ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសលុបបំបាត់ចោលឲ្យអស់ការ «ជ្រុលនិយម» ទាំងនៅក្នុងសាសនា ឬនយោបាយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ការជ្រុលនិយម មិនថាទាំងនៅក្នុងសាសនា ឬនយោបាយត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព។ សម្តេចធិបតីបានគូសបញ្ជាក់ថា សង្គ្រាមចាំបាច់កើតឡើងគ្រាន់តែដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តប្រជាពលរដ្ឋ កាន់ប្រកាន់ ការរើសអើង ការលាបពណ៌គ្នា ការញុះញង់ឲ្យស្អប់ជនជាតិនេះ សាសនានោះ ជាកត្តាធ្វើឲ្យមនុស្សស្អប់គ្នា ឈានទៅការបង្កើតទៅជាសង្គ្រាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ

«យើងអាចនិយាយបានដោយមោទនភាពថា នៅកម្ពុជា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ ពិតណាស់នៅក្នុងព្រះពុទ្ធសាសនាយើងមាននិកាយខុសគ្នា នៅក្នុងសាសនាឥស្លាមក៏មាននិកាយខុសគ្នា គ្រឹស្តសាសនាក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយមដែលធ្វើឲ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនានៅកម្ពុជានោះទេ»។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យ៉ាងណាមិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី អំពាវនាវឲ្យមានការចូលរួមទប់ស្គាត់មិនឲ្យមានកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហររើសអើង […]

កម្ពុជា កំពុងធ្វើការជាមួយភាគីថៃ ដើម្បីឲ្យទេសចរថៃមកលេងសៀមរាប មិនបាច់ប្រើលិខិតឆ្លងដែន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅខេត្តសៀមរាបកាន់តែរស់រវើកនោះ រាជរដ្ឋាភិបាលនឹងគិតគូរការតភ្ជាប់ជើងហោះហើរត្រង់​ទៅកាន់តំបន់ទេសចរណ៍មានសក្តានុពលនៅប្រទេសនានា និងការពង្រីកវិសាលភាពនៃការប្រើប្រាស់បណ្ណព្រំដែន។ ទាក់ទងនឹងការប្រើប្រាស់បណ្ណព្រំដែន សម្តេចធិបតីបានឲ្យដឹងថា ក្រសួងមហាផ្ទៃកំពុងធ្វើការជាមួយភាគីថៃ ដើម្បីជួយសម្រួលទេសចរ និងប្រជាពលរដ្ឋថៃដែលមកពីខេត្តជាប់ព្រំដែន អាចធ្វើដំណើរមកកាន់ខេត្តសៀមរាបបាន ដោយមិនចាំបាច់ប្រើប្រាស់លិខិតឆ្លងដែន។ សម្តេចធិបតីបានថ្លែងបែបនេះក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចបានបន្តទៀតថា ការដាក់ឱ្យប្រើប្រាស់ព្រលានយន្តហោះ និងការដាក់ចេញយុទ្ធសាស្ត្រ «ទស្សនាសៀមរាប ឆ្នាំ២០២៤» […]

ព្រះមហាក្សត្រ ពិតជាចង់ឱ្យគ្រាប់ពូជដែលបានសាបព្រោះ កើតទៅជាសាលាបុរាណវិទ្យាខ្មែរ និងមុខវិជ្ជាពាក់ព័ន្ធនាពេលអនាគត

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីភាពក្នុងសន្និសីទអន្តរជាតិរដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានតំបន់ប្រវត្តិសាស្រ្តអង្គរ (4th Intergovernmental Conference on Angkor) នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នាក់ការកណ្តាលអង្គការយូណេស្កូ សាធារណរដ្ឋបារាំង។ ព្រះមហាក្សត្រ សាទរចំពោះការងារដ៏អស្ចារ្យរបស់អាជ្ញាធរជាតិអប្សរា ដែលជាអាជ្ញាធរជាតិ ទទួលបន្ទុកអនុវត្តសេច​ក្តីសម្រេចរបស់គណៈកម្មាធិការ CICអង្គរ-សំបូរព្រៃគុក ។ ការគ្រប់គ្រងប្រាសាទប្រកបដោយប្រសិទ្ធភាព […]

កម្ពុជា កំពុងធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤

ក្រសួងអប់រំ​យុវជន​និងកីឡា​បានប្រកាសចាប់ផ្ដើមចុះឈ្មោះកុមារគ្រប់អាយុចូលរៀន​តាមរយៈការធ្វើយុទ្ធនាការប្រមូលកុមារចូលរៀនឆ្នាំសិក្សាថ្មី ២០២៣-២០២៤។ ការចុះឈ្មោះសិស្សចូលរៀននៅតាមគ្រឹះស្ថានបឋមសិក្សា​សាធារណៈទូទាំងប្រទេស​ មានរយៈពេល​ ១​៥​ថ្ងៃ​ ចាប់ផ្ដើមពីថ្ងៃទី១​៥​ ដល់ថ្ងៃទី៣​០ ខែវិច្ឆិកា​ខណៈឆ្នាំសិក្សាថ្មី​២០២៣​-​២​០​២​៤​ ​ចាប់ដំណើរការនៅថ្ងៃទី១​ ខែធ្នូ។ ការធ្វើយុទ្ធនាការប្រមូលកុមារតាមភូមិគោលដៅឲ្យមកចុះឈ្មោះចូលរៀនថ្នាក់ទី១ ក្រោមរូបភាពសកម្មភាពហែរក្បួន ផ្សព្វផ្សាយឃោសនាស័ព្ទ ការផ្សព្វផ្សាយតាមបណ្ដាញសង្គម ចងបដានិងពាក្យស្លោកនៅតាមទីប្រជុំជន ជាមួយនឹងសារអំពាវនាវដល់មាតាបិតាអាណាព្យាបាលទាំងអស់ដែលមានកូនគ្រប់អាយុ៦ឆ្នាំ និង៧០ខែ មកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះតទៅ។ សិស្សដែលត្រូវមកចុះឈ្មោះមានតែសិស្សដែលត្រូវរៀនថ្នាក់ទី១ឆ្នាំថ្មីប៉ុណ្ណោះ ឯសិស្សចាប់ពីថ្នាក់ទី២ ដល់ទី៦ថ្មី ត្រូវពិនិត្យឈ្មោះតាមបន្ទប់ថ្នាក់រៀងៗខ្លួន។ […]

ប្រមុខរាជរដ្ឋាភិបាល គាំទ្រផែនការវិនិយោគឲ្យខេត្តសៀមរាប ក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនសាងសង់អាកាស​យានដ្ឋានអន្តរជាតិសៀមរាបអង្គរ ពង្រីកផែនការវិនិយោគនៅក្នុងខេត្តសៀមរាបបន្ថែមទៀត ដើម្បីឱ្យខេត្តនេះក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណងនៅកម្ពុជា។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុងឱកាសនៃការអញ្ជើញចូលរួមក្នុង ”ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ” ដែលកំពុងប្រព្រឹត្តទៅស្របពេល​ដែលឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន និងការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ។ សម្តេចធិបតី បានបញ្ជាក់ទៀតថា […]

នាយករដ្ឋមន្ត្រីជឿថា ព្រលានយន្តហោះសៀមរាបអង្គរថ្មី នឹងនៅកណ្តាលក្រុងនាពេលឆាប់ៗខាងមុខ

ព្រលានយន្តហោះសៀមរាបអង្គរបច្ចុប្បន្ន ពិតណាស់នៅឆ្ងាយបន្តិចពីក្រុង ប៉ុន្តែ ខ្ញុំជឿថាក្នុងរង្វង់១០ ២០ឆ្នាំទៀត ទីក្រុងសៀមរាបនឹងរីក ទៅខាងថ្មពួក ដូច្នេះចង់ឬមិនចង់ ព្រលានយន្តហោះនេះនឹងនៅកណ្តាលក្រុងនាពេលឆាប់ៗខាងមុខ។ នេះជាប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)» នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឈរលើនិមិត្តរូបពីរ គឺការអភិរក្ស និងការអភិវឌ្ឍ

សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ គឺជាការតភ្ជាប់ពីខេត្តសៀមរាបទៅកាន់ពិភពលោក។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ពីក្រុងសៀមរាប គឺដោយឈរលើចក្ខុវិស័យវែងឆ្ងាយចំនួនពីរ របស់សម្ដេចតេជោ ហ៊ុន សែន នោះគឺទី១. ការអភិរក្ស និងទី២. ការអភិវឌ្ឍ។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែពនេះក្នុងពិធីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International […]

កម្ពុជា ស្នើកូរ៉េជួយបង្កើតវិទ្យាស្ថានអង្កេតជលសាស្រ្តថ្មីមួយទៀត

ឯកឧត្ដម ប៉ុញ សច្ច: រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យ​និងវាយតម្លៃគម្រោងដំឡើងស្ថានីយផ្កាយរណប និងស្ថានីយព្យាករណ៍ស្វ័យប្រវត្តិអាកាសធាតុ ដោយមានការចូលរួម​ពីលោក Shin Yonghwa នាយករង KOICA ប្រចាំកម្ពុជា លោក Ryu Dong Wook នាយកប្រតិបត្តិត្រួតពិនិត្យ និងអធិការកិច្ចកូរ៉េ និងមន្ត្រីគ្រប់គ្រងកម្មវិធី KOICA ប្រធាននាយកដ្ឋានឧតុនិយម និងមន្ត្រីបច្ចេកទេសក្រសួងធនធានទឹក […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ​សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត​នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីសម្ពោធ​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport”។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេស និយាយជារួម។ ការណ៍នេះ នឹងអាចទាក់​ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ។ ផ្លូវអាកាស គឺជាអាទិភាពគន្លឹះទី២ “មនុស្ស […]