ព្រះមហាក្សត្រ ថ្លែងអំណរគុណចំពោះបារាំង ដែលបន្តយន្តការអភិរក្សតំបន់អង្គររយៈពេល ១០ឆ្នាំបន្ថែមទៀត

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញប្រកាសស្តីពីលទ្ធផលនៃព្រះរាជសវនាការរវាង ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Emmanuel MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅវិមាន Élysée នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម Emmanuel MACRON បានថ្វាយព្រះពរស្វាគមន៍យ៉ាងកក់ក្តៅ ព្រះករុណា ព្រះ មហាក្សត្រ បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា […]

សាលាមត្តេយ្យជប៉ុនមួយកន្លែងនៅភ្នំពេញ បើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ

លោក Masakuni Negishi សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Osaka Christian College (OCC) នៃប្រទេសជប៉ុន បានឲ្យដឹងថា ក្នុងឱកាសអបអរខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជា OCC បានសហការជាមួយ Hiroshima House ជាអង្គការក្រៅរដ្ឋាភិបាល បានអនុវត្តគម្រោងសាលាមត្តេយ្យជប៉ុនមួយកន្លែងនៅទីក្រុងភ្នំពេញ ដោយបើកទទួលបង្រៀនកុមារតូចដោយមិនគិតថ្លៃ ក្នុងទិសដៅចូលរួមចំណែកបណ្ដុះធនធានមនុស្សនៅកម្ពុជាចាប់ផ្តើមពីកម្រិតមត្តេយ្យសិក្សា។ លោកបានឲ្យដឹងបែបនេះ ក្នុងពេលជួបជាមួយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន […]

រដ្ឋមន្ត្រីកសិកម្ម និងអាជ្ញាធរខេត្តតាកែវ កំណត់ត្រឹម ១០ថ្ងៃ ដើម្បីច្រូតស្រូវលិចទឹកជាង ១ពាន់ហិកតា ឲ្យទាន់សភាពការណ៍

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិ​បាល​ខេត្តតាកែវ រួមជាមួយថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចំណុះរដ្ឋបាលខេត្ត បានចុះពិនិត្យផ្ទាល់ស្ថានភាពដំណាំស្រូវ របស់ប្រជាកសិករ ដែលកំពុងរងការជន់លិចដោយសារជំនន់ទឹកភ្លៀង ចំនួន ៣៩៥ហិកតា ស្ថិតនៅភូមិសាស្រ្ត […]

តម្លៃលំនៅឋាននៅភ្នំពេញ ថយចុះ តែការអភិវឌ្ឍបុរីបន្តឥតឈប់ឈរ

ក្នុងខែកញ្ញា ឆ្នាំ២០២៣នេះ លំនៅឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យម ៤៦៧,៧ លានរៀល ពោលគឺបានថយចុះ ០,៧% ធៀបនឹងខែមុន និង ថយចុះប្រមាណ ១,១% ធៀបនឹងខែដូចគ្នាឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ តែយ៉ងណា របាយការណ៍បានបង្ហាញថា​សម្រាប់ឆមាសទី១ ឆ្នាំ២០២៣​នេះ ធៀតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានកើនឡើង​ប្រមាណ៦,៩​ភាគរយ ធៀបនឹងឆមាសទី១ ឆ្នាំ២០២២​កន្លងទៅ ខណៈតម្លៃលំនៅឋាននៅតាមបណ្ដាខេត្តផ្សេង​ក៏បានកើនឡើងប្រមាណ ៥,៣ភាគរយ។​ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងកម្មវិធី “វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”។ សម្តេចធិបតីបានថ្លែងថា វេទិកានៅថ្ងៃនេះ ជាវប្បធម៌សន្ទនា ជាសក្ខីភាពនៃកិច្ចសហការស្អិតរមួត និងវប្បធម៌សន្ទនា រវាងរដ្ឋាភិបាល-ផ្នែកឯកជន ក្នុងកររួមគ្នាដោះស្រាយបញ្ហាប្រឈម និងកង្វល់របស់ធុរជន វិនិយោគិននៅក្នុងគោលដៅជំរុញការអភិវឌ្ឍវិស័យឯកជននៅកម្ពុជា។ “មួយវិញទៀត ការរៀបចំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩”នេះ ជាការសន្យារបស់ខ្ញុំដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំពេញអង្គលើកដំបូងនៃគណៈរដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភាព កាលពីថ្ងៃទី២៤ […]

កម្ពុជា ត្រៀមនាំចេញចំណិតដំឡូងមីក្រៀមត្រង់ទៅប្រទេសចិន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រលើការនាំចេញចំណិតដំឡូងមីក្រៀម ខណៈសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា ត្រៀមរៀបចំពិធីនាំចេញនាពេលខាងមុខនេះ។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយសហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំនេះ សហភាពសហគមន៍កសិកម្មបន្លែសុវត្ថិភាពកម្ពុជា បានស្នើឯកឧត្តមរដ្ឋមន្ត្រី ចំនួន៣ចំណុច គឺធ្វើលិខិតអញ្ជើញភាគីចិនចូលរួមដើម្បីគាំទ្រការនាំចេញ។ បន្ថែមពីការងារពាក់ព័ន្ធនឹងដំឡូងមី សហគមន៍បានស្នើឯកឧត្តមរដ្ឋមន្ដ្រី ទាក់ទាញអ្នកវិនិយោគបន្ថែមទៀតលើការងារស្រូវអង្ករ ក៏ដូចជាស្វែងរកការគាំទ្រពីសម្តេចធិបតី […]

ឯកឧត្តម កើត រិទ្ធ៖ មន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅ សម្រាប់ពលរដ្ឋដែលរងភាពអយុត្តិធម៌

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានណែនាំ ក៏ដូចជាផ្តល់គោលការណ៍ ៦ចំណុចដល់ចៅក្រមកម្មសិក្សា និងព្រះរាជអាជ្ញារងកម្មសិក្សា ត្រូវប្រកាន់យកនៅពេលទៅបំពេញការងាររៀងៗខ្លួន ដូចខាងក្រោម៖ ទី១-អភិក្រមការងារដែលត្រូវប្រកាន់យកក្នុងការអនុវត្តការងារកែទម្រង់ប្រព័ន្ធយុត្តិធម៌ គឺ “អ្នកមានសមត្ថភាព ត្រូវបំពាក់សមត្ថកិច្ច! អ្នកមានសមត្ថកិច្ច ត្រូវបំពាក់សមត្ថភាព” មានន័យថា អ្នកដែលមានសមត្ថភាព និងមានឆន្ទៈពិតប្រាកដក្នុងការបំពេញការងារ និងចង់បម្រើជាតិ និងប្រជាជន នឹងត្រូវផ្តល់ឱកាស ដើម្បីចូលរួមចំណែកក្នុងការបម្រើជាតិ […]

ក្រសួងការងារ កំណត់វិស័យអាទិភាពចំនួន១០ និង៣៨មុខជំនាញ ដែលមានតម្រូវការទីផ្សារការងារខ្ពស

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកាឆ្នាំ២០២៣នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រង និងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ដែល​ប្រមុខរាជរដ្ឋាភិបាល​នឹងប្រកាសដាក់ឱ្យដំណើរការអនុវត្តនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់មន្ត្រីចូលរួមថា កម្មវិធីនេះទទួលបានជោគជ័យ គឺត្រូវអនុវត្តឱ្យបាននូវបាវចនារបស់សម្តេចនាយករដ្ឋមន្ត្រី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” ដែលគ្រប់ភាគីទទួលយកដោយក្តីសោមនស្ស នោះទើបការបណ្តុះបណ្តាលនេះ អាចចាត់ទុកថាទទួលបានជោគជ័យដោយពិតប្រាកដ។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី […]

ខេត្ត ៤នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច ច្រករបៀងមច្ឆា និងអង្ករ

ច្រករបៀងមច្ឆា និងអង្ករ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាប៉ូលសេដ្ឋកិច្ច រួមមានខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តបៃលិន ដែលប្រកបដោយសក្ដានុពលសម្រាប់​វិស័យ​កសិកម្មរួមមានដំណាំ​ស្រូវ និងជលផលជាដើម។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ច្រករបៀងមច្ឆា និងអង្ករ ផ្តោតសំខាន់លើកសិផល ដូចជា តី អង្ករ ផ្លែឈើត្រូពិច បន្លែ និងធាតុចូលកសិកម្មនានា (ជី ថ្នាំសម្លាប់សត្វល្អិត […]

កម្ពុជា-បារាំង ឧទ្ទិសដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន “រូបពីរ” ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កាលដើមឡើយវិមាននេះត្រូវបានសម្ភោធនៅថ្ងៃទី០១ […]