ក្រុមហ៊ុន CMEC គ្រោងសហការវិនិយោគរួមជាមួយក្រុមហ៊ុនកម្ពុជាចំនួនពីរ ក្នុងទំហំទឹកប្រាក់ ៣ពាន់លានដុល្លារ លើវិស័យថាមពលហ្គាស

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMEC បានថែ្លងអំណរគុណចំពោះ […]

ក្រសួងយុត្តិធម៌ ត្រៀមប្រកាសយុទ្ធនាការពន្លឿនដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការសំខាន់ពីរទៀត

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា នាពេលដ៏ខ្លីខាងមុខនេះ ក្រសួងយុត្តិធម៌ នឹងប្រកាសដាក់ចេញនូវយុទ្ធនាការសំខាន់ៗជាអាទិភាពចំនួន ៣, ដូច្នេះ ស្នើឱ្យគណៈមេធាវី ក្រុមប្រឹក្សាគណៈមេធាវី និងមេធាវីគ្រប់រូប សូមត្រៀមលក្ខណៈដើម្បីចូលរួម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តនូវ “យុទ្ធនាការជំរុញ និងការពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ”, “យុទ្ធនាការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ” និង “យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត ប្រកបដោយឆន្ទៈមោះមុត […]

ឯកឧត្តម សាយ សំអាល់៖ ក្រសួងកំពុងពន្លឿការផ្តល់ភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់ជូនពលរដ្ឋ

ការពន្លឿនការចេញប្លង់កម្មសិទ្ធដីជូនប្រជាពលរដ្ឋ និងការកំណត់នីតិវិធីសមស្របដើម្បីផ្តល់ភាពស្របច្បាប់ដល់សំណង់ដែលសាងសង់រួចតែពុំទាន់មានច្បាប់អនុញ្ញាតិ គឺជាដំណោះស្រាយបន្ទាន់ ដើម្បីផ្តល់ជូនប្រជាជនយើងនូវសន្តិសុខ សុវត្ថិភាព និងភាពស្របច្បាប់នៃការកាន់កាប់ ការប្រើប្រាស់ដី និងការសាងសង់។ ទាំងនេះជាឬសរយាង ដុះចេញពីឬសកែវនៃសុខសន្តិភាព។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀប​ចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រុមការងារចុះវាយតម្លៃសំណង់សម្រាប់ភូមិសាស្ត្រ​រាជធា​នី​ភ្នំពេញ​ក្រុងសំពៅពូន​ក្រុងបាវិត​ក្រុងប៉ោយប៉ែត​និងក្រុងព្រះសីហនុ នៅថ្ងៃទី១៦​ ខែតុលា ឆ្នាំ២០២៣៕ ​

សម្តេចធិបតី ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះធនាគារចិនគ្រុប ក្នុងការចូលរួមពង្រឹងប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក កឺ ហាយជែវ (GE Haijiao) ប្រធានក្រុមប្រឹក្សាភិបាលនៃ “ធនាគារចិនគ្រុប /BOC Group” ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។ លោក កឺ […]

មន្ទីរពេទ្យគន្ធបុប្ផា សង្គ្រោះក្មេងស្រីម្នាក់ ដែលទឹកចូលពេញខួរក្បាលនិងសួត ព្រោះតែជួយប្អូនលង់ទឹក

ក្មេងស្រីជំទង់អាយុ ១៤ឆ្នាំ បានលោតចុះក្នុងទឹកដើម្បីជួយសង្រ្គោះជីវិតប្អូនស្រីតូចរបស់ខ្លួនឲ្យបានរួចជីវិត តែជាអកុសល ខ្លួននាងផ្ទាល់ត្រូវបានលង់ទឹកដោយខ្លួនឯងទៅវិញ។ នាងត្រូវបានមណ្ឌលសុខភាពមួយនៅខេត្តកំពង់ធំ បញ្ជូនមកកាន់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរសន្លប់បាត់ស្មារតីខ្វះអុកស៊ីសែនក្នុងខួរក្បាល និងទឹកចូលសួតពេញទាំងសងខាង។ នាងត្រូវបានជួយសង្រ្គោះជីវិតក្រោយព្យាបាលថែទាំអស់៩ថ្ងៃ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់។ នៅថ្ងៃទី១៦ ខែតុលានេះ ក្មួយស្រី មានជីវិតរស់ឡើងវិញ ដោយស្នាមញញឹម។ នេះបើតាមការឲ្យដឹងពីមន្ទីរពេទ្យគន្ធបុប្ផា។ តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner អរគុណនិងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរ​ពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ។ រាល់ការព្យាបាលទាំងអស់គឺឥតគិតថ្លៃ សម្រាប់គ្រប់ៗគ្នា […]

ក្រុមហ៊ុន China Datang ប្តេជ្ញាបង្កើនទុន ៦០០លានដុល្លារ ដើម្បីវិនិយោគក្នុងវិស័យថាមពលនៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក ចូវ ឡី (Zou Lei) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Datang Corporation Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា ក្រុមហ៊ុន CNEE របស់ចិន នឹងបន្តពង្រីកការវិយោគលើវិស័យផ្សេងៗទៀត នៅកម្ពុជា

នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម ខាង ហ៊ូពាវ (Kang Hubiao) អគ្គនាយកក្រុមហ៊ុន Genertec International Holding Co., Ltd. ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន China National Energy Engineering & […]

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងអភិបាលខេត្តកំពង់ស្ពឺ រួមគ្នាជួយឧបត្ថម្ភពលរដ្ឋរងគ្រោះពីជំនន់ទឹកភ្លៀងជិត ៤០០គ្រួសារ

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងដោយមានកិច្ចសហការពីឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្រ្តីបច្ចេកទេស ចុះត្រួតពិនិត្យជាក់ស្តែងជំនន់ទឹកភ្លៀង និងសិក្សាពីលក្ខណៈបច្ចេកទេសក្នុងការរំដោះទឹកដែលជន់លិចតំបន់ផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤៧ និង៤៨ ស្ថិតក្នុងភូមិសាស្ត្រស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តមបានឲ្យដឹងថា ជំនន់ទឹកភ្លៀងរយៈពេលប៉ុន្មានថ្ងៃនេះគឺចំតំបន់ស្រុកគងពិសីតែម្តង […]

បរិយាយថ្ងៃនេះ៖ ការទុកដាក់សំរាម និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក

ការទុកដាក់សំរាម ក៏ផ្នែកមួយនៃការស្តែងឡើង នូវអាកប្បកិយា និងឥរិយាបទ មានន័យថាពីការប្រតិបត្តិរបស់មនុស្ស និងអំពើរបស់មនុស្ស ដែលបាននិងកំពុងប្រព្រឹត្តនៅក្នុងសង្គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ការយល់ដឹងពីការទុកដាក់សំរាម និងការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក មានការប្រែប្រួលវិជ្ជមាន តាមរយៈការបង្កើតឡើងនូវបទបញ្ញតិ បទដ្ឋានគតិយុត្ត ច្បាប់នានា ស្របតាមការអភិវឌ្ឍប្រទេសជាតិ។ យើងមើលមួយជ្រុងប្រាកដណាស់ យើងឃើញនៅមានសំរាមនៅតាម ដងផ្លូវ និងតាមប្រព័ន្ធលូបង្ហូទឹក ដែលការគ្រប់គ្រងនៅមានកម្រិត ប៉ុន្ដែបើក្រឡេកមួយជ្រុងទៀត ផ្នែកចំណេះដឹង របស់ប្រជាពលរដ្ឋខ្លួនឯង ចាប់ផ្តើមចេះសំអាតអនាម័យ ប្រមូល […]

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅប្រទេសចិន

នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ” ចាប់ពីថ្ងៃទី១៦-១៩ តុលា ២០២៣។ អញ្ជើញអមដំណើរសម្ដេចធិបតី រួមមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី […]