សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ គណៈប្រតិភូកីឡាគុនខ្មែរសហរដ្ឋអាមេរិក ដឹកនាំដោយ ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្តិភាព។ ក្នុងឱកាសនេះជំនួប, ឯកឧត្តម វ៉ា សុធា ប្រធានប្រតិភូនៃស្ថានីយទូរទស្សន៍ថោនបានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាព ក្នុងការរៀបចំការប្រកួតប្រដាល់គុនខ្មែរ នៅស្ថានីយទូរទស្សន៍ថោន (TOWN) ដោយបានរៀបចំការប្រកួតពី […]
Author: Phea ra
ធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Mariam J. Sherman នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា, វៀតណាម និងឡាវ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥, នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី បានចូលជួបសម្ដែងការគួរសម […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកងទ័ពជើងគោកកម្ពុជា និងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង (Nguyen Truong Thang) មេបញ្ជាការបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកឧត្តមសេនីយ៍ទោ ង្វៀន ជឿងថាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក […]
សម្តេច ឃួន សុដារី៖ វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានមានប្រសាសន៍លើកឡើងថា វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាឈ្នះ-ចាញ់ ដែលកំណត់ឧត្តមភាពនៃការប្រកួតប្រជែងរបស់កម្ពុជា និងការសម្រេចបាន នូវចក្ខុវិស័យ ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេស មានចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០។សម្តេចបានមានប្រសាសន៍លើកឡើងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវេទិកាផ្សព្វផ្សាយ ស្តីពី«វឌ្ឍនភាព នៃវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ […]
សម្ដេចតេជោ ហ៊ុន សែន កំពុងមានទុក្ខធ្ងន់ពីរក្នុងពេលតែមួយ និងបានត្រៀមទទួលការឈឺចាប់នេះរួចហើយ
សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥នេះ កំពុងមានទុក្ខជាទម្ងន់ ខណៈពេលនេះភរិយារបស់សម្ដេច គឺសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវវះកាត់ និងម្ខាងបងប្រុសទីមួយរបស់សម្ដេច មិនអាចឆ្លងផុតពីការលាចាកលោកក្នុងពេលខ្លីខាងមុខនេះបានឡើយ»។ នេះបើតាមការអះអាងរបស់សម្ដេចតេជោនៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកនេះ។ ខាងក្រោមនេះ ជាសំណេរទាំងស្រុងរបស់សម្ដេចតេជោ ហ៊ុន សែន៖ «ពេលនេះ ខ្ញុំពិតជាកំពុងមានទុក្ខធ្ងន់ ម្ខាងភរិយាត្រូវវះកាត់។ បើទោះជាឆ្លងផុតដំណាក់ការគ្រោះថ្នាក់មកដល់សុវត្តិភាពហើយក៏ដោយ តែក្នុងឋានៈជាស្វាមីនៅតែមានកង្វល់ […]
ក្រុមអ្នកជំនាញធ្វើកំណាយ ដើម្បីជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលាឱ្យដំណើរការល្អឡើងវិញ
ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ស្ថិតនៅភូមិបឹងមាលា ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ការធ្វើកំណាយសិក្សាស្រាវជ្រាវនេះ ជាគម្រោងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីរៀបចំជួសជុល និងស្ដារប្រព័ន្ធផ្លូវទឹករបស់ស្ពានហាលខាងលិចនៃប្រាសាទបេងមាលា ឱ្យដំណើរការល្អឡើងវិញ ដើម្បីនាំយកទឹកតាមកសិន្ធុទៅបំពេញវាលផ្ទី ស្ថិតនៅខាងកើតប្រាសាទ(ជាសំណង់រក្សាទឹក សព្វថ្ងៃគេនិយមហៅ បារាយណ៍)។ លោក ខៀវ ច័ន្ទ បុរាណវិទូ ដែលគ្រប់គ្រងការដ្ឋាននៅប្រាសាទបេងមាលា បានឱ្យដឹងថា ការធ្វើកំណាយសង្គ្រោះនៅស្ពានហាលខាងលិចរបស់ប្រាសាទបេងមាលា ក្នុងបំណងស្វែងយល់ពីស្ថានភាពគ្រឹះ ស្ថានភាពបាតកសិន្ធុ និងដីកកក្រោមស្ពាន […]
សម្តេចតេជោប្រមុខរដ្ឋស្តីទី អញ្ជើញបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ជូនសម្តេចពិជ័យសេនា និងសម្តេចកិត្តិសង្គហបណ្ឌិត
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូនសម្តេចពិជ័យសេនា ទៀ បាញ់ និងជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៦ ខែមីនាឆ្នាំ២០២៥ បានបញ្ជាក់ថា ការត្រាស់បង្គាប់នេះ គឺដោយ ព្រះករុណាបានទ្រង់យល់ សម្តេចពិជ័យសេនា […]
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មោទនភាពចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ មានមោទនភាព ចំពោះការបោះជំហានឆ្ពោះទៅមុខនៃវិស័យមុខងារសាធារណៈ និងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលបាននិងកំពុងចូលរួម ចំណែកដល់ការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានចាំបាច់ក្នុងការជំរុញល្បឿននៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងបែបនេះ ក្នុងពិធីបើក «សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ» នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅ ដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។ […]
ថ្មអារកម្ពុជា ក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន
ថ្មអារកម្ពុជាបានក្លាយជាថ្មពេញនិយមនៅទីផ្សារប្រទេសចិន និងបន្តនាំចេញទៅអាមេរិកនិងជប៉ុន សម្រាប់ប្រាស់ក្នុងវិស័យសំណង់ (ក្រាលចិញ្ចើមថ្នល់ ក្នុងផ្ទះ ចង្ក្រានបាយ បន្ទប់ទឹក។ល។) ម៉ុង ក្តារមឈូស និងស្លាកព្រលឹង។ថ្មអារកម្ពុជាមានលក្ខណៈស្អាត តម្លៃធូរថ្លៃ សូមបងប្អូនយើងជួយគាំទ្រផលិតផលក្នុងស្រុក។ នេះបើតាមការឲ្យដឹងពីឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ គួរបញ្ជាក់ថា សមាគមថ្មអារកម្ពុជាបាន នាំយកផលិតផលថ្មអារធម្មជាតិរបស់ប្រទេសកម្ពុជា ចូលរួមពិព័រណ៍តថ្មអន្តរជាតិ ហ្សាមែន លើកទី២៥ […]
រឿងអាមេរិកដាក់កម្ពុជាក្នុងបញ្ជីលឿង! សម្តេចតេជោ ហ៊ុន សែន ថាមិនចាំបាច់កើតទុក្ខទេ សំខាន់យើងប្រឹងកសាងប្រទេសយើងឲ្យរឹងមាំឡើង
រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណារឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង ៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។ ផែនការពណ៌លឿង ទឹកក្រូច និងក្រហម របស់សហរដ្ឋអាមេរិកនេះ បាននិងកំពុងក្លាយជាប្រធានបទថ្មី សម្រាប់អ្នកតាមដានស្ថានការណ៍យកមកជជែកវែកញ៉ែក នៅលើបណ្ដាញសង្គមមួយចំនួនទូទាំងពិភពលោកនិយាយជារួម និងសម្រាប់កម្ពុជា និយាយដោយឡែក។ ជុំវិញបញ្ហានេះដែរ អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចូលខំមិនសាកសួរទស្សនៈយល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផងដែរ។ ឆ្លើយតបនឹងសំណួរនេះ […]