភាពដ៏អស្ចារ្យនៅប្រាសាទអង្គរ ក្នុងខេត្តសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា។ ថ្ងៃរះនៅប្រាសាទអង្គរវត្ត ជាផ្ទាំងទស្សនីយភាពដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ ទេសចរខ្លះឈរ និងខ្លះអង្គុយ នៅជុំវិញស្រះខាងត្បូងប្រាសាទអង្គរវត្ត ដើម្បីរង់ចាំមើលថ្ងៃរះ​ដ៏ស្រស់ត្រកាល នាព្រឹកព្រហៀម។ ដំណើរកម្សាន្តមករមណីយដ្ឋានអង្គរ ទេសចរតែងចំណាយពេលដ៏មានតម្លៃ ក្រោកពីយប់ ឆ្ពោះមកប្រាសាទអង្គរវត្ត ដើម្បីបានឃើញភាពអស្ចារ្យនៃសម្រស់កំពូលប្រាង្គប្រាសាទអង្គរវត្ត ដែលឆ្លុះចាំងជាមួយពន្លឺព្រះអាទិត្យរះពណ៌មាស។ […]

កម្ពុជា មានកម្រិតបំណុលទាបបំផុត ធៀបនឹងបណ្តាប្រទេសនានាក្នុងតំបន់

មជ្ឈដ្ឋានទូទៅតែងសម្តែងក្តីបារម្ភថា កម្ពុជាជំពាក់បរទេសច្រើន, តើកំរិតបំណុលរបស់កម្ពុជានាពេលបច្ចុប្បន្នច្រើនគួរអោយបារម្ភដែរឬទេ? លោក ង៉ែត ជូ អ្នកជំនាញផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ​នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបង្ហាញតារាបណ្តាប្រទេសដែលមានកំរិតបំណុលខ្ពស់ជាងគេទាំង១២។ ក្នុងនោះ ប្រទេសវេនីស៊ូអេឡា គឺជាប្រទេសដែលមានបំណុលខ្ពស់លំដាប់លេខ១ ក្នុងពិភពលោកគឺរហូតដល់ទៅ ៣៥០% នៃទំហំសេដ្ឋកិច្ចរបស់ខ្លួន (សូមបញ្ជាក់ដែរថាសេដ្ឋកិច្ចរបស់ប្រទេសនេះបានដួលរលំទៅហើយ)។ ក្នុងចំណោមប្រទេសទាំង១២ យើងក៏សង្កេតឃើញមានប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើនខ្លាំងដែលយើងតែងសរសើរក៏មានកំរិតបំណុលខ្ពស់ខ្លាំងណាស់ដែរ ដូចជាប្រទេសជប៉ុន (២៦៦%) ប្រទេសសឹង្ហបុរី (១៣១%) និងសហរដ្ឋអាមេរិក (១២៨%)។ […]

ទឹកទន្លេកំពុងស្រកចុះ ខណៈទឹកស្ទឹងសែនបន្តហក់ឡើង លិចតំបន់ទំនាបមួយចំនួន

ស្ថានភាពទឹកទន្លេទន្លេមេគង្គ ទន្លេសាប និង ទន្លេបាសាក់ គិតត្រឹមព្រឹកថ្ងៃទី២២ ខែកញ្ញានេះ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក ទៅ៣ថ្ងៃខាងមុខទៀត ទឹកទន្លេក៏នៅតែបន្តស្រកចុះ។ ថ្វីត្បិតទឹកទន្លេមិនទាន់ប្រែប្រួលគួរឲ្យព្រួយបារម្ភ, តែក្រឡេកមកមើលស្ថានភាពទឹកតាមបណ្តាស្ទឹងវិញ គឺស្ទឹងសែន ក្នុងខេត្តកំពងធំ ទឹកដែលបានហក់ឡើងដល់កម្រិតប្រុងប្រយ័ត្នតាំងពីថ្ងៃសៅរ៍សប្តាហ៍មុន មកដល់ពេនេះនៅតែបន្តកើនឡើងឱ្យមានការប្រុងប្រយ័ត្ន។ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងស្រុកស្ទោង ដែលបានជន់លិចតំបន់ទំនាប […]

កម្ពុជា គាំទ្រលើការវិនិយោគសំបុកត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការគាំទ្រលើការវិនិយោគសំបុក​ត្រចៀកកាំ ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូក្រុមហ៊ុន យ៊ានអានជូ គ្រុប នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ […]

សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងពេបជ្រាយ តែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ

“ឆ្នាំ២០២២កន្លងទៅ ថ្ងៃនេះខ្ញុំចេញដំណើរទៅ អង្គការសហប្រជាជាតិ ថ្ងៃនេះនាយករដ្ឋមន្ត្រីថ្មីចេញដំណើរទៅម្តង។ ខ្ញុំធ្លាប់បាននិយាយច្រើនដងណាស់ថា (ថ្ងៃនេះខ្ញុំជានាយករដ្ឋមន្ត្រី និងពេលខាងមុខ ខ្ញុំនឹងក្លាយទៅជាឪពុកនាយរដ្ឋមន្ត្រី)”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមនៅថ្ងៃទី២១ ខែកញ្ញា។ សម្តេចតេជោ ហ៊ុន សែន បន្តថា៖ “ក្រុមប្រឆាំងពេបជ្រាយតែពេលនេះ ប្រហែលគេឃើញការពិតដែលបានកើតរួចទៅហើយ។ ខ្ញុំបានឡើងឋានៈជាឪពុកនាយករដ្ឋមន្ត្រីជិតមួយខែហើយ។ ឯអម្រែកបានទម្លាក់ចុះពីស្មាបន្ទាប់ពីប្រឹងរែកអស់រយៈពេលជាង៣៨ឆ្នាំ ឬជាង៤៤ឆ្នាំ ទុកឲ្យអ្នកបន្តវេនរែកតទៅទៀតប្រកបដោយការទទួលខុសត្រូវ”។ ទន្ទឹមនេះ សម្តេចតេជោ […]

ក្រសួងរៀបចំដែនដី ឯកភាពសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ដល់អគាររោងចក្រទូទាំងប្រទេសឱ្យបានឆាប់

ក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់ ឯកភាពជាមួយសមាគម​វាយនភណ្ឌ​សម្លៀកបំពាក់​ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) ក្នុងការសម្រួលនីតិវិធីចេញវិញ្ញាបណ្ណបត្រប្រេីប្រាស់សំណង់ជូនអគាររោងចក្រទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​សាយ សំអាល់ ក្រសួងរៀបចំដែនដី​នគរូបនីយកម្ម​និងសំណង់​ក្នុងជំនួបជាមួយសមាគមវាយនភណ្ឌ​សម្លៀកបំពាក់​ស្បែកជេីងនិងផលិតផលដំណេីរការនៅកម្ពុជា (TAFTAC) នៅរសៀលព្រហស្បតិ៍ ថ្ងៃទី២១​ ខែកញ្ញា ឆ្នាំ២០២៣។ គិតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាមានរោងចក្រកាត់ដេរសរុប ១ ៣២៦រោងចក្រ នៅទូទាំងប្រទេស ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ ម៉ឺននាក់។ រាជធានីភ្នំពេញ បានទាក់ទាញការវិនិយោគច្រើនជាងគេ គឺមានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត និងប្រកាន់ខ្ជាប់ចំពោះពាក្យស្លោក «អរគុណសន្តិភាព»

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់ បំផុត និងប្រកាន់ខ្ជាប់ចំពោះ ពាក្យស្លោក «អរគុណសន្តិភាព» របស់សម្តេចតេជោ ហ៊ុន សែន។ នេះបើតាមការបញ្ជាក់ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ សារលិខិតរបស់សម្តេចធិបតី បញ្ជាក់ថា សន្តិភាពមិនមែនជាអ្វីដែលកើតឡើងដោយចៃដន្យនោះទេ។ […]