នាយករដ្ឋមន្ត្រី៖ រាល់ការអភិវឌ្ឍថ្មីត្រូវគិតគូរចែកតំបន់រស់នៅ អាជីវកម្ម និងកម្សាន្តឲ្យដាច់ៗពីគ្នា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចង់ឱ្យមានការសិក្សារៀបចំភូមិសាស្ត្ររាជធានីភ្នំពេញ ដោយរៀបចំជាតំបន់បៃតង តំបន់អាជីវកម្ម និងតំបន់កម្សាន្តសប្បាយដាច់ៗពីគ្នា។ ត្រង់ចំណុចនេះ សម្តេចធិបតី ណែ​នាំ​ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សិក្សារៀបចំជាពិសេសតំបន់អភិវឌ្ឍថ្មី ក្រុងរណប ដោយ​ចែកជា (Zone) តំបន់សម្រាប់រស់នៅ កុំមានការរំខានពីកន្លែងផឹកស៊ី ក្លិបកម្សាន្ត តំបន់អាជីវកម្ម ផ្សារម៉ាត ២៤ម៉ោងជាដើម។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅរសៀលថ្ងៃទី១៥ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យសិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញ សិក្សារៀបចំគន្លងផ្លូវដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ (Bus Lane) ដើម្បីសម្រួលការធ្វើចរាចរណ៍ ដោយសារផ្លូវនៅរាជធានីភ្នំពេញ មានលក្ខណៈតូចចង្អៀត។ ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញបំណងសិក្សាផ្លូវអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ផងដែរ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា […]

ប្រមុខរាជរដ្ឋាភិបាល បញ្ជាក់ជាថ្មីថា ជនបរទេសគ្មានសិទ្ធិទិញដី ឬផ្ទះនៅកម្ពុជាទេ តែអាចជួលរយៈពេលវែងដល់ ៥០ឆ្នាំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលការណ៍ឱ្យជនបរទេសជួលផ្ទះរក្សាពេលយូរ មិនមែនជាការលក់ផ្ទះ លក់ដីឱ្យជនបរទេសនោះទេ ពោលគឺការដាក់ចេញគោលនយោបាយឱ្យជនបរទេសជួលផ្ទះ ជួលដីរយៈពេលយូរ នៅតែបន្តអនុវត្តន៍តាមរដ្ឋធម្មនុញ្ញ ហើយមិនឱ្យជនបរទេសទាំងរូបវន្តបុគ្គល និងនីតិបុគ្គល អាចកាន់កាប់ដីធ្លីខ្មែរបាននោះឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ចេញគោលនយោបាយជួលផ្ទះ ជួលដីឱ្យជនបរទេសរយៈពេលយូរ (១៥ឆ្នាំ ទៅ៥០ឆ្នាំ) ដើម្បីប្រយោជន៍សេដ្ឋកិច្ច។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍នៅរសៀលថ្ងៃទី១៥ […]

រដ្ឋមន្ត្រីកសិកម្ម សង្ឃឹមថា នឹងមានការផ្តល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់ប្រជាកសិករកាន់តែច្រើន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អរគុណធនាគារវីង (ខេមបូឌា) ម.ក ដែលបានចុះ MOU ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយព្រមព្រៀងផ្តល់កម្ចីឥណទានចំនួន ៥លានដុល្លារអាមរិក ដល់ប្រជាកសិករក្នុងអត្រាការប្រាក់ទាប ពោលគឺត្រឹមតែ ៧ទៅ៨ភាគរយ ក្នុងមួយឆ្នាំតែប៉ុណ្ណោះ ដោយមិនគិតកម្រៃសេវាអ្វីផ្សេងទៀតទេ។ ឯកឧត្តមបានលើកឡើងថា នេះគឺជាការបើកជាទំព័រប្រវត្តិសាស្ត្រថ្មីមួយ ហើយឯកឧត្តមសង្ឃឹមថា នឹងមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ […]

ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើប្រាស់ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨»

ក្រសួងបរិស្ថាន ប្រកាសឲ្យប្រើប្រាស់យុទ្ធសាស្ត្រចក្រា នៃវិស័យបរិស្ថានថ្មី ឆ្នាំ២០២៣-២០២៨ ដោយឈរលើអាទិភាព ចម្បង៣គឺ៖ ស្អាត បៃតង និងចីរភាព ដែលឆ្ពោះទៅរកការសម្រេចបាន នូវអព្យាក្រឹតភាពកាបូន នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានានូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង […]

រដ្ឋមន្ត្រីក្រសួងការងារ៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជួយឱ្យយុវជនឆាប់មានការងារធ្វើ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យក​ឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាសការសិក្សាពេញមួយជីវិត ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។ ឯកឧត្តមបានថ្លែងបែបនេះ ក្នុងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ […]

កម្ពុជា ទទួលវិញ្ញាបនបត្រពី Guinness World Records ដែលមានត្រីទឹកសាបធំបំផុតលើពិភពលោក

សិក្ខាសាលាថ្នាក់អន្តរជាតិស្តីពី ស្ថានភាពត្រីបបែលយក្សទឹកសាបក្នុតំបន់ទន្លេមេគង្គ និងទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក ស្តីពីត្រីទឹកសាបធំបំផុត ពីស្ថាប័នកំណត់ត្រាពិភពលោក (Guinness World Records) បានរៀបចំឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣វិ។ កម្មវិធីនេះ​មានការចូលរួមជាអធិបតីភាពពីឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា មន្ត្រីក្រសួងកសិកម្ម ក្រសួងបរិស្ថាន ក្រសួងធនធានទឹកនិងឧតុនិយម […]

រដ្ឋសភា ​អនុម័តលើគោលការណ៍ជ្រើសរើសសមាសភាពប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប នីតិកាលទី៧

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើគោលការណ៍នៃការជ្រើសរើសសមាសភាព ប្រធាន អនុប្រធាន និងសមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយរដ្ឋសភា នីតិកាលទី៧ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋាន រដ្ឋសភា ធ្វើសេចក្តីប្រកាសជ្រើសរើសបេក្ខជនសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាត្រា៥ និងមាត្រា៦ ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យ សម្រេច និងធ្វើការសម្របសម្រួលជាមួយ គណបក្សនយោបាយទាំងអស់ ដែលមានអាសនៈក្នុងរដ្ឋសភា។ នេះបើយោងតាមលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ […]

អាជ្ញាធរកម្ពុជា បង្រ្កាបបទល្មើសនាំចូលសាច់សត្វ និងសត្វរស់ពីវៀតណាម ៣ករណី ដោយខុសច្បាប់

ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាប​បទល្មើសបានចំនួន០៣ករណី ដោយបានឃាត់ចាប់រថយន្តចំនួន០៣គ្រឿង នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ រថយន្តទី១-ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ២តោន ពាក់ស្លាកលេខភ្នំពេញ ៣G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន ៣ ៦០០គីឡូក្រាម នាំមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន

«ខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋក្រីក្រ នាំកូនៗមកចូលរៀនជំនាញបច្ចេកទេសឲ្យបានច្រើន ដើម្បីទទួលបានជំនាញមួយច្បាស់លាស់ ដែលអាចទទួលបាន ការងារសមរម្យ ហើយជំនាញនេះនឹងជួយឱ្យបងប្អូនយើងទទួលបាន ការងារធ្វើក្នុងអត្រាដ៏ខ្ពស់»។ នេះជាការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសម្តេចគូសបញ្ជាក់ថា យុវជនដែលចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងទទួលការឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត” […]