រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប ។ ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) […]

កម្ពុជា-វៀតណាម ដាក់ឱ្យប្រើប្រាស់ជាផ្លូវការការទូទាត់ឆ្លងដែនតាមរយៈ QR Code

ធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំទ្វេភាគីរវាងធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោកជំទាវ Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម នៅថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ជា […]

ក្រសួងព័ត៌មាន កំណត់យកថ្ងៃ ៣ធ្នូ សម្រាប់រំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ

ក្រសួងព័ត៌មាន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលរួមមាន៖ ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលមានឈ្មោះដើមថា៖ សារព័ត៌មានកម្ពុជា ហៅកាត់ថា SPK, ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃវិទ្យុជាតិកម្ពុជា (RNK) ដែលមាន ឈ្មោះដើមថា៖ វិទ្យុសំឡេងប្រជាជនកម្ពុជា ១៩៨៣-២០២៣៖ រយៈពេល ៤០ឆ្នាំ នៃការបង្កើតឡើងនៃទូរទស្សន៍ជាតិកម្ពុជា(TVK)។ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ដែលនិយាយតិចធ្វើច្រើន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ និងកោតសរសេរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរយៈពេល១០០ថ្ងៃ នៃការខិតខំបន្តនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ បានកសាង ពិសេសក្នុងវិស័យទេសចរណ៍ ដែលឯកឧត្តមបានទទួលដឹកនាំបន្តពីអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សម្តេចមើលឃើញថា ក្នុងរយៈពេល១០០ថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី មិនមែននៅស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន មិនសូវលឺនិយាយទេ ប៉ុន្តែឃើញចុះទៅជួបសហគមន៍កំពង់ភ្លុក បឹងទន្លេសាប […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអាចឱ្យសេដ្ឋកិច្ចពឹងផ្អែកតែលើវិស័យណាមួយបានទេ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ពោលគឺយើងមិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ បើបែកពងមាន់នោះយើងនឹងគ្មានអ្វីហូរ។ ដូច្នេះ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា យើងមិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេស​ចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]

រដ្ឋមន្ត្រីអប់រំ ប្តេជ្ញាប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ ៥០០ ទៅ ១០០០ ឱ្យក្លាយជាសាលារៀនគំរូ ក្នុងរយៈពេលពីរឆ្នាំខាងមុខ

នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន រួមមាន៖ ក្រុមនាយកសាលាល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, […]

ក្រសួងពីរ បន្តកិច្ចសហការរួមគ្នាការពារសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋ

ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងបន្តកិច្ចសហការរួមគ្នាបន្ថែមទៀត ក្នុងគោល​បំណង​ចូលរួមចំណែកការពារសុខសន្តិភាព និងសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋប្រកបដោយកិត្យា​នុភាព។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាមួយតំណាងនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី0១ ខែធ្នូ […]

ព្រះមហាក្សត្រ ស្ងើចសរសើររាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់សុខុមាលភាពប្រជាជន ស្របតាមអភិក្រម «មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជ​សារ​ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិ​បាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ […]

ប្រធានរដ្ឋសភាកម្ពុជា ប្រាប់ពីមូលហេតុដែលជ្រើសរើសប្រទេសវៀតណាម ជាដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពដំបូងគេបង្អស់

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា​បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាមពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងថ្ងៃទី២នៃដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (VUONG […]

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រដល់ការបន្តរៀបចំលំហាត់រួមគ្រប់កម្រិត និងប្រភេទទ័ព កម្ពុជា-ថៃ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម សុធីន ខ្លាំងសែង (SUTIN KLUNGSANG) រដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម សុធីន ខ្លាំងសែង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូប ឯកឧត្តម […]