នគរបាលជាតិ៖ អុំទូក៣ថ្ងៃនៅភ្នំពេញ មានប្រជាពលរដ្ឋដើរកម្សាន្តជិត ៥លាននាក់ ប្រកបដោយសុខសុវត្ថិភាព

អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ទទួលបានជោគជ័យយ៉ាងរលូន និងល្អប្រសើរ។ ក្នុងរយៈពេល ៣ ថ្ងៃនេះ ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ បានចូលរួមកំសាន្តក្នុងព្រះរាជពិធី ក្រោមបរិយាកាសសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅ សុខសុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់ ក្រោមម្លប់សន្តិភាព។ របាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ជាមួយនឹងសភាពការណ៍សន្តិសុខ […]

កម្ពុជា ពិនិត្យសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម និងវប្បធម៌ នៅឆ្នាំ២០២៥

កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ APA ដែលរៀបចំឡើងដោយរដ្ឋសភានៃសាធារណរដ្ឋតួកគី បានបិទបញ្ចប់ដោយជោគ​ជ័យ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រកបដោយលទ្ធផលល្អប្រសើរ។ កិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើក​សេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់ APA ព្រមទាំងបាន​អនុម័តរបៀបវារៈផ្សេងៗមួយចំនួនទៀត ដើម្បីដាក់ជូនមហាសន្និបាត APA លើកទី១៤ ដែលនឹងប្រព្រឹត្តិទៅនៅប្រទេសអាស៊ែបៃហ្សង់។ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានចូលរួមពិភាក្សា និងផ្តល់យោបល់ […]

បុណ្យអុំទូក ៣ថ្ងៃ៖ គ្រោះថ្នាក់ចរាចរណ៍ ស្លាប់មនុស្ស ២២នាក់ និងរបួស ៦៩នាក់

គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសរយៈពេល ​៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា មានអ្នកស្លាប់​ចំនួន ២២​នាក់ និងរងរបួសធ្ងន់ស្រាលចំនួន ៦៩នាក់។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ទិន្នន័យបង្ហាញថា ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានគ្រោះថ្នាក់​ចរា​ចរណ៍កើតឡើងចំនួន​ ០៨​លើក​បណ្តាលឲ្យមនុស្សស្លាប់​០៥​នាក់ ​និងរបួសធ្ងន់ស្រាល​០៩​នាក់។ នៅថ្ងៃទីពីរ​គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លាប់ […]

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ ជោគជ័យនៃព្រះរាជពិធីបុណ្យអុំទូក គឺជាសមិទ្ធផលដ៏ធំមួយទៀតនៃរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេ3ថ្ងៃ បានប្រារព្ធធ្វើយ៉ាងអធិកអធម និងប្រកបដោយជោគជ័យ។ ប្រជាពលរដ្ឋខ្មែរនិងភ្ញៀវទេសចរបរទេសជាច្រើនលាននាក់បានចូលរួមកម្សាន្តសប្បាយនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តក្រោមម្លប់សុខសន្តិភាពប្រកបដោយក្តីសប្បាយរីករាយក្រៃលែងក្នុងសណ្តាប់ធ្នាប់យ៉ាងល្អប្រសើរ។ នេះជាពិធីបុណ្យអុំទូកលើកដំបូងសម្រាប់រាជរដ្ឋាភិបាលបន្តវេនអាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ បើតាមឯកឧត្តមអ្នកនាំពាក្យ ភាពអធិកអធមនិងជោគជ័យនៃព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំក្នុងឆ្នាំ ២០២៣នេះមានអត្ថន័យច្រើនយ៉ាង៖ ទី១៖ គឺជាភស្តុតាងដែលបង្ហាញច្បាស់ថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអ្នកធានានូវសុខសន្តិភាព […]

អុំទូកឆ្នាំនេះ៖ ខេត្តសៀមរាប ស្រូបទាញភ្ញៀវទេសចរបានជាង ៣០ម៉ឺននាក់

ភ្ញៀវទេសចរចូលមកទស្សនាខេត្តសៀមរាប ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ មានចំនួនប្រមាណ ៣០៤ ២៦១នាក់ មានការកើនឡើងប្រមាណ ១០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ចំនួន ២៧៦៥៩២នាក់។ នេះបើតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។ របាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរជាង ៣០ម៉ឺនាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ២៩០ ០០០នាក់ មានការកើនឡើងប្រមាណ ១៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បុណ្យអុំទូកឆ្នាំនេះ មានពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ និងសប្បាយរីករាយយ៉ាងខ្លាំង

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបង្ហោះសារលើបណ្តាញសង្គមថា សម្តេច និងភរិយាមានការសប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។ សម្តេចបានបន្តថា៖ ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។ សម្តេចសូមធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី […]

រកឃើញថ្មីទៀតហើយ! ផ្តាសាយបក្សីឆ្លងលើក្មេងស្រីអាយុ ៤ឆ្នាំ នៅស្រុកដងទង់ ខេត្តកំពត

ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ប្រកាសថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ០១ករណីទៀត កើតលើក្មេងស្រីអាយុ៤ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ករណីក្មេងស្រីខាងលើនេះ មានផ្ទះនៅក្បែរករណីស្ត្រីអាយុ ២១ឆ្នាំ […]

បុណ្យអុំទូក! ជាឱកាសដ៏ល្អបំផុតសម្រាប់យុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីឲ្យពលរដ្ឋខ្មែរចេះស្រលាញ់បរិស្ថាន

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក នេះវាជាឱកាសដ៍ល្អបំផុតសម្រាប់ធ្វើ យុទ្ធនាការផ្សព្វផ្សាយ និងបំផុសស្មារតីដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឱ្យចេះស្រលាញ់បរិស្ថាន និងសង្គម ព្រម ទាំងរួមគ្នាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគ្រប់គ្រងកាកសំណល់ប្លាស្ទិកដែលបានប្រើប្រាស់រួមឱ្យមានរបៀប រៀប​រយ។ ដើម្បីប្រទេសជាតិ និងសង្គម ព្រមទាំងបរិស្ថានយើងស្អាត ទាល់តែយើងគ្រប់គ្នាចាប់ផ្តើមចេញពីយើងគ្រប់គ្នា និងការចេះទុកដាក់នូវប្លាស្ទិកដែលយើងបានប្រើប្រាស់រួច ឱ្យមានរបៀបរៀបរយ ហើយថ្ងៃអនាគតយើង​ជឿថា ប្រទេសកម្ពុជាយើងនិងបោះជំហ៊ានដ៍ធំមួយដែលជាប្រទេសមានបរិស្ថានស្អាតល្អ ដូចប្រទេស​ជឿន​លឿនមួយចំនួន នៅទូទាំងពិភពលោកដូចគេដែរជាក់ជាមិនខាន។ ថ្មីៗនេះ មានការសម្រេចចិត្តចូលរួមសហការបន្ថែមទៀតជាមួយក្រសួងបរិស្ថាន […]

កម្ពុជា ត្រូវបានជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ា​ដំបូងគេបង្អស់ក្នុងតំបន់អាស៊ី

កម្ពុជា ត្រូវបានអង្គសន្និសីទរដ្ឋភាគីលើកទី២១ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បោះឆ្នោតជ្រើសតាំងជាប្រធាន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ ដែលកម្ពុជាប្រសិទ្ធនាមជា “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន”។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរសាទរលើបណ្តាញសង្គម នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ ដោយបានគូសបញ្ជាក់ថា កិច្ចប្រជុំត្រួតពិនិត្យឡើងវិញនៃអនុសញ្ញាអូតាវ៉ាត្រូវបានប្រព្រឹត្តទៅជារៀងរាល់៥ឆ្នាំម្តង ហើយកម្ពុជា គឺជាប្រទេសទី​៥ […]

កម្ពុជា រកឃើញអ្នកឆ្លងជំងឺផ្តាសាយបក្សីម្នាក់ទៀត កើតលើស្ត្រីអាយុ ២១ឆ្នាំ កំពុងសង្គ្រោះបន្ទាន់!

ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសពីការរកឃើញករណីជំងឺផ្តាសាយបក្សី ០១ករណីទៀត កើតលើស្ត្រីអាយុ២១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនិងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានទីលំនៅក្នុងភូមិត្រពាំងឬស្សី ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ តាមការសាកសួរបង្ហាញថា ប្រហែលមួយសប្តាហ៍មុនមានមាន់ងាប់ច្រើនជាបន្តបន្ទាប់នៅផ្ទះនិងក្នុងភូមិ កើតហេតុ។ អ្នកជំងឺបានចាប់ផ្ដើមឈឺនៅថ្ងៃទី១៩ ខែវិច្ឆិកា […]