អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ សុខចិត្តរងមតិរិះគន់ជំនួសរដ្ឋមន្ត្រីថ្មី ចំពោះបញ្ហាកំណាត់ផ្លូវកំពត-វាលរេញ

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសសុខចិត្តទទួលរងការរិះគន់ជំនួសរដ្ឋមន្ត្រីក្រសួងសាធារណការថ្មី គឺឯកឧត្តម ឯកឧត្តម ប៉េង ពោធិ៍នា ចំពោះបញ្ហាកំណាត់ផ្លូវជាតិលេខ៣ ប្រមាណ២០គីឡូម៉ែត្រពីកំពត-វាលរេញ។ ទន្ទឹមនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អំពាវនាវកុំឲ្យមានការរិះគន់លើរដ្ឋមន្ត្រីក្រសួងសាធារណការអាណត្តិថ្មីនេះ ព្រោះកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ មិនអាចស្តារឡើងវិញបាន ពេលដែលឯកឧត្តមជារដ្ឋមន្ត្រីក្រសួងសាធារណការ កាលពីអាណត្តិមុន។ ឯកឧត្តម […]

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រទិសដៅនៃការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-ចិន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ លី ឈីវមីង (Li Qiaoming) មេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តម នាយឧត្តមសេនីយ៍ កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ […]

ទារកមានដៃ៤ ជើង៤ ពីកំណើត ត្រូវបានវះកាត់ដោយគ្រូពេទ្យគន្ធបុប្ផា ដោយជោគជ័យ

ប្រភពពីហ្វេសប៊ុក Dr. Beat Richner បានឲ្យដឹងនៅថ្ងៃទី៨ ខែវិច្ឆិកានេះថា ទារកអាយុ ២ថ្ងៃ មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រសូត្រតាមផ្លូវធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) (Parasitic twin or Conjoined twin) form heteropagus, acephalus […]

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោង BRI របស់ចិន មិនមែនជាអន្ទាក់ឲ្យខ្មែរជាប់បំណុលវ័ន្តករនោះទេ

ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការវិនិយោគរបស់ក្រុមហ៊ុនលើការកសាងផ្លូវល្បឿនលឿននេះ បានបង្ហាញអំពីអត្ថប្រយោជន៍ជាក់ស្តែង ដែលកម្ពុជាទទួលបានពីគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” និងកិច្ចសហប្រតិបត្តិការមិត្តដែកថែបមិនអាចកាត់ថ្លៃបានរវាងកម្ពុជា និងចិន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងខ្សែក្រវ៉ាត់និងផ្លូវ (BRI)របស់ចិន បានជួយកម្ពុជាយ៉ាងច្រើន ដោយមិនបានធ្វើបាប […]

កម្ពុជា ទទួលផលពីគម្រោង BRI របស់ចិនជាង ៣ពាន់លានដុល្លារ

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីបច្ចុប្បន្នភាពនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងរបស់មិត្តចិន ដែលជាផលកម្ពុជាទទួលបានពីគម្រោង BRI រួមមាន៖ ផ្លូវបានសាងសង់រួចមានចំនួន ៣១ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ២,១០០លានដុល្លារ។ គម្រោងសាងសង់ផ្លូវថ្នល់ដែលកំពុងដំណើរការមានចំនួន ០៦ខ្សែ ប្រវែងជាង ៥០០គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាង ៦៧០លានដុល្លារ។ ស្ពានធំៗដែលបានសាងសង់រួចមានចំនួន ១០ស្ពាន […]

ក្រុមហ៊ុនផ្លូវល្បឿនលឿន សម្រេចបញ្ចុះតម្លៃ ២០% ១ឆ្នាំទៀត ចំពោះអ្នកប្រើគន្លង ETC និង ANPR និង ៦ខែ ចំពោះអ្នកទូទាត់សាច់ប្រាក់សុទ្ធ

ដើម្បីជាការអបអរសាទរខួប១ឆ្នាំ នៃការបើកឱ្យដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពី រាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចធិបតី ក្រុមហ៊ុនផ្លូវល្បឿនលឿនបានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០%) ក្នុងរយៈពេលពេញ១ឆ្នាំ ចំពោះអ្នកប្រើប្រាស់គន្លង ETC និង ANPR គិតពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ផ្លូវ ដែលទូទាត់ជាសាច់ប្រាក់សុទ្ធ […]

UN និង UNICEF បន្តគាំទ្រសុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា

លោកស្រី Ann Marie SKELTON ប្រធានគណៈកម្មាធិការសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ ព្រមទាំងលោកបណ្ឌិត Will Parks នាយកប្រចាំប្រទេសកម្ពុជារបស់អង្គការ UNICEF គូសបញ្ជាក់ពីការបន្តគាំទ្រគម្រោងលើកកម្ពស់សុខុមាលភាពប្រជាជន និងសិទ្ធិកុមារនៅកម្ពុជា។ ក្នុងជំនួបជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកស្រី Ann Marie SKELTON បានកោតសរសើរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា […]

ក្រសួងអប់រំវាយតម្លៃថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានដំណើរការល្អ ស្របតាមគោលការណ៍ «អ្នកចេះគឺជាប់»

ក្រសួងអប់រំ យុវជន និងកីឡា នៅល្ងាចនេះ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣។ ក្រសួងអប់រំ បានលើកឡើងថា ដំណើរការសំណេរនៃការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវ ខណៈបើគ្មានបទឈប់បាញ់ទេ តំបន់ហ្គាហ្សានឹងក្លាយជាវាលកប់ខ្មោចធំជាងគេលើពិភពលោក

«ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ ឲ្យមានបទឈប់បាញ់មួយនៅតំបន់ ហ្រ្គាសា តែត្រូវបានបដិសេដ្ឋដោយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដោយគាត់បានថ្លែងថា (នឹងមិនមានបទឈប់បាញ់ទេ ប្រសិនបើមិនមានការដោះលែងចំណាប់ខ្មាំង)»។ នេះជាសាររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាមរយៈបណ្តាញសង្គមផ្លូវករនៅល្ងាចថ្ងៃទី៧ ខែវិច្ឆិកា។ សម្តេចតេជោបន្តថា៖ «ប្រសិនជាពាក្យនេះ ជាពាក្យរបស់នាយករដ្ឋមន្ត្រីអ៉ីស្រាអែល ដូចសារព័ត៌មានចុះផ្សាយពិតប្រាកដមែន ខ្ញុំមើលឃើញថា វាជាច្រកចេញឆ្ពោះទៅរកបទឈប់បាញ់មួយ ប្រសិនបើក្រុមហាម៉ាស់ […]

រាជរដ្ឋាភិបាល ចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ ទី៧ វិច្ឆិកា ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា ផែនការទៅអនាគត គឺជាកិច្ចការសំខាន់ ប៉ុន្តែយ៉ាងណាក៏ដោយ យើងក៏មិនអាចបំភ្លេចបាននូវកត្តាប្រវត្តិសាស្ត្រ ដែលជាមេរៀនសម្រាប់ធ្វើការសិក្សាប្រៀបធៀប ពីព្រោះកន្លងទៅ កម្ពុជាយើងធ្លាប់ជាប្រទេសដែលមានសង្គ្រាមពេញផ្ទៃប្រទេស […]