រឿងព្រំដែន! អភិបាលខេត្តឧត្តរមានជ័យ អះអាងថា មិនមានអ្នកណារំលោភបំពានអ្នកណាទេ

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានមានប្រសាសន៍ថា កងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវសាមគ្គីគ្នាមានការអីទំនាក់ទំនងគ្នាល្អ ក្នុងនោះមិនមានអ្នកណារំលោភបំពានអ្នកណាទេ ឯរឿងព្រំដែនទុកឲ្យគណៈកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ។ ឯកឧត្ដមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់អញ្ជើញមកលេងប្រាសាទតាមាន់ សូមអញ្ជើញមកទស្សនាប្រាងប្រាសាទដែលជាមរតកដូនតាយើង ដើម្បីផ្តល់កម្លាំងចិត្តដល់កងទ័ពយើងផងដែរ។ ការលើកឡើងរបស់អភិបាលខេត្តឧត្តរមានជ័យ ក្នុងពេលចុះសួរសុខទុក្ខកងកម្លាំងឈរជើងនៅទិសប្រាសាទតាមាន់ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់កងកម្លាំង ដែលឈរជើងនៅទិសប្រាសាទតាមាន់ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ […]

បណ្ឌិត គិន ភា៖ ល្មមដល់ពេលវេលាដែលត្រូវព្យាបាលដំបៅសង្គមនេះហើយ!

បញ្ហាសង្គមយើងបច្ចុប្បន្នប្រៀបដូចជាដំបៅដែលកើតនៅលើសារពាង្គកាយយើង គឺនៅកើតនៅលើអវៈយាវៈនិងដងខ្លួនទាំងមូល។ បើមិនព្រមព្យាបាលដំបៅសង្គមនេះទេ ថ្ងៃណាមួយរាងកាយទាំងមូលនឹងស្លាប់។ កុំមើលងាយកមរមាស់ឱ្យសោះ បើវាកើតពេញដងខ្លួន ក៏វារំខានអ្នកមិនអាចសម្រាកបានដែរ នោះមិនទាន់គិតដល់ដំបៅងារដែលមានជាច្រើនកន្លែងទៀតផង។ សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ពួកគេមិនមានការគួសមផង ចុះទម្រាំប្រជាពលរដ្ឋធម្មតា តើឥរិយាបទពួកគេបែបណា?ដើម្បីប្រកែកយកឈ្នះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហោះសកម្មភាពកន្លែងកើតហេតុដោយគ្មានក្រមសីលធម៌ ហើយបង្ហោះតែមួយកំណាត់ ដែលគិតថាខ្លួនមានប្រៀប។ ពួកគេមិនបានបង្ហោះសកម្មភាពទាំងមូលទេ។ សកម្មភាពរបស់នគរបាលចរាចរណ៍បែបនេះ មិនបង្ហាញពីការអនុវត្តប្រកបដោយក្រមសីលធម៌ សីលធម៌ និងវិជ្ជាជីវៈនោះទេ។ ពួកអស់លោកកំពុងតែរុញឱ្យរាជរដ្ឋាភិបាលបាក់មុខ ក្រសួងមហាផ្ទៃបាក់មុខ និងអគ្គស្នងការដ្ឋាននគរបាលជាតិបាត់មុខហើយ។ […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ការកែទម្រង់រដ្ឋបាលសាធារណៈ នឹងរួមចំណែកសន្សំសំចៃថវិកាជាតិ

ក្នុងសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍» នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់គុណតម្លៃមួយចំនួន ដែលចេញពីដំណើរការនៃការកែទម្រង់រដ្ឋបាលសាធារណៈ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាយន្តការមួយដែលចូលរួមកែលម្អស្ថានភាពរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងមន្ត្រីកាន់តែប្រសើរ ចាប់តាំងពីដំណាក់ដំបូងនៃការជ្រើសរើសមន្ត្រីតាមរយៈការប្រឡងប្រជែងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព […]

បណ្ឌិត សុខ ទូច ត្រូវប៉ូលិសដៀល និងស្រែកគំហកដាក់ថា «ហែងស្អីបានមកបញ្ជាកងកម្លាំង» រឿងវាស់ជាតិអាល់កុល

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គមរៀបរាប់ពីការឈ្លោះទាស់ទែងគ្នាជាមួយប៉ូលិសចរាចរណ៍ រឿងវាស់ជាតិអាកុលពេលយប់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងសំណេរនោះ ឯកឧត្តមបានឲ្យដឹងថា ក្នុងត្រូវប៉ូលិចចរាចរណ៍ដៀល និងកំហកដាក់ទៀតផង។ បណ្ឌិត សុខ ទូច បានរៀបរាប់លើហ្វេសប៊ុកដូច្នេះថា៖ «ក្រោយពីចុះស្រាវជ្រាវអស់រយ:ពេល៣ថ្ងៃ ដើរឡើងភ្នំផង បើកឡានផង មកដល់ភ្នំពេញយប់ទៅហើយ ប៉ុន្តែរីករាយណាស់បានទៅដល់ទីដៅដែលគ្រោងទុក និងបានណាត់អ្នកប្រវត្តិសាស្រ្តប្រជុំថ្ងៃស្អែក បន្ទាប់មកក៏បានចូលហូបបាយ និងបានហូបបីយ៉ែមួយកំប៉ុងប៉ុណ្ណោះដើម្បីរំសាយការហត់នឿយ ហូបរួចបានបើកឡានជូនមន្រ្តីដែលទៅជាមួយទៅយកម៉ូតូនៅកន្លែងធ្វើការ ទើបចេញដំណើរមកផ្ទះនៅបាសិត នៅតាមផ្លូវមកផ្ទះបានជួប […]

ប្រធានរដ្ឋសភាកម្ពុជា ប្រាប់គណៈប្រតិភូសភាសហរដ្ឋអាមេរិកថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យមិនអាចនាំចេញពីប្រទេសមួយទៅប្រទេសមួយទៀតបានទេ។ វាត្រូវតែកើតចេញពីក្នុងប្រទេស ដោយស្របតាមបរិបទជាតិ ប្រវត្តិសាស្រ្ត តម្លៃសង្គម ប្រពៃណីវប្បធម៌ និងប្រព័ន្ធនយោបាយរបស់ប្រទេសនីមួយៗ។ សម្តេចបានលើកឡើងបែបនេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសភាទំាងពីរគណបក្ស របស់សហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម ជីមី ផេនីតា (Jimmy Panetta) សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា នៅក្នុងពេលដែលគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ […]

កងទ័ពជើងគោកឥណ្ឌា ផ្តល់ជំនួយប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត តាមសំណើរបស់នាយករដ្ឋមន្រ្តីកម្ពុជា

ប្រព័ន្ធហ្វឹកហ្វឺនអាវុធថ្មើរជើងសិប្បនិមិត្ត ជាជំនួយរបស់ កងទ័ពជើងគោកឥណ្ឌា ជូន ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ គឺជាការគាំទ្រដល់ដំណើរការទំនើបកម្មវិស័យការពារជាតិរបស់កម្ពុជា។ នេះបើតាមការឲ្យដឹងពីកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុង […]

ព្រះមហាក្សត្រ៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និងស្ថិរភាពសង្គមល្អប្រសើរ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ។ ព្រះរាជបន្ទូល ព្រះករុណា ព្រះមហាក្សត្រ ក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និងវិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្រ្តាស្លឹករឹតខ្មែរ […]

សម្តេច ឃួន សុដារី ប្រាប់ឲ្យសកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក ដើម្បីទប់ស្កាត់រាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ក្រុមជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានណែនាំដល់សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនា ដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលព្រឹកថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។ ក្នុងឱកាសនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឭ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយប្រើឈ្មោះ និងរូបសម្តេច បិទជាបន្ទាន់

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រកាសឲ្យបុគ្គលបង្កើតគណនី Telegram ក្លែងក្លាយ ដែលយកឈ្មោះ និងរូបសម្តេច ត្រូវបិទជាបន្ទាន់។ តាមរយៈបណ្តាញសង្គមផ្លូវការនៅយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចតេជោ បានឲ្យដឹងថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សង្វេគលោក សម រង្ស៊ី ដែលជាមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានសម្តែងការអាណិត និងសង្វេគលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា ដែលមនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង។ សម្តេចបវរធិបតី បានសរសេរនៅលើបណ្តាញសង្គម ជាមួយនឹងការចែករំលែកវីដេអូ ប្រតិកម្មរបស់ស្រ្តីម្នាក់ចំពោះ លោក សម រង្ស៉ី យ៉ាងដូច្នេះថា៖ «ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជា លោក សម រង្ស៊ី […]