វេទិកាសន្តិភាពកម្ពុជា៖ ការបារម្ភរបស់ក្រុមអង្គការបរទេសមួយចំនួនតូច មិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតរបស់កម្ពុជា

វេទិកាសន្តិភាពកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣​ ចេញសេចក្តីថ្លែងការណ៍ឆ្លេីយតបទៅនឹងលិខិតចំហរបស់ក្រុមអង្គការបរទេសមួយចំនួនតូច ស្តីពីការព្រួយបារម្ភ ការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជា។ វេទិកាសន្តិភាពកម្ពុជា កត់សម្គាល់ឃើញថា ក្រុមអង្គការបរទេសមួយចំនួនតូច ដែលតាំងខ្លួនជាអង្គការសិទ្ធិមនុស្ស​អន្តរជាតិ បានចេញលិខិតចំហ សម្ដែងការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិប​តេយ្យធ្ងន់ធ្ងរនៅ កម្ពុជា ពិសេសបានសង្កត់ធ្ងន់ថា កម្ពុជាកំពុងធ្លាក់ចូលទៅរបបផ្តាច់ការ ក្រោយពីរៀបចំការបោះឆ្នោតសកលឆ្នាំ២០២៣។ វេទិកាសន្តិភាពកម្ពុជា សោកស្តាយចំពោះលិខិតចំហខាងលើ ដែលបានលើកឡើងពុំមានការផ្ទៀងផ្ទាត់ព័ត៌មានត្រឹមត្រូវ ដែលមិនបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពពិតរបស់កម្ពុជា ការអះអាងអំពីការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះប្រជាធិ […]

រួសរាន់! រដូវត្រីត្រូវ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូនេះ

ក្នុងរដូវនេសាទឆ្នាំ២០២៣-២០២៤ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រដ្ឋបាលជលផលអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក […]

នាយករដ្ឋមន្ត្រីជប៉ុន សន្យាបន្តធ្វើការជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តី នៃប្រទេសជប៉ុន ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ឯកឧត្តម […]

ចាប់ពីដើមឆ្នាំ២០២៤តទៅ ពលករខ្មែរនៅក្រៅប្រទេស អាចធ្វើលិខិតឆ្លងដែននៅស្ថានទូតខ្មែរបានហើយ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម ក្នុងការសម្របសម្រួលដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលករដែល​ធ្វើការនៅក្រៅប្រទេសទាំងនោះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ​មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទា​ជនរងគ្រោះ ប៉ោយប៉ែត នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣។ ឯកឧត្តម បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ […]

កម្មវិធីគោលនយោបាយអាទិភាពទី៦ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មគ្រប់ឃុំ-សង្កាត់ កំពុងអនុវត្តយ៉ាងស្វាហាប់

កម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្នុងការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្ម នៅគ្រប់ឃុំ-សង្កាត់ ដែលជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីដំបូង កាលពីថ្ងៃទី២៤ សីហា ២០២៣ បាននិងកំពុងអនុវត្តយ៉ាងស្វាហាប់ និង​យក​ចិត្តទុកដាក់ខ្ពស់ ពីសំណាក់ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ២០២៣ ចំនួន ២៥០នាក់ […]

ក្រុមហ៊ុនជប៉ុន KOJIMA គ្រោងពង្រីកការវិនិយោគក្នុងវិស័យកសិកម្មនៅកម្ពុជាសម្រាប់នាំចេញ និងគម្រោងបង្កើតភូមិខ្មែរក្នុងខេត្តកាណាហ្គាវ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. នឹងរក្សាការប្តេជ្ញាចិត្ត ការដាក់ក្នុងបេះដូង និងការរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគំតន្ត្រីអបអរខួប​ទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. ដែលបានប្រព្រឹត្តទៅ នាល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក ដោយមានការចូលរួមទស្សនាពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. រួមទាំងសាធារណជនយ៉ាងច្រើនកុះករ។ ស្ថិតក្នុងបរិយាកាសដ៏មានអត្ថន័យនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ជាមួយសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការប្រារព្ធខួប […]

មកដឹងពីល្បិចឆបោកថ្មី! ប្រយ័ត្នទឹកភ្នែក ដោយសារស្កេនបាញ់ស្រួលៗ

បច្ចុប្បន្នយើងសង្កេតឃើញថា ការប្រើប្រាស់ QR Code មានភាពពេញនិយមយ៉ាងខ្លាំង តួយ៉ាងការស្កេនទូទាត់ប្រាក់ បេីកតំណភ្ជាប់ ស្វែងរកទីតាំង ភ្ជាប់ Wi-Fi ឬទាញយកនូវកម្មវិធីផ្សេងៗ​ ។ល។ ត្បិតការស្កេន QR code មានភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែវាក៏អាចក្លាយជាឧបករណ៍សម្រាប់ក្រុមឧក្រិដ្ឋជនប្រើប្រាស់ជាមធ្យោបាយក្នុងការវាយប្រហារលើទូរស័ព្ទដៃរបស់អ្នកប្រើប្រាស់ផងដែរ។ ក្រុមការងារបច្ចេកទេសនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានបង្ហាញល្បិចឆបោកថ្មី ដែលក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់ជាវិធីសាស្រ្តថ្មី ហៅថា “Quishing”​ ។ “Quishing”​ […]

ថ្នាក់ដឹកនាំកម្ពុជា ឡាវ និងវៀតណាម ពិភាក្សាពីប្រយោជន៍ជាតិ និងប្រជាជនប្រទេសទាំងបី ក្នុងជំនួបអាហារពេលព្រឹកនៅជប៉ុន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងជំនួបអាហារពេលព្រឹក ពិភាក្សាការងាររវាងនាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ-វៀតណាម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងបី បានវាយតម្លៃខ្ពស់ចំពោះជំនួបជាលក្ខណៈត្រីភាគី នាឱកាសនេះ ដែលរួមចំណែកដល់ការថែរក្សាមិត្តភាពជាប្រពៃណី និងការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការវាងប្រទេសទាំងបី ឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ និងគ្រប់កម្រិត រួមមានជាអាទិ៍៖ […]

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំឲ្យសិក្សាលទ្ធភាពផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) ណែនាំដល់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម សិក្សាលទ្ធភាពក្នុងការរៀបចំការផ្តល់សេវាអត្រានុកូលដ្ឋាន សេវាចុះបញ្ជីស្នាក់នៅ និងអត្តសញ្ញាណកម្ម តាមយន្តការច្រកចេញចូលតែមួយនៅគ្រប់ថ្នាក់ ពោលគឺថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់​ រាជធានី ខេត្ត និងនៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ការណែនាំនេះ […]