យុវជនមានពិការភាពរបស់កម្ពុជា ៤រូប ចូលរួមប្រកួតផ្នែកព័ត៌មានវិទ្យា ឆ្នាំ២០២៣ នៅអារ៉ាប់រួម

នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យុវជនមានពិការភាព ចំនួន ៤រូប បានចេញដំណើរទៅចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព ឆ្នាំ២០២៣ (Global IT Challenge for Youth with Disability 2023) នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត ដោយផ្ទាល់ ចាប់ពីថ្ងៃទី២៣-២៩ ខែតុលា ឆ្នាំ២០២៣ និងយុវជនមានពិការភាព ចំនួន ១៩រូប […]

បារាំង ជួយនគរបាលកម្ពុជាលើជំនាញបច្ចេកទេសស៊ើបអង្កេត វិភាគ និងវាយតម្លៃនៅកន្លែងកើតហេតុ

អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលបច្ចេកទេស នៃសាធារណរដ្ឋបារាំង បានរៀបចំពិធីបើកវគ្គបំប៉នជំនាញបច្ចេកទេស ត្រួតពិនិត្យកន្លែងកើតហេតុ ក្រោមអធិបីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកដឹកនាំនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌និងលោកស្រី ណាតាលី កាលីយ៉េ (Nathalie CARLIER) មេបញ្ជាការនគរបាលបារាំង និងជាអនុព័ន្ធសន្ដិសុខផ្ទៃក្នុងទទួលបន្ទុកប្រទេស​កម្ពុជា នៃនាយកដ្ឋានកិច្ចសហប្រតិបត្តិការសន្តិសុខអន្តរជាតិ នៃក្រសួងមហាផ្ទៃបារំាង។ ពិធីបើកវគ្គបំប៉នជំនាញនេះ មានការអញ្ជើញចូលរួមពី ប្រធាន និងអនុប្រធាននាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ […]

អ្នកជំនាញប្រាប់ពីអត្ថន័យកាសបុរាណចំនួន១១៦ ដែលទើបប្រទះឃើញ មានរូបសត្វ «ហង្ស» អក្សរចិន និងរូប «គ្រុឌ» អក្សរខ្មែរ

ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា នាពេលថ្មីៗនេះ បានប្រទះឃើញប្រាក់កាស(ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណ ដែលគេប្រទះឃើញទាំងនោះ មានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វ«ហង្ស» មួយបែបទៀតក៏មានរូប«ហង្ស»ដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ […]

២៣តុលា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសរំលេចថា សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមរបស់សម្ដេច នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អបអរសាទរខួបទី៣២ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ – ២៣ តុលា ២០២៣។ សម្ដេចធិបតី បានលើកឡើងថា មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម […]

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម […]

រដ្ឋមន្រ្តីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកឱ្យអស់ពីសហគមន៍ និងទន្លេរបស់យើង ដើម្បីភាពស្អាត និងបៃតងដោយចីរភាព ។ ការថ្លែងឡើងនេះ ខណៈឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី អ៉ីយូសប្តាហ៍បៃតង EU green diplomacy week នៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ ដែលរៀបចំដោយអង្គការសម្អាតទន្លេសមុទ្រ ។ តាមរយៈការថ្លែងសន្ទរកថាជាភាសាបរទេសដ៏សង្ខេប ឯកឧត្តមរដ្ឋមន្រ្តីថ្លែងបន្តដោយភាពជឿជាក់បំផុតថា នឹងមានការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប […]

ទំនប់អាងទឹកទាំងពីរនេះ ជួយឲ្យប៉ូលសេដ្ឋកិច្ចទី៥ នៃភូមិភាគឦសាន មានទឹកគ្រប់រដូវកាល

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី និងសហការី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះពិនិត្យទំនប់អាងអូរតេ និងអាងទឹកទំនប់លើទំនប់ក្រោម ស្ថិតក្នុងភូមិសាស្តស្រុកអូររាំង និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ឯកឧត្តមបានឱ្យដឹងថា សមិទ្ធផលនៃហេដ្ឋារចនាសម្ព័ន្ធទឹកទាំងពីរនេះធ្វើឱ្យខេត្តមណ្ឌលគិរី និងខេត្តដែលនៅជុំវិញជៀសផុតពីការប្រឈមនឹងបម្រែបម្រួលអាកាសធាតុ ការឡើងកម្តៅខ្លាំងនៃភពផែនដី និងការវាយប្រហារ ពីសំណាក់បាតុភូតធម្មជាតិនានា។ ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងបន្ថែមទៀតថា បណ្តាអាងទឹកខាងលើក៏នឹងទាក់ទាញកំណើន ក្នុងវិស័យអេកូទេសចរណ៍ឱ្យកាន់តែមានលក្ខណៈល្អប្រសើរឡើង […]

ក្រសួងការងារ ទទួលបានពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែក TVET» ពីវិទ្យាស្ថាន ITE ដ៏ល្បីរបស់សិង្ហបុរី

តាមរយៈកិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ប្រកបដោយលទ្ធផលគាប់ប្រសើរនោះ វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITE នៃប្រទេសសិង្ហបុរី បានប្រគល់ពានរង្វាន់ «កិច្ចសហប្រតិបត្តិល្អក្នុងការកសាងសមត្ថភាពគ្រូបង្គោល និងអភិវឌ្ឍផ្នែកអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET)» ជូនដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្ពុជា។ ការប្រគល់ពានរង្វាន់នេះធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ពោលគឺក្នុងឱកាសខួបលើកទី២០នៃការផ្ដល់សេវាអប់រំបណ្ដុះបណ្ដាលរបស់វិទ្យាស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស ហៅកាត់ ITEES។ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ […]

គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍

គណៈប្រតិភូសភា កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញអនុសាសន៍ និងដំណោះស្រាយ ៩ចំណុច ក្រោយទស្សនកិច្ចនៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃខេត្ត CLV​ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។ ដោយអនុលោមតាម សេចក្ដីថ្លែងការណ៍រួម របស់ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានចុះហត្ថលេខានៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការត្រៀមរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ […]

UPDATE: ជំនន់ស្ទឹងព្រែកត្នោត ហក់ឡើងលិចសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោ, ប៉ះពាល់ពលរដ្ឋជាង ២ពាន់គ្រួសារ

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសោរ៍នេះ បានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ​និងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ​ចុះពិនិត្យស្ថានភាពទឹកតាមសណ្ដស្ទឹងព្រែកត្នោត​ដែលរងការជន់លិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រខណ្ឌដង្កោ​ និងបន្តពិនិត្យស្ថានភាពទឹកតាមបណ្ដោយផ្លូវជាតិលេខ​៤​ ក្នុងភូមិសាស្ត្រ​ខណ្ឌពោធិ៍សែនជ័យ​និងខណ្ឌកំបូល​រាជធានីភ្នំពេញ។ ឯកឧត្តមបានឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកត្នោត គិតត្រឹមព្រឹកថ្ងៃទី២១ តុលានេះមានសភាពហ្នឹងនរ ហើយកន្លែងខ្លះក៏បានស្រកចុះខ្លះៗហើយដែរ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តមអំពាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់។ ឯកឧត្តមបានបញ្ជាក់ផងដែរថា បើគិតមកដល់ពេលនេះសង្កាត់ចំនួន១០ នៅតាមបណ្ដោយស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោបានទទួលរងការលិចលង់ និងបានធ្វើឲ្យប្រជាពលរដ្ឋ២០៧៥គ្រួសារទទួលរងគ្រោះ ដោយការលិចលង់នេះ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ រដ្ឋបាលរាជធានីភ្នំពេញនឹងនាំយកអំណោយ របស់កាកបាទក្រហមកម្ពុជា និងអំណោយរបស់សម្តេចរធិបតី […]