គយបំភ្លឺថា​សាច់បង្កកនាំចូល ៣៧០តោន មានពន្ធអាករត្រឹមត្រូវតាមច្បាប់​និងពុំទាន់ហួសកាលបរិច្ឆេទប្រើប្រាស់នោះឡេីយ

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នាពេលថ្មីៗកន្លងមកនេះ កត់សម្គាល់ឃើញមានការចុះផ្សាយតាមសារព័ត៌មាន និងតាមប្រព័ន្ធបណ្ដាញសង្គមមួយចំនួន អំពីការចុះត្រួតពិនិត្យឃ្លាំងត្រជាក់មួយកន្លែង ដែលមានទីតាំងនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលនៅក្នុងឃ្លាំងនោះមានរក្សាសាច់បង្កកចម្រុះប្រមាណ ៣៧០ តោន ហើយករណីនេះ ត្រូវបានបុគ្គលមួយចំនួនបានលើកឡើងថា ជាសាច់ដែល “នាំចូលគ្មានច្បាប់” ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) ចាត់ទុកការលើកឡើងដោយគ្មានការទទួលខុសត្រូវបែបនេះ មិនត្រឹមតែផ្ទុយពីការពិតទេ តែអាចជាការមានចេតនាធ្វើឲ្យមានការយល់ច្រឡំ និងវឹកវរក្នុងសង្គមតាមរយៈការផ្សព្វផ្សាយ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាថា​តំបន់អភិវឌ្ឍន៍រុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងដ៏សំខាន់មួយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសធានាជូនប្រជាពលរដ្ឋថា​តំបន់អភិវឌ្ឍន៍ធម្មជាតិ​រុនតាឯក នឹងបន្តរីកចម្រើនទៅជាក្រុងមួយ។ សម្តេចកត់សម្គាល់ថា ចាប់តាំងពីការដាក់គ្រឿងចក្រឈូសឆាយដំបូងមកដល់ពេលនេះ តំបន់រុនតាឯកបានរីកចម្រើនគួរឲ្យកត់សម្គាល់ទៅហើយ ហើយទម្រាំ ២ ៣ឆ្នាំ ៥ឆ្នាំទៅមុខទៀត ហេដ្ឋារចនាសម្ព័ន្ធកន្លែងនេះបន្តរីកចម្រើនទៅជាក្រុងមួយ ដែលសំខាន់។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងនៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយ ប្រជាពល​រដ្ឋ តំបន់១ តំបន់២ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រវាងប្រាសាទ និងប្រជាជន រាជរដ្ឋាភិបាលយកទាំងពីរ

“រវាងប្រាសាទ និងប្រជាជន តើរដ្ឋាភិបាលយកមួយណា? ចម្លើយស្រួល តែវាលំបាក, ស្រួលត្រង់ថាយើងរើសទាំងពីរ ព្រោះផ្ទះកេរ្តិ៍តំណែលដូនតា និងប្រជាពលរដ្ឋយើង ត្រូវតែជាអាទិភាពធំដាច់ខាតបស់រដ្ឋាភិបាល។ ប៉ុន្តែអ្វីដែលលំបាក តើយើងត្រូវសម្រេចភារកិច្ចយ៉ាងណា? កំណើនប្រជាជននាពេលខាងមុខ អាចនឹងជាហានិភ័យដល់តម្លៃបេតិកភណ្ឌដែលអាចត្រូវបានដកចេញពីបញ្ជីយូណេស្កូ”។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅតំបន់​១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក […]

ប្រមុខរដ្ឋាភិបាល ស្នើជប៉ុនពិនិត្យលទ្ធភាពបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ ឯកឧត្តម UENO Atsushi បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលតែងចាត់ទុកអ្នករាយការណ៍ពិសេស UN ជាដៃគូសន្ទនាអំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា

នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងសហការី ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព ។ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក […]

អតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី កត់សម្គាល់កម្ពុជាទើបចេញផុតពីសង្គ្រាម តែអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ ឯកឧត្តម George Yeo Young-Boon អតីតរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី និងសហការី ចូលជួបសម្តែងការគួរ​​សម នៅវិមានសន្តិភាព ។ ឯកឧត្តមអតីតរដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបង្ហាញនូវភាពរីករាយដែល […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន BUCG បន្តរួមចំណែកអភិវឌ្ឍក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ និងផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) ដែលជាក្រុមហ៊ុនសំណង់រដ្ឋចិនខ្នាតធំ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព។ […]

ប្រមុខរាជរដ្ឋាភិបាល រង់ចាំសមិទ្ធផលជាក់ស្តែងរបស់គណបក្សនីមួយៗ ខណៈមានការបើកទូលាយទាំងសិទ្ធិ ផ្តល់ទាំងថវិកា

«កាលពីអាណត្តិមុន ប្រតិភូគណបក្សនីមួយៗ នៅពេលដែលចុះបេសកកម្មនៅឯមូលដ្ឋាន៖ ១.ត្រូវសុំលិខិតបេសក​កម្មពីលេខាធិការដ្ឋាន ២.ត្រូវស្នើសុំថវិកាតាមរយៈលេខាធិការដ្ឋានទៅរាជរដ្ឋាភិបាលក្នុងមួយករណីៗ អញ្ចឹងកាលនោះមាន ១៦គណបក្ស ហើយបទពិសោធន៍ឥលូវនេះ យើងពង្រីកឱ្យលំហឯករាជ្យអធិបតេយ្យភាព ដើម្បីប្រតិភូគណបក្សនីមមួយៗ ព្រោះមានដល់ ២៩គណបក្ស។ អញ្ចឹងយើងមានលទ្ធភាពទូលាយ គឺមិនចាំបាច់ត្រូវការលិខិតសុំបេសកកម្ម ឬសុំលុយសម្រាប់បេសកម្មនីមួយៗទេ គឺរាជរដ្ឋាភិបាលបានផ្តល់ថវិកា ៤លានរៀលក្នុងមួយខែ ដល់ប្រតិភូគណបក្សនីមួយៗ យកទៅចាត់ចែងដោយស្វ័យទទួលខុសត្រូវ»។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ឈឹម ផលវរុណ ប្រធានលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅក្នុងសន្និសីទព័ត៌មានបង្ហាញលទ្ធផលកិច្ចប្រជុំលើកដំបូងនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ […]

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់ The Cambodia Daily

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសបដិសេធ ជុំវិញសារព័ត៌មាន​អនឡាញ The Cambodia Daily បានចុះផ្សាយអត្ថបទមួយក្រោម ចំណងជើងថា «មន្ត្រីទម្លាយថា បក្សប្រជាជនកម្ពុជាតម្រូវឱ្យសមាជិកគណៈកម្មាធិការកណ្តាល បង់លុយម្នាក់ៗរាប់ម៉ឺនដុល្លារ» ដោយចុះផ្សាយថា «មានមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃជាច្រើនរូប មិនសប្បាយចិត្ត…» ជាព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិច។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធដាច់អហង្ការចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញនិរទេសខុសច្បាប់នេះ និងសូមបញ្ជាក់ជូនថា ព័ត៌មានដែលមានចរិតញុះញង់ បង្កប់ដោយកលល្បិចនេះ គ្មានអ្វីក្រៅពីចេតនាដ៏កខ្វក់ក្នុងការបំផុសបំផុល […]

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឲ្យមន្ត្រីសិក្សាស្រាវជ្រាវជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធ៌មនៅតាមតំបន់ការពារធម្មជាតិ

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងពិធីបិទសិក្ខាសាលា ស្តីពី «ការត្រួតពិនិត្យការងារឆ្នាំ២០​២៣ និងការរៀបចំផែនការសកម្មភាព ជាយុទ្ធសាស្រ្តសម្រាប់គ្រប់គ្រង តំបន់ការពារធម្មជាតិ ឆ្នាំ២០២៤​-​២០២៨» នៅព្រឹកថ្ងៃពុធទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានមានប្រសាសន៍ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីឧទ្យានុរក្សទាំងអស់ ឱ្យបន្តខិតខំអនុវត្តឱ្យ បានកាន់តែល្អប្រសើរបន្ថែមទៀត នូវរាល់តួនាទីភារកិច្ចរបស់ខ្លួន និងចូលរួមដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយភាពម្ចាស់ការ មនសិកាវិជ្ជាជីវៈ ការទទួលខុសត្រូវ […]