តើហេតុអ្វីបានជា សម រង្ស៊ី និងសកម្មជនមួយចំនួនទៀតរបស់បក្សប្រឆាំងក្នុងនោះមាន ប៉ាង សុខឃឿន ដែលមានគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះខ្មែរសុវណ្ណភូមិ និងThe Cambodia Daily khmer ជាដើមនោះ មិនហ៊ានប្រឈមមុខនិងមិនអនុញាតិឱ្យសាធារណជនចូលបញ្ចេញមតិ (Comment) និងបានលុបបញ្ចេញមតិទាំងនោះចេញពីបណ្តាញសង្គមរបស់ខ្លួននៅពេលដែលឃើញថាបញ្ចេញមតិទាំងនោះប្រឆាំងខ្លួន លើកពីចំណុចខ្សោយរបស់ខ្លួន ធ្វើការវាយប្រហារលើខ្លួន ទិតៀនខ្លួនថាជាជនក្បត់ជាតិ បម្រើបរទេសដើម្បីក្តោបក្តាប់អំណាច និងជាមេដឹកនាំបដិវត្តន៍ពណ៌ បំផ្លាញជាតិ និងរក្សាទុកតែការបញ្ចេញមតិដែលសរសើរខ្លួន លើកជើងខ្លួន និងជេរប្រមាថរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំនិងជួរមន្ត្រីជាន់ខ្ពសគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះនោះ?
តើ សម រង្ស៊ី ជាមេបក្សនិងសមាជិកបក្សមួយចំនួនទៀតជាអ្នកនយោបាយរបៀបណាបានជាមិនហ៊ានសូម្បីតែទទួលមតិរិះគន់ពីអ្នកលេងហ្វេសប៊ុកតាមបណ្តាញទំនាក់សង្គម? តើហេតុអ្វីបានជា សម រង្ស៊ី មិនហ៊ានប្រឈមមុខផ្ទាល់និងខ្លាចឆ្លើយសំណួររបស់អ្នកដែលចង់ដឹងនិងជាពិសេសរបស់សកម្មជនរបស់ខ្លួន?
ទង្វើរបស់ សម រង្ស៊ី ទាំងនេះកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរយល់កាន់តែច្បាស់ពីភាពកំសាកនិងជាអ្នកប្រជាធិបតេយ្យក្លែងក្លាយ។ សម រង្ស៊ី និងក្រុមរបស់ខ្លួនមួយក្តាប់តូចតែងតែប្រើប្រាស់បបូរមាត់របស់ខ្លួនបូរបាច់ពីការគោរពសិទ្ធិបញ្ចេញមតិ ប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស ប៉ុន្តែធាតុពិតអស់លោកគ្មានសេចក្តីក្លាហានដើម្បីប្រឈមមុខនឹងការលើកឡើងនិងការពិតដែលអស់លោកកំពុងប្រព្រឹត្តអំពើបោកប្រាស់អ្នកគាំទ្ររបស់អស់លោកនោះទេ។
សម រង្ស៊ី មិនសមជាអ្នកនយោបាយ មិនសមជាមេបក្ស គ្មានចិត្តសឿង គ្មានភាពក្លាហាននឹងមិនហ៊ានប្រឈមការពិតនិងតតាំងឡើយ។ ខ្ញុំហ៊ានអោយតម្លៃ សម រង្ស៊ី និងបក្ខពួកបានត្រឹមតែជាអ្នកពូកែលួចវាយប្រហារពីក្រោយខ្នងគូប្រកួត ញុះញង់ឱ្យមានការបះបោរនិងចលាចលក្នុងសង្គមតែប៉ុណ្ណោះ។ តើនេះឬជាឥរិយាបទនៃអ្នកស្រឡាញ់សេរីភាពបញ្ចេញមតិ? ផ្ទុយពីសម្តេចតេជោ ហ៊ុន សែន! ក្នុងបណ្តាញសង្គមរបស់សម្តេចតេជោមានការបញ្ចេញមតិរិះគន់មិនតិចនោះទេ ប៉ុន្តែការបញ្ចេញមតិទាំងនោះមិនត្រូវបានសម្តេចតេជោលុបចេញហើយគណនីរបស់អ្នកបញ្ចេញមតិរិះគន់សម្តេចតេជោទាំងនោះក៏មិនត្រូវបានប្លុកមិនឱ្យចូលបញ្ចេញមតិឡើយ។ ចម្លែកតែហ្វេសប៊ុករបស់មេបក្សប្រឆាំងនិងសកម្មជនរបស់ខ្លួនមួយចំនួន!
សម រង្ស៊ី ធ្លាប់ត្រូវបានគេហៅថាជាអ្នកនយោបាយមាន់សម្លរនិងជាអ្នកនយោបាយអង្ករកំប៉ុងដែលគ្មានទិសដៅនិងយុទ្ធសាស្ត្រច្បាស់លាស់ ធ្វើនយោបាយមួយថ្ងៃសម្រាប់តែពេលមួយថ្ងៃ។ ហេតុដូច្នេះហើយបានជាសម រង្ស៊ី ចាញ់ចាស់វស្សា ចាញ់រហូតអស់អ្នកគាំទ្រ អស់បក្ស និងធ្លាក់ខ្លួនជាមេចលនាឧទ្ទាមនយោបាយ ខុសច្បាប់ ហើយកំសាកញីលើគ្រប់សមរភូមិ។
ជំនាញរបស់ សម រង្ស៊ី គឺពូកែខាងញុះញង់ បង្កចលាចល បង្កើតកំហឹងជាតិសាសន៍ បង្កើតការស្អប់ដល់ប្រជាពលរដ្ឋ និងប្រជាភិថុតិនិយមដើម្បីបម្រើមហិច្ឆតាអំណាចដ៏ឆ្កួតលីលារបស់ខ្លួន។
សម រង្ស៊ី និងគូកនត្រូវចាំថាអ្នកគ្មានថ្ងៃឈ្នះឡើយ អ្នកត្រូវតែចាញ់គ្រប់សមរភូមិ! ថ្ងៃវិនាសនិងបរាជ័យលើសមរភូមិនយោបាយរបស់លោកនិងក្រុមរបស់លោកកាន់តែខិតមកដល់ទៀតហើយ។ បើប្រកួតកុំខ្លាចចាញ់ បើចាញ់កុំខឹង!