សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានពិតដល់ពលរដ្ឋ និងនាំបញ្ហារបស់ពលរដ្ឋមកកាន់រដ្ឋាភិបាល

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានពិតដល់កប្រជាពលរដ្ឋ និងនាំយកព័ត៌មានដែលជាបញ្ហារបស់ប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបានទាន់ពេលវេលា។ សម្តេចធិបតីបានណែនាំបែបនេះ ក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ឆ្នាំ២០២៣ នៅថ្ងៃទី២១ ខែធ្នូនេះ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក)ធ្វើឡើងក្រោមប្រធានបទ«វិជ្ជាជីវៈ និងក្រមសីលធម៌សារព័ត៌មាន»។ ក្នុងអង្គវេទិកាលើកទី២០នេះ សម្តេចធិបតី បានផ្ញើសារលិខិតផ្តល់អនុសាសន៍មួយចំនួនដើម្បីជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ […]

អង្គភាពជួរមុខ ប.ស.ស. នឹងចុះស្រាវជ្រាវសហគ្រាសប្រើកម្មករនិយោជិត មិនចុះបញ្ជី

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈ ប្រកាសថា ឆ្នាំ២០២៤ ខាងមុខនេះ អង្គភាពជួរមុខនៃ ប.ស.ស. នឹងចុះស្រាវជ្រាវជាបន្ទាន់ចំពោះសហគ្រាសដែលមានប្រើកម្មករនិយោជិត ហើយមិនចុះបញ្ជីជាមួយ ប.ស.ស.។ ឯកឧត្តម ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទីនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងក្នុងកិច្ចប្រជុំផ្ទៃក្នុង ប.ស.ស. កាលពីនៅថ្ងៃទី១៨ ខែធ្នូថា ការរក្សាឱ្យបាននូវជំហរការពារផលប្រយោជន៍បងប្អូនកម្មករនិយោជិត តម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធនៃ […]

ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គ្រោងបញ្ចប់នៅដើមឆ្នាំ២០២៤

ប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម លោក Chitranjan Kumar ឱ្យដឹងថា ដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គឺធ្វើតាមបច្ចេកទេសអាណាស្ទីឡូ ដោយរើគំនរថ្មខ្លោងទ្វារទាំងមូលដែលដួលរលំបាក់បែក ដើម្បីស្វែងរកទីតាំងដើមឡើងវិញ។ ប្រធានគ្រប់គ្រងការដ្ឋានរូបនេះបន្តទៀតថា ការងាររយៈពេលជាច្រើនខែមកនេះ ក្រុមការងារជួសជុលបានពង្រឹងគ្រឹះ និងរៀបចំរចនាសម្ពន្ធនៃខ្លោងទ្វារទាំងមូលឡើងវិញ។ ស្វែងរកថ្មដែលបានបាត់មកដាក់នៅតាមទីតាំងដើម។ រីឯ ទីតាំងដែលបាត់បង់ថ្ម ឬថ្មខូចខាត គឺដាក់បន្ថែមថ្មថ្មីជំនួសដើម្បីទល់ទ្ររចនាសម្ពន្ធផ្សេងៗ។ បច្ចុប្បន្ន ក្រុមការងារបានខិតខំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដោយបានសម្រេច៦០ភាគរយហើយ។ លោក Chitranjan Kumar បញ្ជាក់ទៀតថា […]

ហៅមកអប់រំ! មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ប្រើពាក្យសម្ដី កាយវិការមិនសមរម្យជាមួយពលរដ្ឋ

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការបង្ហោះវិដេអូមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើស្រាវជ្រាវករណីនេះ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បញ្ជាក់ថា តាមពិតជាក់ស្តែងមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលគាត់សម្រាកពីការសម្រួល និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏មកទិញទឹកអំពៅញុំ ក៏ជួបជាមួយអ្នកបើកបរម៉ូតូ២នាក់ (ស្រីប្រុស) ធ្វើការថតគាត់ទាំងដែលគាត់មិនមានកាន់វិទ្យុទាក់ទង (អាយឌី) បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ហើយគាត់ក៏សួរទៅអ្នកបើកបរម៉ូតូហេតុអីបានជាថតគាត់ […]

ក្រុមប្រឆាំងបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ

ក្រុមប្រឆាំងនៅជប៉ុន បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ខណៈចលនានយោបាយផ្សងព្រេងជ្រុលនិយមពួកគេ កាន់តែតិចទៅៗ។ បរាជ័យទី១ ទៅលើប្រធានបទ ដែលពួកគេថា មិនទទួលស្គាល់ រដ្ឋាភិបាលកម្ពុជា ហើយឈានទៅដល់ទាមទារសុំឲ្យរដ្ឋាភិបាលជប៉ុន កុំទទួលស្គាល់រដ្ឋាភិបាលកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលនេះជាការបរាជ័យហើយ។ ពួកគេមិនដែលទទួលស្គាល់រដ្ឋាភិបាលកម្ពុជា ម្ដងណានោះទេ ដូចនេះហើយ គឺបន្តមិនទទួលស្គាល់ទៀតចុះ។ ពួកក្រុមប្រឆាំងនេះភ្លេចថា នៅពេលបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក មានប្រជាពលរដ្ឋខ្មែរដែលបានទៅបោះឆ្នោតដែលជ្រលក់ម្រាមដៃខ្មៅ មានចំនួន […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើកកម្ពស់សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន

សម្ដេចធិបតីនាយករដ្ឋមន្ត្រី ផ្ញើសារលិខិតរបស់ជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុក​ដាក់​លើកកម្ពស់ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងជំរុញឱ្យមានការបណ្ដុះបណ្ដាលផ្នែកសារព័ត៌មាន និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប ក៏ដូចជាពង្រឹងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឱ្យអ្នកសារព័ត៌មានបំពេញភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានអនុវត្តនូវការសម្រេចដ៏របស់សម្តេច​តេជោ​ ហ៊ុន សែន […]

ក្នុងនាមជាខ្មែរ! និស្សិត រ៉ិន សុធីប មោទនភាពចំពោះបេសកកម្មដ៏ជោគជ័យរបស់សម្តេចធិបតី នៅជប៉ុន

វត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅប្រទេសជប៉ុន ជាភស្តុតាងថ្មីមួយទៀតបញ្ជាក់ពីសន្ទុះគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ចំពោះការដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងនាមជាប្រជាជនខ្មែរ និស្សិត រ៉ិន សុធីប បានចេញវីដេអូខ្លីមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដើម្បីសម្ដែងនូវការអបអរសាទរចំពោះដំណើរទស្សនកិច្ចដ៏ជោគជ័យរបស់ប្រមុខរាជរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា ទៅកាន់ប្រទេសជប៉ុន។ និស្សិតរូបនេះ បានបង្ហាញមោទនភាព ចំពោះបេសកកម្មសម្តេចធិបតី នៅជប៉ុន ដោយបានបញ្ចេញទស្សនៈផ្ទាល់ខ្លួនថា ថ្វីត្បិតជាដំណេីរទស្សនកិច្ចរយ:ពេលខ្លី តែសម្តេចធិបតីបានចំណាយពេលវេលាយ៉ាងច្រេីន ជាមួយថ្នាក់ដឹកនាំ […]

អ្នកនាំពាក្យ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ណែនាំឱ្យស្រាវជ្រាវម៉ឹងម៉ាត់ ករណីគ្រោះថ្នាក់ចរាចរណ៍ជនបង្ករួចខ្លួន

ករណីគ្រោះថ្នាក់ចរចរណ៍បង្កឡើងដោយជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ហើយបានធ្វើឱ្យបុរសម្នាក់បាត់បង់ជីវិតនោះ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ណែនាំឱ្យព្រះរាជអាជ្ញារាជធានីភ្នំពេញ ធ្វើការពិនិត្យ ស្រាវជ្រាវ និងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់តាមផ្លូវច្បាប់។ នេះបើការឲ្យពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា ថ្មីៗនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត​១គ្រឿង ម៉ាក Jeep overland ពាក់ស្លាកលេខ ភ្នំពេញ​ […]

ភ្ញៀវទេសចរជិត៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

រយៈពេល១០ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល កំពុងពិនិត្យលទ្ធភាពបង្កើតសួនឧស្សាហកម្មកម្ពុជា-ជប៉ុន

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមី (Minebea) ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ក្នុងឱកាសនៃជំនួបនេះ លោក កៃនុម៉ា […]