ដំណឹងល្អ! រដ្ឋាភិបាលយល់ព្រម ២ចំណុច សម្រាប់សារព័ត៌មានអនឡាញ និងការស្នើសុំបង្កើតអង្គភាពសារព័ត៌មានថ្មី

យោងតាមលិខិតរបស់ក្រសួងព័ត៌មាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ និងចំណាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, រាជរដ្ឋាភិបាលយល់ព្រមលើកលែងពន្ធប៉ាតង់សារព័ត៌មានតាមប្រព័ន្ធអនឡាញប្រភេទធុនតូចទាំងអស់ជាបន្ទុករបស់រដ្ឋរយៈពេល ៥ ឆ្នាំ (២០២៣-២០២៨) និងកាត់បន្ថយកម្រៃស្នើសុំអាជ្ញាបណ្ណបង្កើតអង្គភាពសារព័ត៌មានថ្មីនៅក្រសួងព័ត៌មានចំនួន ៥០%។ ឯកឧត្តម នេត្រ ភត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា បច្ចុប្បន្ននេះ សារព័ត៌មានអនឡាញដែឡបានចុះបញ្ជីនៅក្រសួងព័ត៌មានបានកើនឡើងដល់ចំនួន […]

វត្ថុបុរាណសិតពីលោហៈចំនួន១៨ តាំងបង្ហាញនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ

នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈ។ វត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។ វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ […]

ផ្អើលរោងល្ខោន! មេប៉ុស្តិ៍មួយរូប មកបញ្ឈប់ការសម្តែងល្ខោនបាសាក់ទាំងកណ្តាលទី សួររកច្បាប់

ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម​ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានចែករំលែងព្រោងព្រាត ក្រោយពីបានឃើញវីដេអូសកម្មភាពមេប៉ុស្តិ៍មួយរូប មកបញ្ឈប់ការសម្តែងល្ខោនបាសាក់ទាំងកណ្តាលទី ដោយសួរ​រកច្បាប់អនុញ្ញាត។ តាមសំដីពលរដ្ឋក្នុងឃ្លីបវីដេអូដែលកំពុងផ្ទុះការចាប់អារម្មណ៍នោះ បានឲ្យដឹងថា ការមកកាត់ចង្វាក់សម្តែងល្ខោន​ពីសំណាក់មេប៉ុស្តិ៍រូបនេះ បានកើតឡើងនៅក្នុងពិធីបុណ្យកឋិននៅវត្តមួយកន្លែង(អូរលង់) ក្នុងភូមិសាស្ត្រស្រុកស្នួល ខេត្តក្រចេះ។​មេប៉ុស្តិ៍ស័ក្តិ៣លើស្មាររូបនោះ​សង្ស័យទំនងជាស្រវឹងស្រា បានចុះទៅហាមឃាត់មិនឲ្យសម្តែង ថាអត់មាន​ច្បាប់អនុញ្ញាត និងដកហូតទូរស័ព្ទក្រុមល្ខោនទៀតផង។ ក្រុមសិល្បៈល្ខោនបាក់សាក់ខ្មែរ ដែលគេស្គាល់ថា ក្រុមនាយប្រិយប្រិយ បាននិយាយពីឆាកសម្តែងថា ខ្លួនពុំបានដឹងរឿងបានសុំច្បាប់ ឬមិនសុំច្បាប់នេះឡើយ ដឹងត្រឹមថាចៅអធិការវត្តបានទាក់ទងមកសម្តែង បើចង់សួរនាំគួរទៅសួរខាងវត្តទើបត្រូវ មិនគួរមករករឿង សម្លុត […]

កម្ពុជា​ កំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់​ នាពេលអនាគត

ឯកឧត្តម កែវ​រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​និងថាមពល​បានឲ្យដឹងថា កម្ពុជាផលិតថាមពលកកើតឡើងវិញ​ ឬថាមពលស្អាតដើម្បីប្រើប្រាស់ក្នុងប្រទេស​មានបរិមាណជាង ​៦​២​% ​នៃការប្រើប្រាស់សរុបនៅក្នុងប្រទេស។​ ពោលគឺថាមពល​ដែលបានមកពីប្រភព៖ ​វារីអគ្គិសនី​ថាមពលពន្លឺព្រះអាទិត្យ​ និងថាមពលជីវម៉ាស។ គោលការណ៍របស់អាស៊ាន​គឺរដ្ឋដែលជាសមាជិកទាំងអស់គួរប្រើប្រាស់ថាមពលពីប្រភពកកើតឡើងវិញ​ឱ្យបាន៣​៥​%​ នៅឆ្នាំ២​០​៣​០​​ តែកម្ពុជាបានដើរឈានមុខរួចទៅហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្ន​កម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ​៤​០​០​០​​មេហ្គាវ៉ាត់​ក្នុងមួយឆ្នាំ ​ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ​ ២​៤​០​០​មេហ្គាវ៉ាត់ប៉ុណ្ណោះ​ ហើយនៅមានសមត្ថភាពផលិតបានច្រើនថែមទៀត។ ដូច្នេះ​កម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគត​ក្នុងនោះមានសិង្ហបុរី និងប្រទេសជិតខាងរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងបែបនេះ ក្នុងវេទិកាស្តីពី​“​គោលនយោបាយរ៉ែ​​និងថាមពលនៅកម្ពុជា” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា […]

ទូតអាមេរិកអះអាងថា អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។ ជំនួបដ៏កម្រនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេក​អេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធ​សមិទ្ធផលជាច្រើន។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]

កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន និងកសាងសមត្ថភាពវិស័យធនាគារនៅកម្ពុជា

ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ គឺ ១. កិច្ចស​ហ​ប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និង ២. ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបណ្ឌិត Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន និង លោកជំទាវបណ្ឌិត ជា សិរី […]

ជប៉ុន នឹងបើកការិយាល័យសម្របសម្រួលដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន-កម្ពុជា នាពេលឆាប់ៗនេះ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្រៀប RCEP ទៅនឹងដំរីដ៏ធំមួយ ដែលកម្ពុជាអាចទាញយកអត្ថប្រយោជន៍

ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ដ្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលចតុមុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។ បាឋកថានេះបានរៀបចំឡើង បន្តពីបាឋកថាលើកទី១ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច […]

ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ និងសេវាអ៊ិធើណិតចិន ស្វែងរកដៃគូវិនិយោគនៅកម្ពុជា

ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មការវិនិយោគកម្ពុជា បានអនុញ្ញាតឱ្យលោក Deng Yongzhi នាយកក្រុមហ៊ុន SageRan និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០​២៣ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ លោក Deng Yongzhi បានជម្រាបជូនអង្គប្រជុំថាក្រុមហ៊ុន SageRan ជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទ […]