ករណីឃាតកម្មលោក លឹម គីមយ៉ា គឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួន ហើយចោទមកលើសម្តេចហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា?

ករណីអំពើឃាតកម្មលោក លីម គីមយ៉ា អតីតមន្រ្តីជាន់ខ្ពស់របស់បក្សសង្គ្រោះជាតិកូតាបក្សសិទ្ធិមនុស្ស បើតាមមើលសាច់រឿងគឺជាការរៀបចំឡើងដោយលោកសម រង្សុី និងក្រុមខ្លួនហើយទម្លាក់រឿងនេះចោទមកលើលោកហ៊ុន សែន និងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ។ មានកត្តាមួយចំនួន ដែលយើងទាញមកធ្វើជាទឡ្ហីករណ៍ដូចតទៅ ៖

១- បើតាមសំដីលោកសេរី សុខុម ដែលជាមនុស្សជំនិតរបស់លោក សម រង្សុីនៅសហរដ្ឋអាមេរិកបាននិយាយក្នុងបណ្តាញសង្គមរបស់ខ្លួន គឺ លោក លីម គីមយ៉ា គឺមនុស្សដែលសម រង្សុីស្អប់បំផុត ដោយសារតែលោក គីមយ៉ា បានវ៉ៃប្រហារមកលើខ្លួន និងជាអ្នកបំបែកបំបាក់ក្រុមរបស់គេ ។

២- លោក សម រង្សុី បានបង្កើតចលនាជាតិតស៊ូ យករូបមន្តផ្ការីកឲ្យប្រជាជនកម្ពុជាធ្វើតាមប្រជាជនប្រទេសសុីរី និងបង់ក្លាដែស ។ សម រង្សុីមានផែនការច្បាស់លាស់ ហើយបានធ្វើសកម្មភាពកាន់តែជ្រៅបន្តិចម្តងៗ តាមរយ:ការបង្កើតព័ត៌មានក្លែងក្លាយ ញុះញង់ តាមបណ្តាញសង្គមយ៉ាងសកម្ម ។

៣- សម រង្សុីយកការសម្លាប់លោកលីម គីមយ៉ា ធ្វើជាភស្តុតាងថ្មីបន្ថែម ដើម្បីទាញយកករណីចាស់ៗមួយចំនួនមកភ្ជាប់ឡើងវិញ ដូចជា ការបាញ់សម្លាប់អ្នកសារព័ត៌មានធន់ ប៊ុនលី លោកស្រី ពិសិដ្ឋពីលីកា និងមនុស្សមួយចំនួនទៀត ដើម្បីរុញកំហឹងប្រជាជនក្នុងប្រទេសផង និងដើម្បីបង្ហាញទៅឆាកអន្តរជាតិផង ឲ្យគេមើលឃើញពីភាពឃោរឃៅរបស់លោកហ៊ុន សែន ហ៊ុន ម៉ាណែត និងត្រកូលហ៊ុន ។ ចរិតរបស់លោកសម រង្សុី មិនមែនទើបតែពេលនេះទេ ដែលចាត់ទុកលោក ហ៊ុន សែន ជាគោលដៅបំផ្លាញនោះ គឺគេមានគំនិតតាំងពីឆ្នាំ១៩៩៨មកម្ល៉េះ ។ ផែនការរបស់សម រង្សុីមិនថយក្រោយទេ គេនឹងធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញលោកហ៊ុន សែន ។ ដូច្នេះ ត្រឹមរៀបចំផែនការសម្លាញ់មនុស្សសំខាន់ៗដែលមាននិន្នាការប្រឆាំងលោកហ៊ុន សែន ដើម្បីទម្លាក់កំហុសលើលោកហ៊ុន សែន សម រង្សុីមិនញញើតឡើយ ។

លោក សម រង្សុីមានគំនិតឆ្លាតក្នុងការសម្លាប់មនុស្សដើម្បីចោទហ៊ុន សែន តែសម រង្សុី នៅល្ងង់ ដែលជ្រើសវិធីដ៏ថោកទាប និងសាហាវឃោរឃៅនេះមកធ្វើជាអាវុធខ្លួន ។ សម រង្សុីល្ងង់គឺ ៖
– តើអ្នកណាគេទៅជឿថា លោកហ៊ុន សែន សម្លាប់លោកលីម គីមយ៉ា បើលោកលីម គីមយ៉ា មិនមែនជាមនុស្សឧបសគ្គ ឬ បង្កគ្រោះថ្នាក់ណាមួយដល់ខ្លួនផងនោះ ? ម្យ៉ាងលោក គីមយ៉ា តាំងពីជាប់បម្រាមនយោបាយ៥ឆ្នាំមក លោកមិនដែលមានសកម្មភាពនយោបាយទាល់តែសោះ ហើយប្រជាជនកម្ពុជាក៏ស្គាល់លោកលីម គីមយ៉ាដែរ ។ គ្មានហេតុផលណាមួយ ដែលលោកហ៊ុន សែនទៅសម្លាប់លោកលីម គីមយ៉ានោះទេ ។
– លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត គណបក្សប្រជាជនកម្ពុជាកំពុងដឹកនាំប្រទេស តែត្រូវបានក្រុមលោក សម រង្សុីបាន និងកំពុងដុតកំដៅប្រជាជនកម្ពុជាឲ្យងើបប្រឆំាងតាមរយ:បដិវត្ត ដោយការញុះញង់រាល់ថ្ងៃ ដូចជាការយកបញ្ហាCLV DTA បញ្ហាព្រំដែន បញ្ហាកោះគុត មកធ្វើជាកម្មវត្ថុដុតកំហឹងយ៉ាងសកម្មបែបនេះ រឿងអីលោកហ៊ុន សែនយកសាំងទៅបន្ថែម ? ។ បច្ចុប្បន្ននេះរឿងដែលលោក ហ៊ុន សែនត្រូវធ្វើគឺមានតែការថ្នមស្ថានការណ៍ , ការយកចិត្តប្រជាពលរដ្ឋ , ការប្រយ័ត្នប្រយ៉ែងក្នុងការប្រតិកម្មណាមួយជាមួយអ្នកប្រឆាំងខ្លួន ។
– លោក ហ៊ុន សែន ត្បិតជាមនុស្សសំដីធំ ចិត្តមុត តែលោកហ៊ុន សែន មិនឆោតល្ងង់ធ្វើនយោបាយប្រើគំនិតរាក់កំផែលទៅសម្លាប់មនុស្សបំបិតមាត់ ដូចលោក សម រង្សុី នោះទេ ៕

ប្រភព៖បណ្តាញសង្គម